• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បក្ខភាគឃុំដូងស្វឹង៖ វិវឌ្ឍន៍ខ្លាំងក្លាក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ

20/09/2022 08:45

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១–KL/TWចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តការអនុវត្តន៍សារាចរលេខ ០៥–CT/W ស្ដីពីជំរុញមាំ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ (សេចក្ដីសន្និដ្ឋា នលេខ ០១) គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សឃុំដូងស្វឹង ស្រុកយ្វៀងហាយ ចង្អុលការឲ្យនាំយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបញ្ចូលទៅក្នុងកម្មវិធី ផែនការសកម្មភាពក្នុងការអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់គណៈ ប្រតិបត្តិការសាខាបក្ស។ ឆ្លងតាមរយៈនោះ ពង្រឹង រក្សា កសាង និងអនុវត្តបណ្ដា ទម្រង់រៀនសូត្រ និងធ្វើតាមដើម្បីជំរុញមាំការពង្រីកសេដ្ឋកិច្ច សង្គម ធានាកិច្ចការពារ ជាតិ សន្ដិសុខ រួមចំណែកកសាងជនបទថ្មីនៅមូលដ្ឋាន។

     លោកត្រឹមហាយវ៉ូ លេខាគណៈកម្មាធិការបក្សឃុំដូងស្វឹងបានឲ្យដឹង៖ អនុវត្តកិច្ចចង្អុ លការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ គណៈប្រតិបត្តិការបក្ស សាខាបក្ស រណសិរ្សមាតុភូមិពីថ្នាក់ឃុំដល់ថ្នាក់ភូមិបានកសាងផែនការរួចផ្សព្វផ្សាយ អនុវត្តការពង្រឹង បន្តពង្រីកបណ្ដាទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញបានអនុវត្តក្នុងបណ្ដាឆ្នាំកន្លង និងកសាងទម្រង់ថ្មីសមស្រប ជំរុញ ការអភិវឌ្ឍរបស់មូលដ្ឋាន។

     ឆ្លងតាមរយៈនោះ កម្មាភិបាល បក្ខជន និងប្រជាជនលើកកម្ពស់ការយល់ដឹងអំពីសតិ អារម្មណ៍ សីលធម៌ ឥរិយាបថរបស់អ៊ំហូ ឧស្សាហ៍ផ្លាស់ប្ដូរឥរិយាបថ អាកប្បកិរិយាធ្វើ ការ និយាយទន្ទឹមនឹងធ្វើ លើកកម្ពស់ការយល់ដឹង ស្មារតីបម្រើប្រជាជន ជម្នះជំងឺស្នា ដៃ ឲ្យតែមានជារូបភាព ព្រងើយកន្តើយ ឆ្ងាយពីប្រជាជន។ លើកកម្ពស់ស្មារតីគោរព ប្រជាជន ស្និទ្ធស្នាលប្រជាជន មានស្មារតីបម្រើប្រជាជនកាន់តែបានល្អជាងទៀត។ បណ្ដាទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំតែងបានរក្សា និងពង្រីក។

ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ ហ្វិញណូយ

     គិតតាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ ទូទាំងបក្ខភាគបានកសាងរួចផ្សព្វផ្សាយអនុ វត្តមានប្រសិទ្ធភាពទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំបានចំនួន ១៨ ទម្រង់ (របស់បុគ្គល ០៣ ទម្រង់ របស់សមូហភាព ១៥ ទម្រង់) កំពុងបានរក្សា និងរីកចម្រើន។

     ប៉ុន្មានឆ្នាំមុននេះ ដូងស្វឹងជាឃុំលំបាកខ្លាំង មានជនជាតិខ្មែររស់នៅជាង ៦០%។ ប្រ ជាជនមូលដ្ឋានភាគច្រើនប្រកបរបរផលិតកសិកម្ម គ្រួសារលំបាកជាច្រើនមិនគ្រប់ លក្ខណៈគិតគូរឲ្យកូនចៅក្នុងគ្រួសារពេលអាហារមុនពេលចូលរៀន។ ដោយឃើញ សិស្សសាលានៅជួបការលំបាកច្រើន កម្មាភិបាល បក្ខជនសាខាបក្សសាលាអនុវិទ្យា ល័យដូងស្វឹងស្នើកសាងទម្រង់ “ឧបត្ថម្ភអាហារពេលព្រឹកដល់សិស្សដែលមានស្ថាន ភាពលំបាកខ្លាំង” បានការឯកភាពរបស់សមូហភាពសាខាបក្ស ទម្រង់បានដំណើរការសកម្មភាព និងបានរក្សាហើយរីកចម្រើនចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ។ ដំបូង ទម្រង់បានធ្វើសកម្មភាពតាមរបៀបកម្មាភិបាល បក្ខជនសាខាបក្សសាលាយោងតាម សទ្ធាជ្រះថ្លាស្ម័គ្រចិត្តគបវាល់ទៅក្នុងមូលនិធិឧបត្ថម្ភរបស់សាខាបក្សដើម្បីឧបត្ថម្ភអា ហារពេលព្រឹកដល់សិស្សដែលមានស្ថានភាពលំបាកខ្លាំងបានសាលាពិនិត្យឧបត្ថម្ភ រាល់ឆ្នាំសិក្សា។ ដោយយល់ពីអត្ថន័យរបស់ទម្រង់ គ្រូបង្រៀនរបស់សាលា និងឪពុក ម្ដាយសិស្សជាច្រើនក៏បានចូលរួមគបវាល់មូលនិធិឧបត្ថម្ភ។ សិស្សម្នាក់ៗបានពិនិត្យ ឧបត្ថម្ភ ១០.០០០ ដុងសម្រាប់ទិញអាហារពេលព្រឹក។ គិតមកទល់ពេលនេះ សាខា បក្សសាលាបានឧបត្ថម្ភអាហារពេលព្រឹកជាង ៧៥០ ចំណែកដល់សិស្សដែលមាន ស្ថានភាពលំបាក។

     លោកគ្រូគាងមករា លេខាសាខាបក្ស ចាងហ្វាងសាលាអនុវិទ្យាល័យដូងស្វឹងបានឲ្យ ដឹងថា៖ ដើម្បីពង្រីកទម្រង់ ឆ្នាំសិក្សា -២០២២ ២០២៣ សាខាបក្សសហការជាមួយ សាលារៀនបំផុសចលនាទូលំទូលាយដល់សិស្សទាំងអស់ដើម្បីអប់រំស្មារតីដល់ប្អូនៗ អំពីទឹកចិត្តមនុស្សធម៌ “អ្នកមានរក្សាខ្សត់” “ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួន” ដើម្បី ប្អូនៗមានលក្ខណៈអនុវត្តការប្រិតសំចៃ គបវាល់តាមលទ្ធភាព និងលើកកម្ពស់ស្មារតី ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

     ទម្រង់ “ឲ្យសិស្សក្រីក្រខ្ចីទោចក្រយានទៅរៀន” របស់សាលាបឋមសិក្សាដូងស្វឹង (បេ) សាខាបក្សសាលាបានឯកភាពកសាងទម្រង់ រួចចលនាកម្មាភិបាល បក្ខជន គ្រូ បង្រៀន និងសប្បុរសជនគបវាល់មូលនិធិទិញទោចក្រយានឲ្យសិស្សក្រីក្រខ្ចីទៅរៀន បានងាយស្រួលជាង។ ឆ្នាំសិក្សា ២០១៩ -២០២០ មូលនិធិឧបត្ថម្ភទោចក្រយានឲ្យ សិស្សខ្ចីទៅរៀនទិញទោចក្រយានបាន ១០ គ្រឿង មកទល់ពេលនេះទិញបាន ២៦ គ្រឿងសម្រាប់ឲ្យសិស្សខ្ចីទៅរៀន។

     ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងបណ្ដាឆ្នាំ កន្លង បណ្ដាសាខាបក្សបានកសាង អនុវត្ត និងពង្រីកប្រសិទ្ធភាពទម្រង់ជាក់ស្ដែង ជាច្រើន រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គម ដូចជា៖ សាខាបក្សភូមិថ្នល់ក្រួស និងសា ខាបក្សសាលាមត្តេយ្យដូងស្វឹងអនុវត្តទម្រង់ “ចលនាមូលនិធិឧបត្ថម្ភគ្រួសារក្រីក្រ” សាខាបក្សយោធាមានទម្រង់ “ទទួលទំនុកបម្រុងសិស្សក្រីក្រ”។ល។ រួមជាមួយរដ្ឋ អំណាច អង្គការមហាជន និងប្រជាជនមូលដ្ឋានអនុវត្តសម្រេចបណ្ដាកម្រិតផែនការ សេចក្ដីសម្រេចចិត្ត។

      លោកត្រឹមហាយវ៉ូឲ្យដឹងថា៖ គណៈកម្មាធិការបក្សចង្អុលការកសាងទម្រង់ផ្លូវស្រស់ ជ្រះ ស្អាតនៅផ្លូវខេត្តលេខ ៩១៤ ដើម្បីបង្កសោភណភាពឲ្យវិស័យជនបទរបស់ឃុំ ព្រោះនេះជាដងផ្លូវសំខាន់ភ្ជាប់ជាមួយបណ្ដាឃុំជិតខាងក្នុង និងក្រៅស្រុក រួមចំណែក ជំរុញការពង្រីកសេដ្ឋកិច្ច សង្គម ធានាកិច្ចការពារជាតិ សន្តិសុខ កសាងប្រព័ន្ធនយោ បាយរឹងមាំ រួមកម្លាំងកសាងជនបទថ្មី៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.