• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បក្ខភាគឃុំតឹងហ្វា៖ ពង្រីកទូលាយរបៀបធ្វើពូកែច្នៃប្រតិដ្ឋ

13/11/2020 07:48

ឆ្លងអស់រយៈកាល ៤ ឆ្នាំអនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ (នីតិកាល ១២) “ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន អង្គការមហាជន-សង្គមនៅឃុំតឹងហ្វា ស្រុកទីវកឹង បានចាត់តាំងផ្សព្វផ្សាយ ជ្រួតជ្រាបយ៉ាងម៉ឹងម៉ាត់ ទូលំទូលាយ ទូទាំងកម្មាភិបាល បក្ខជន សមាជិកយុវជននិងប្រជាជន។ ផ្តើមពីនោះបក្ខភាគឃុំតឹងហ្វា លេចឡើងសមូហភាពបុគ្គលជាច្រើនលើគ្រប់វិស័យបានស្ងើចសរសើរ មានទម្រង់ជាច្រើនបានពង្រីកទូលាយ។

កសិករប្រមូលផលដំណាំ។ រូបថត៖ រតនា

បក្ខភាគឃុំតឹងហ្វា  មានសាខាបក្សស្ថិតក្រោមឱវាទ ១៥ សាខា រួមមាន ៨ សាខាបក្សភូមិ​ ០៣​ សាខាបក្សផ្នែក ០៤​ សាខាបក្សសាលារៀន។ ទូទាំងបក្ខភាគមានបក្ខជន ២៩៩ នាក់ ក្នុងនោះមានបក្ខជនខ្មែរ ៦៦ នាក់។ ដើម្បីអនុវត្តសារាចរលេខ ០៥ បក្ខភាគឃុំតឹងហ្វាបានចង្អុលការឲ្យគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សតាមដានដាស់តឿន ត្រួតពិនិត្យការផ្សព្វផ្សាយ អនុវត្តបណ្តាផែនការជារៀងរាល់ឆ្នាំរបស់គណៈកម្មាធិការបក្សស្រុកទីវកឹង។ ទន្ទឹមនឹងនោះ ណែនាំកសាងផែនការធ្វើតាមរបស់សមូហភាព និងចុះកិច្ចសន្យារបស់បុគ្គល បក្ខជន ត្រូវតាមការណែនាំរបស់គណៈឃោសនាអប់រំ​នៃគណៈកម្មាធិការបក្សស្រុកទីវកឹង។ យោងតាមនោះ​ កម្មាភិបាល បក្ខជន បុគ្គលិក និយោជិតទាំងអស់ដែលកំពុងប្រជុំជីវភាព បំពេញការងារ តែងអនុវត្តកសាងកិច្ចសន្យាតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សឃុំតឹងហ្វា។ គណៈឃោសនាអប់រំ​សហការជាមួយនឹងផែនឃោសនាអប់រំ ណែនាំបណ្តាអង្គការនយោបាយ​ សង្គមចាត់តាំងផ្សព្វផ្សាយ ណែនាំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​​​ដល់កម្មាភិបាល បក្ខជន សមាជិក យុវជន​ សមាជិកសមាគមនិងប្រជាជន។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំតឹងហ្វា​កំណត់ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​ភ្ជាប់ជាមួយនឹងការដោះស្រាយបណ្តាបញ្ហាតក់ក្រហល់ ស្មុគស្មាញនៅលើភូមិសាស្រ្ដ ជម្នះស្ថានភាពសេដ្ឋកិច្ច សង្គមរីកចម្រើនយឺត​ និងមិនស្ថិរភាព។

អស់រយៈកាល ៤​ ឆ្នាំអនុវត្តសារាចរលេខ​ ០៥ ឃុំតឹងហ្វាលេចឡើងបណ្តាទម្រង់នាំមកលទ្ធផល​និងបានផ្សព្វផ្សាយពង្រីកទូលាយ។​ ជាក់ស្តែង ដូចជាសាខាបក្សភូមិតឹងថាញ់ដុង​មាន​​ ២ ទម្រង់៖ “បំផុសចលនាបណ្តាសប្បុរសជនឧបត្ថម្ភផ្ទះ គោ ដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ” ។ ផ្តើមពីទម្រង់នោះ ជារៀងរាល់ឆ្នាំ លោកយ៉ីមតឹម បានឧបត្ថម្ភគោដល់បណ្តាគ្រួសារក្រីក្រប្រមាណ​ ៦០ លានដុង និងទម្រង់ “អ្នកតម្រូវការមកទទួលយក អ្នកមានមកជូន”  ក្រៅពីនោះបក្ខភាគឃុំតឹងហ្វានៅមានបណ្តាទម្រង់ដូចជាទម្រង់ “នារីសប្បុរិសធម៌” របស់សមាគមនារីឃុំតឹងហ្វា “ក្រុមហ៊ុនទុនឲ្យខ្ចីវិលជុំជួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ កសាងលំនៅឋានក្នុងសមាជិក”​ របស់សមាគមអតីតយុទ្ធជនឃុំតឹងហ្វាបំផុសចលនាប្រជាជនកសាងដងផ្លូវមានអំពូលភ្លើងបំភ្លឺ-ខៀវ-ជ្រះ-ស្អាត” របស់សាខាបក្សភូមិញើងហ្វា។

ទន្ទឹមនឹងនោះបណ្តាអង្គការមហាជនឃុំ​នៅទាំងបំផុសចលនាសមាជិកយុវជន សមាជិកសមាគម​ និងប្រជាជន​សកម្មចូលរួមអនុវត្តបណ្តាចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” “កសិករផលិត ធ្វើអាជីវកម្មពូកែ”, “វ័យចាស់គំរូល្អ” ។ល។  ឆ្លងតាមបណ្តាទម្រង់ បណ្តាចលនា​បានរួមចំណែកអនុវត្តភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាព បង្កើនគុណភាពធ្វើសកម្មភាព ទន្ទឹមនឹងនោះបង្កើនជីវភាព សម្ភារ​ ស្មារតីជូនប្រជាជន។ បច្ចុប្បន្ន បណ្តាទម្រង់ទាំងនេះ​កំពុងបានបក្ខភាគឃុំតឹងហ្វាចង្អុលការឲ្យបន្តរក្សាអនុវត្តពង្រឹង និងពង្រីក។

ក្នុងរយៈកាលខាងមុខនេះ  ឃុំតឹងហ្វាបន្តចង្អុលការអនុវត្តសារាចរណ៍លេខ ០៥ ​របស់ការិយាល័យនយោបាយតាមបណ្តាខ្លឹមសារ បណ្តាបធានបទប្រចាំឆ្នាំ។ បង្កើនសកម្មភាពក្តាប់ស្ថានការណ៍  អនុវត្តល្អការងារសតិអារម្មណ៍ នយោបាយ​ក្នុងកម្មាភិបាល បក្ខជន។ បង្កើនការទប់ស្កាត់រុញច្រានស្ថានភាពថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ បណ្តាភាព “ប្រែប្រួលដោយខ្លួនឯង”  “ក្លែងភាពដោយខ្លួនឯង” ក្នុងកម្មាភិបាល បក្ខជន​តាមសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤​ (និតីកាលទី ១២) រកឃើញ បំប៉ន់​និងពង្រីកទូលាយបណ្តាគំរូឆ្នើម របៀបធ្វើពូកែ មានការច្នៃប្រតិដ្ឋ​ក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​។

កំណត់បណ្តាខ្លឹមសារទម្លុះទម្លាយទៅមុខ ឃុំបង្កើនការដឹកនាំ ចង្អុលការផលិត ផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សត្វចិញ្ចឹម​គិតគូរដល់ជីវភាពបណ្តាមុខសញ្ញានយោបាយ​សង្គម។ ផ្តើមពីនោះ បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច សង្គមឃុំតឹងហ្វាមានការវិវឌ្ឍន៍ជាលំដាប់។ ជាក់ស្តែងសរុបតម្លៃផលិតរបស់ឃុំតឹងហ្វាសម្រេចជាង ៥៦៨,៣​ ពាន់លានដុង កើន ១១,៣%។ ក្នុងនោះកសិកម្ម ជលផលសម្រេច ២៦៣,៤ ពាន់លានដុង កើន ៤,៩%​ ឧស្សាហសិប្បកម្ម-សាងសង់សម្រេច ១៩៩,៤ ពាន់លានដុង​ កើន ១៥%, អាជីវកម្ម-សេវាកម្មសម្រេច ១០៥,៥ ពាន់លានដុង កើន ២៣% ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងឆ្នាំ​ ២០១៩​ សម្រេច ៥៥ លានដុង សម្រេច ១២០,៩%​ បើប្រៀបនឹងសេចក្តីសម្រេចចិត្ត។

ឃុំតឹងហ្វាមានគ្រួសារប្រជាជន ២.៩៤៨/៣.០៦៦ គ្រួបានទទួលស្គាល់កិត្តិនាមជាគ្រួសារវប្បធម៌ ជនបទថ្មី ស្រូបយកអត្រា ៩២,២% បើប្រៀបនឹងចំនួនគ្រួសាររួមរក្សា ៨/៨ ភូមិវប្បធម៌ និង ២១/២១ លក្ខឋានឃុំវប្បធម៌។

ឆ្លងតាមបណ្តាកម្មវិធីគម្រោងការ​​ បណ្តាគោលនយោបាយឧបត្ថម្ភរួមជាមួយការខិតខំឈានឡើងរបស់បណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រ ឆ្នាំ ២០១៩ ឃុំតឹងហ្វាកាត់បន្ថយគ្រួសារក្រីក្របាន​​ ២៩ គ្រួ នៅតែ ២៨ គ្រួ ស្រូបយកអត្រា ០,៩១% កាត់បន្ថយគ្រួសារជិតក្របាន​​ ១៩ គ្រួ នៅតែ ៨០ គ្រួ ស្រូបយកអត្រា ២,៦% ឧទេ្ទសនាមការងារធ្វើជូនពលករ ២៥៥ នាក់ ក្នុងនោះមានពលករ ៩​​ នាក់ទៅធ្វើការនៅក្រៅប្រទេស។              

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.