11/06/2022 16:52
ឃុំភូកឹង មានភូមិចំនួន ៨ ដោយមានគ្រួ សារប្រជាជនជាង ៣.១០០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរមានអត្រាស្មើនឹង ៦២%។ បក្ខភាគឃុំ មានសាខាបក្ស ១៦ កន្លែង ជាមួយនឹងបក្ខជនចំនួន ២៧១ រូប។ រួមជាមួយនឹងការផ្ដុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តជោគជ័យបណ្ដាភាគកម្រិតសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ គណៈកម្មាធិការបក្សឃុំភូកឹងតែងយកចិត្តទុកដាក់ចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគត្រៀមបម្រុងបានហ្មត់ចត់រាល់កិច្ចការ ដើម្បីចាត់តាំងសម្រេចជោគជ័យមហាសន្និបាតសាខាបក្ស អាណត្តិកាល ២០២២-២០២៥។
បងស្រី ស៊ើងធីកាវចាញ់ (ខាងស្តាំ) ចលនាសមាជិកាចូលរួមហ៊ុនទុនទិញគាំពារសុខាភិបាល។
លោក ថាច់ហ្វាណាម អនុលេខាគណៈកម្មាធិការបក្សឃុំភូកឹងបានឱ្យដឹងថា៖ ដើម្បីធ្វើឱ្យលម្អិតសារាចរលេខ ០៥ ទៅក្នុងជីវភាព ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបន្តផ្សព្វផ្សាយទូលំទូលាយទៅក្នុងកម្មាភិបាល បក្ខជន និងប្រជាជនពីបធានបទទូទាំងនីតិកាល “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួន ប្រាថ្នាអភិវឌ្ឍប្រទេសជាតិ រុងរឿង សុភមង្គល”។ ឆ្លងតាមនោះ មានបក្ខ ជន ១០០% សរសេរផែនការចុះឈ្មោះ និងធ្វើតាមអ៊ំ បណ្ដាសាខាបក្សចុះឈ្មោះទម្រង់ “ធ្វើតាម” ភ្ជាប់ជាមួយនឹងការកសាងភូមិជនបទថ្មីខ្នាតគំរូ ឃុំជនបទថ្មីខ្នាតគំរូ ឧបត្ថម្ភប្រជាជនឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព ពង្រឹងនិងអនុវត្តបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព។ ឆ្នាំ ២០២២ ការរៀនសូត្រ និងធ្វើតាមអ៊ំ បានបក្ខភាគភ្ជាប់ជាមួយនឹងការងារចាត់តាំងមហាសន្និបាតបណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំអាណត្តិកាល ២០២២‑២០២៥។ ការចាត់តាំងមហាសន្និបាតសាខាបក្សសំដៅបន្តលើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស បក្ខជន។
រៀនតាមអ៊ំចាប់ពីកិច្ចការតូច តាំងពីដើមឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីឃុំភូកឹង បំផុសចលនាបងប្អូននារីរក្សាល្អទម្រង់បុញ្ញកុសល ចិញ្ចឹមជ្រូកដី ក្រុមរួមហ៊ុនទុនទិញបណ្ណគាំពារសុខាភិបាល ។ អស់រយៈកាល ៥ ឆ្នាំកន្លង បណ្ដាសាខាបក្ស រក្សាក្រុមចិញ្ចឹមជ្រូកដីបាន ៥ ក្រុម ដោយមានបងប្អូននារីចំនួន ៤៦ រូបចូលរួមចិញ្ចឹមជ្រូកដីបាន ៤៦ ក្បាល។ រក្សាក្រុមរួមហ៊ុនទុនទិញបណ្ណគាំពារសុខាភិបាលចំនួន ១៣ ក្រុមដោយមានសមាជិកា ១៦៤ រូបចូលរួម ជាមួយនឹងទឹកប្រាក់ចំនួន ១៧៩,៦ លានដុង មានបងប្អូននារីចំនួន ៧៩ រូបទទួលបានប្រាក់ រួចទិញបណ្ណគាំពារសង្គមបានចំនួន ២៤៨ ច្បាប់។ តាមរយៈបណ្ដាសកម្មភាព បានជះឥទ្ធិពល និងបង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងពីស្មារតីយល់ដឹង និងសកម្មភាពក្នុងនារីស្ដីពីអនុវត្តការប្រិតសំចៃ ធ្វើល្អការងារសប្បុរសធម៌ មនុស្សធម៌។
ផ្លូវគមនាគមន៍ភូមិជនបទថ្មី។
អ្នកស្រីសឺនធីកាវចាញ់ ប្រធានសាខាសមាគមនារីភូមិកញ្ចោងផ្សារមានប្រសាសន៍ថា៖ ក្នុងទូទាំងភូមិមានសមាជិកាសមាគមនារីចំនួន ២៨០ រូប ក្នុងនោះនារីខ្មែរជាង ៩០% ។ កាលពីមុន បងប្អូននារីទទួលផលគោលនយោបាយឧបត្ថម្ភបណ្ណគាំពារសុខាភិបាល ម៉្លោះហើយ បងៗមានការនឹងនរចិត្ត។ បច្ចុប្បន្ន ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ម៉្លោះហើយការឧបត្ថម្ភបណ្ណគាំពារសុខាភិបាលគ្មាននៅមានតទៅទៀត យើងខ្ញុំចាប់ផ្ដើមបំផុសចលនាបងៗចូលរួមទិញគាំពារសុខាភិបាល។ ទោះជាដូច្នោះក៏ដោយ មានបងៗជាច្រើនមានស្ថានភាពលំបាក មិនសូវយកចិត្តទុកដាក់ដល់សុខភាពរបស់ខ្លួន ម៉្លោះហើយ មិនទាន់ចូលរួមគាំពារសុខាភិបាល។ ចំពោះបងៗមួយចំនួន ប្រាក់ទិញគាំពារសុខាភិបាលខ្ពស់បង្គួរ ពួកគាត់បានត្រឹមតែអាទិភាពទិញជូនឪពុកម្ដាយ រីឯខ្លួនវិញបែរជាមិនទិញ។ អាស្រ័យហេតុនោះ សាខាសមាគមបង្កើតក្រុមចូលហ៊ុនទុនទិញគាំពារសុខាភិបាលនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ដោយមានសមាជិកាចំនួន ១១ រូប។ ជារៀងរាល់ខែ បងៗម្នាក់ៗវាល់ប្រាក់ ១០០.០០០ ដុង អាទិភាពសម្រាប់បងៗដែលមានជីវភាពលំបាក នឹងទទួលយកប្រាក់ជាមុនសម្រាប់ទិញគាំពារសុខាភិបាលសម្រាប់ខ្លួន និងបណ្ដាសមាជិកក្នុងគ្រួសារ។ នេះបានចាត់ជាទម្រង់មួយក្នុងបណ្ដាទម្រង់រៀនសូត្រតាមអ៊ំនាំមកប្រសិទ្ធភាព ជាក់ស្ដែងរបស់សាខាសមាគម។
អាស្រ័យស្ថានភាពគ្រួសារលំបាក ម៉្លោះហើយបងស្រី ថាច់ធីសារេត នៅភូមិកញ្ចោងផ្សារមិនទាន់ទិញបានគាំពារសុខាភិបាលសម្រាប់បណ្ដាសមាជិករបស់គ្រួសារ។ បងស្រីថាច់ធីសារេតចែករំលែក៖ ជារៀងរាល់ខែ បងទទួលគ្រាប់ស្វាយចន្ទីមកបកយកឈ្នួលនៅផ្ទះ ប្ដីស៊ីឈ្នួលតាមរដូវកាល។ បងមានកូន ២ រូប កូនម្នាក់រៀនថ្នាក់ទី ៤ កូនម្នាក់ទៀតត្រៀមចូលរៀនមហាវិទ្យាល័យ។ ហេតុនោះ បងមិនទាន់ទិញបានគាំពារសុខាភិបាល ពេលបានបំផុសចលនាចូលរួមក្នុងក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលបងស្ម័គ្រចិត្តទិញភ្លាម។ ក្រុមបានអាទិភាពឱ្យបងទទួលយកប្រាក់មុន បច្ចុប្បន្ន ទិញបានបណ្ណគាំពារសុខាភិបាល ចំនួន ៣ បណ្ណ តម្លៃជិត ១,៤ លានដុង។
ចំពោះសាខាបក្សភូមិអូរតាឯក ក្នុងរយៈពេលកន្លង ការជំរុញមាំរៀនសូត្រ និងធ្វើតាមអ៊ំ បានសាខាបក្សធ្វើឱ្យជាក់ច្បាស់ក្នុងការបន្តលើកកម្ពស់គុណភាពភូមិជនបទថ្មីខ្នាតគំរូ។ លោកលឿងថាញ់វ៉ូង លេខាសាខាបក្សភូមិអូរតាឯកបានឱ្យដឹងថា៖ កាលពីមុន ដើម្បីកសាងភូមិជនបទថ្មីខ្នាតគំរូ គណៈប្រតិបត្តិការសាខាបក្សបំផុសចលនាបក្ខជន ប្រជាជនបន្តអនុវត្តដងផ្លូវភ្លឺ‑បៃតង‑ជ្រះ‑ស្អាត បំផុសចលនាគ្រួសារប្រជាជន ១៣៥ គ្រួរួមវិភាគទានប្រាក់ ៤០,៥ លានដុងអនុវត្តដងផ្លូវអំពូលភ្លើង ដោយមានប្រវែង ២,៧ គីឡូម៉ែត្រ។ បំផុសចលនាគ្រួសារដែលមានផ្ទះនៅប្របសងខាងផ្លូវដាំ និងថែទាំផ្កាលម្អ បំផុសចលនា ៨១ គ្រួសារបរិច្ចាគរុក្ខជាតិ ផលដំណាំ និងដីជាង ៨ កុងពង្រីកទូលាយដងផ្លូវកៅស៊ូមានប្រវែង ២,៧ គីឡូម៉ែត្រ បំផុសចលនាសប្បុរសជនកសាងស្ពានបណ្ដាប្រឡាយកម្រិតលេខ ២ ជាមួយថវិកាចំនួន ៣០០លានដុង។ល។
ដោយអាស្រ័យជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សជាច្រើនលើភូមិសាស្រ្តឃុំភូកឹង ឥតក្រែងរអែងពីបង្វែរការផលិត អនុវត្តបច្ចេកទេសជឿនលឿន សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់។ បច្ចុប្បន្ន ឃុំមានគ្រួសារប្រជាជនជាង ៩៦% សម្រេចលក្ខឋានគ្រួសារជនបទថ្មី ភូមិទាំង ៨ រក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌ ជនបទថ្មី មូលដ្ឋានសាសនាទាំង ៤ កន្លែងសម្រេចមូលដ្ឋានជំនឿអារ្យធម៌ ស្ថាប័ន អង្គភាពទាំង ១៣ កន្លែងសម្រេចលក្ខឋានវប្បធម៌។ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ បច្ចុប្បន្នកំពុងកសាងជនបទថ្មីខ្នាតគំរូ៕
អត្ថបទ‑រូបថត៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។