28/09/2021 09:05
ដោយកំណត់ការផលិតកសិកម្មជារបរមួយមានភាពទម្លុះទម្លាយទៅមុខក្នុងការពង្រីកសេដ្ឋកិច្ច ដូច្នោះហើយ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ឃុំលឿងហ្វាបានវិនិយោគថវិកាជីកស្ដារប្រឡាយកម្រិត ៣ បាន ១៨ ខ្សែ ធានាមានទឹកគ្រប់សម្រាប់ការផលិតកសិកម្ម។ ឃុំបានចលនាប្រជាជនដាំដូងបាន ០៤ ហិកតា នៅភូមិអូជិក(បេ) បាស្រែ(អា) និងភូមិបត់ចែក ព្រមទាំងចលនាមាមីងកសិករដាំឈើហូបផ្លែ (ក្រូចត្លុងសម្បកខៀវ និងត្របែក) នៅភូមិអូជិក(អា)។ បង្កើនចំនួនផ្ទៃចម្ការឈើយូរឆ្នាំទូទាំងឃុំឡើង ៩៧៤,២ ហិកតា សម្រេចជិត ១០០% ផែនការ ។ ឃុំកំពុងបន្តអនុវត្តល្អគោលនយោបាយជំរុញទឹកចិត្ត កោះហៅអាជីវកម្មវិនិយោគទៅក្នុងវិស័យកសិកម្មជនបទ សន្សឹមៗបង្កើតបណ្ដាអាជីវកម្ម ពង្រីកបណ្ដាទម្រង់សេដ្ឋកិច្ចសហការ។ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តឃុំមានក្រុមសហការផលិត ០៥ ក្រុម សហករណ៍កសិកម្ម ពាណិជ្ជកម្ម និងផលិតសេវាកម្មស្វឹងថាញ់ ០១ កន្លែង។
កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា
លោកវ៉វ៉ាំងចា ប្រធានក្រុមសហការដាំក្រូចត្លុងសម្បកខៀវនៅភូមិអូជិក(អា)បានឲ្យដឹង៖ ដើម្បីជួយមាមីងកសិករបង្កើនប្រភពចំណូលលើផ្ទៃដីកសិកម្មមានខ្នាតរង្វាស់តែមួយ ផលិតភ្ជាប់ជាមួយការលក់ផលិតផលកសិកម្ម នៅពេលកន្លង គណៈកម្មាធិការប្រជាជនឃុំចលនាមាមីងកសិករបង្កើតក្រុមសហការដាំក្រូចត្លុងសម្បកខៀវតាមសម្បទា VietGAP ខ្ញុំនិងមាមីងកសិករមួយចំនួនដែលដាំក្រូចត្លុងបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមសហការដោយមានបំណងបានចងសម្ព័ន្ធក្នុងការលក់ផលិតផល បង្កើនគុណភាពផលិតផល បង្កើនប្រភពចំណូល។ បច្ចុប្បន្ន ក្រុមសហការដាំក្រូចមានចម្ការក្រូច ២៧,៥ ហិកតា មានគ្រួសារសមាជិក ៤៣ គ្រួចូលរួម។ ឆ្នាំ ២០២០ បណ្ដាអាជីវកម្មធានាប្រមូលទិញផលិតផលរបស់ក្រុមសហការក្នុងមួយគីឡូក្រាមតម្លៃ ៤០.០០០ ដុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួចក្នុងមួយហិកតានៅចំណេញជាង ៣០០ លានដុងក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ ឃុំបន្តរក្សាសកម្មភាពបណ្ដាមូលដ្ឋានឧស្សាហកម្ម ឧស្សាហសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្មដែលមានស្រាប់។ តម្លៃឧស្សាហកម្ម ឧស្សាហសិប្បកម្មក្នុង ០៨ ខែ ដើមឆ្នាំសម្រេចជិត ១៤២ ពាន់លានដុង សម្រេចជាង ៦៧% ផែនការ តម្លៃផ្នែកពាណិជ្ជកម្ម សេវាកម្មសម្រេចជាង ៩២ ពាន់លានដុង សម្រេចជិត ៥៨% ផែនការ។ល។
លោកតុងឡឹមវ៉ួង លេខាបក្សឃុំលឿងហ្វាបានឲ្យដឹង៖ តាមការគ្រោងទុក ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ បណ្ដាកម្រិតផែនការ សេចក្ដីសម្រេចចិត្តរបស់ឃុំនឹងបានអនុវត្តសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ ដោយឡែកកម្រិតផែនការស្ដីពីការពង្រីកអាជីវកម្ម គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ឃុំពង្រីកបាន ០២ អាជីវកម្ម សម្រេចជាង ៣៣%។ មូលហេតុដោយសារជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ បង្កឲ្យជះឥទ្ធិពលដល់ការកោះហៅវិនិយោគ។ ដើម្បីសម្រេចបានកម្រិតផែនការនេះក៏ដូចជាពង្រីកឧស្សាហកម្ម ឧស្សាហសិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ក្នុងបណ្ដាខែចុងឆ្នាំ ឃុំបង្កើនកិច្ចសហការជាមួយបណ្ដាអង្គភាពដែលពាក់ព័ន្ធក្ដាប់ស្ថានភាព បង្កលក្ខណៈទាន់ពេលដើម្បីបណ្ដាមូលដ្ឋាន អាជីវកម្មធ្វើសកម្មភាពមាន ប្រសិទ្ធភាព។ បង្កលក្ខណៈងាយស្រួលឲ្យជំរុញមាំការពង្រីកបណ្ដាផ្នែកសេវា និងសកម្មភាពពាណិជ្ជកម្មលើភូមិសាស្រ្តឃុំ។ សហការជាមួយផ្នែកជំនាញនាំមុខទំនិញវៀតណាមទៅកាន់ជនបទ បណ្ដាសកម្មភាពឧបត្ថម្ភកសិករ ក្រុមសហការផលិត សហករណ៍។ បង្កើនការ ជួបជុំ សន្ទនាក្ដាប់ស្ថានភាពផលិតរបស់បណ្ដាអាជីវកម្មដើម្បីឧបត្ថម្ភ ដោះស្រាយការលំបាកទាន់ពេល។ ឧស្សាហ៍ពិនិត្យអង្កេតទាន់ពេលដើម្បីស្នើវិនិច្ឆ័យម៉ឹងម៉ាត់បណ្ដាអំពើកេងប្រវ័ញ្ចន៍ គាបតម្លៃកសិផល បង្កឲ្យមានភាពស្លន់ស្លោដល់អ្នកផលិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគស្មាញ៕
ប្រែសម្រួល៖ ថាច់ហ្វាង