• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគឃុំឡុងវិញ៖ ជាគំរូក្នុងការអនុវត្តន៍សារាចរលេខ ០៥

03/06/2022 06:38

អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ដំណាក់កាល ២០១៦ ២០២០ បក្ខភាគឃុំឡុងវិញ (ស្រុកយ្វៀងហាយ) បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ងើចសរសើរ ព្រោះមានស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

លោកឡឹមវ៉ាំងហ៊ីប​​ និយោជិតការិយាល័ស្ថិតិនៃគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖ ឃុំឡុងវិញមាន ១០ ភូមិ ក្នុងនោះ ភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតគឺភូមិអង្កោល ភូមិតាលោង និងភូមិកិញដាវ។ ក្នុងរយៈកាលកន្លង អាស្រ័យកេណ្ឌប្រមូលល្អកម្លាំងចម្រុះ ពង្រីកខ្លាំងក្លាតួនាទីរបស់ប្រជាជន ក្នុងការអនុវត្តន៍សារាចរលេខ ០៥ ភ្ជាប់ ជាមួយការកសាងជនបទថ្មី បណ្តាសំណង់សាធារណៈនៅឃុំឡុងវិញបានកសាងសម្រេចតាមលក្ខឋានជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២០ និងឆ្ពោះទៅកាន់ការកសាងជនបទថ្មីខ្នាតគំរូ។​ បច្ចុប្បន្ន ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៦៥ លានដុង។ ឆ្នាំ ២០២១ ក្នុងចំណោម គ្រួសារក្រីក្រ ២១ គ្រួសារដែលរួចផុតពីក្រីក្រ មាន ១៥ គ្រួ សារប្រជាជនជនរួមជាតិខ្មែរ។

ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងវិញ។

ក្នុងបណ្តាឆ្នាំកន្លង ការរៀនសូត្រ និងធ្វើតាមអ៊ំហូ ឃុំឡុងវិញ បានបំផុសចលនាប្រជាជនបង្វែរដីផលិត ដើម្បីឈានឡើងធូរធា។ ដំណាក់កាលឆ្នាំ ២០១៦‑២០២០ ប្រជាជននៅក្នុងឃុំបានបង្វែរផ្ទៃដីចិញ្ចឹមបង្កង ដីដាំដំណាំដែលមិនសូវមានផលប្រមាណ ៥៨០ ហិកតា មកចិញ្ចឹមបង្កងកម្រិតខ្ពស់ ចិញ្ចឹមត្រី ក្តាម។ល។ ទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ឃុំមានសហករណ៍កសិកម្ម ០២ ដោយមានសមាជិក ១០២ នាក់។ ឃុំនៅទាំងរក្សាសកម្មភាពរបស់ក្រុមសហការផលិត ៣០ ក្រុមក្នុងវិស័យដាំដុះ សត្វចិញ្ចឹម និងចិញ្ចឹមជលផល។

ទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ច ការប្រមូលកម្លាំងគបវាល់ ដើម្បីកសាងបណ្តាសំណង់សម្រាប់ប្រជាជនក៏តែងបានឃុំយកចិត្តទុកដាក់ផងដែរ។ លោកមាថាច់ធៀង (ឃុំឡុងវិញ) ឱ្យដឹង៖ កាលពីមុននោះ ប្រជាជនធ្វើដំណើរជួបការលំបាក ព្រោះផ្លូវត្រូវលិចទឹកពេលភ្លៀងធំ។ ហេតុនោះខ្ញុំបានបំផុសចលនាមាមីងក្នុងភូមិចូលរួមវិភាគទាន និងកម្លាំង​ដើម្បីកសាងផ្លូវ ចំណែកគ្រួសារខ្ញុំវិញ បានបរិច្ចាគដី ៣៦០ ម៉ែត្រក្រឡា ដើម្បីរដ្ឋបើកផ្លូវបេតុង។

លោកឡឹមវ៉ាំងក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖​  ដើម្បីលើកកម្ពស់បណ្តាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ ដំបូងបង្អស់ឃុំត្រូវបន្តបង្កើនចំណេះដឹងជូនប្រជាជនអំពីគោលដៅ សំណូមពរអត្ថន័យកសាងឃុំជនបទថ្មីលើកកម្ពស់ និងលក្ខឋានកសាងឃុំជនបទថ្មីខ្នាតគំរូ។ បន្ទាប់មកគឺ ចង្អុលការបណ្តាភូមិឲ្យបន្តអនុវត្តសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីបង្កើនសកម្មភាពគ្រប់គ្រងសណ្ដាប់ធ្នាប់នៅលើភូមិសាស្ត្រ ការពារបរិស្ថាន ដាំដើមឈើ ធ្វើរបង ពិសេសគឺដាំផ្កាតាមសងខាងដងវិថី។ ជាគំរូមានគ្រួសារលោកមាថាច់ធៀង លោកមាថាច់ង៉ុកឡេ នៅភូមិអង្កោល និងមាមីងខ្មែរជាច្រើនទៀតបានបរិច្ចាគដីកសាងផ្លូវគមនាគមន៍។ ចាប់តាំងពីផ្លូវបានកសាងរួច បង្កលក្ខណៈឱ្យការធ្វើដំណើររបស់បប្រជាជនរាប់សិបគ្រួសារនៅក្នុងឃុំដឹកជញ្ជូនមុខទំនិញកសិផល និងសិស្សធ្វើដំណើរទៅរៀនបានងាយស្រួលជាងមុន។

ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងវិញ។

ជាឃុំស្ថិតនៅតំបន់ជ្រៅ ជិតមាត់សមុទ្ររបស់ស្រុកយ្វៀងហាយ ឡុងវិញជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ និងកសាងសម្រេចជាឃុំជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២០។​ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំឡុងវិញលើកទី ១៣ អាណត្តិកាល ២០២០‑២០២៥ គណៈចង្អុលការឃុំបានកំណត់ច្បាស់ ផែនការរក្សាពង្រឹង និងបង្កើនគុណភាព​បណ្តាលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ០៥៕                      

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.