• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ៖ រដ្ឋាភិបាលនឹងមានវិធានការអនុវត្តសុវត្ថិភាពសាលារៀន

03/09/2021 08:30

សប្តាហ៍កន្លង ក្រសួងអប់រំ-បណ្តុះបណ្តាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយនឹង ៦៣ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេសដើម្បីបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២០-២០២១។ សមមិត្តផាមមិញជីញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុរដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាល ង្វៀងគីមស៊ើងធ្វើជាអធិបតីសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត គណៈនាយកមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

ឆ្នាំសិក្សា ២០២០-២០២១ ដោយបានវាយតម្លៃថាមានការទុក្ខលំបាកច្រើន ប៉ុន្តែផ្នែកអប់រំ-បណ្តុះបណ្តាលតែងអនុវត្តសម្រេចគោលដៅ និងធានាសុវត្ថិភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង សម្រេចផែនការឆ្នាំសិក្សា ២០២០-២០២១ ផង។ ផ្នែកបន្តអនុវត្តសទិ្ធគ្រប់គ្រង លើកកម្ពស់លទ្ធផលគ្រប់គ្រងរដ្ឋអំពីអប់រំ-បណ្តុះបណ្តាល ការរៀបចំ គ្រោងផែនការប្រព័ន្ធមូលដ្ឋានអប់រំ-បណ្តុះបណ្តាលសមស្របជាង។ គុណភាពបង្រៀននៅគ្រប់កម្រិតសិក្សាតែងបានលើកកម្ពស់ ក្នុងទូទាំងប្រទេសមាន ៦៣/៦៣ ខេត្ត ទីក្រុង មាន ៧១៣ /៧១៣ អង្គភាពថ្នាក់ស្រុក៩៩,៣% អង្គភាព ថ្នាក់ឃុំរក្សាខ្ជាប់ និងអនុវត្តសម្រេចសម្បទាឧត្តានកម្មអប់រំកុមារពន្លក ០៥ ឆ្នាំ។ ការងារឧត្តានកម្មអប់រំបឋមសិក្សា និងអនុវិទ្យាល័យបន្តនឹងបានបណ្តាមូលដ្ឋានយកចិត្តទុកដាក់។ មាន​ ៦៣/៦៣ ខេត្ត ទីក្រុងរក្សាខ្ជាប់ និងអនុវត្តសម្រេចឧត្តានកម្មអប់រំបឋមសិក្សា គុណភាពអប់រំរបស់សាលាសកលជនជាតិអន្តេវាសិកបានលើកកម្ពស់។ ដោយមានសិស្សជិត ០១ លាននាក់ប្រឡងជាប់កម្រិតវិទ្យាល័យ (អត្រាប្រឡងជាប់ទូទាំងប្រទេសប្រមាណ ៩៧%) ហើយមានសិស្ស ១២.០០០ នាក់បានជម្រើសលក្ខណៈពិសេសជាប់កម្រិតសិក្សា។ ទន្ទឹមនឹងនោះ ជំរុញមាំការអនុវត្តន៍ស្វ័យភាពមហាវិទ្យាល័យ លើកកម្ពស់គុណភាពអប់រំ-បណ្តុះបណ្តាលប្រភពធនធាន ពិសេសគឺប្រភពធនធានគុណភាពខ្ពស់។ លើកកម្ពស់គុណភាព សុក្រឹតូបនីយកម្មកងជួរ គ្រូបង្រៀន និងកម្មាភិបាលគ្រប់លំដាប់ថ្នាក់។

សិស្សវិទ្យាល័យឆ្នាំសិក្សា ២០២០-២០២១ ធ្វើលំហាត់មេរៀនប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ។ រូបថត៖ ង៉ុកស្វង

នៅខេត្តត្រាវិញ ឆ្នាំសិក្សា ២០២០-២០២១ គ្រប់អង្គភាពអប់រំតែងធានាអនុវត្តការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គ្រប់កម្រិតសិក្សាតែងមានការវិវឌ្ឍន៍យ៉ាងច្បាស់អំពីគុណភាព ពិសេសគឺធានាលក្ខណៈអនុវត្តកម្មវិធីអប់រំកុមារពន្លក បង្រៀនតាមសៀវភៅថ្នាក់ទី ១ យកចិត្តទុកដាក់កសាងបរិស្ថានអប់រំ សុវត្ថិភាព តម្លាភាពមេត្រីភាព។ បង្កើនការផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងរូបភាពបង្រៀនតាមទិសដៅពង្រីកចរិតលក្ខណៈ និងលទ្ធភាពសិស្ស។ ទ្រង់ទ្រាយសាលា ថ្នាក់រៀន សិស្ស គ្រូបង្រៀន តែងបានលំនឹង បន្ថយសិស្សចោលរៀនពាក់កណ្តាលការ។ ការងារឧត្តានកម្មអប់រំ លុបបំបាតគ្រោះមិនចេះអក្សរតែងបានរក្សាខ្ជាប់ និងរឹងមាំ។ល។

មានយោបល់ចង្អុលការក្នុងសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ តំណាងឱ្យបក្ស រដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ បានស្ងើចសរសើរនូវបណ្តាសមិទ្ធផលរួមរបស់ទូទាំងផ្នែកក្នុងការចាត់តាំងអនុវត្តភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្មារតីខិតខំបញ្ចេញកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ផ្នែកអប់រំបណ្តុះបណ្តាល ពិសេសគឺ កម្មាភិបាល បឋាកថាចារ្យ និសិ្សតបណ្តាសាលាមហាវិទ្យាល័យបណ្តុះបណ្តាលផ្នែកសុខាភិបាល។ ផ្នែកបានជម្នះការជះឥទ្ធិពលរបស់រោគជំងឺកូវីដ-១៩ ចាត់តាំងប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ម្ចាស់ការផ្សព្វផ្សាយ អនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អនុវត្តល្អការងារអប់រំ។

ដើម្បីត្រៀមបម្រុងឱ្យឆ្នាំសិក្សាថ្មី ២០២១-២០២២ បណ្តាមូលដ្ឋាន “តំបន់ខៀវ” រៀបចំឱ្យសិស្សចូលរៀន ប៉ុន្តែមិនគប្បីធ្វេសប្រហែស បណ្តែតបណ្តោយ អត្តនោម័តិទុកឱ្យរោគជំងឺរីករាលដាល បណ្តាមូលដ្ឋានដែលមានអាសន្នរោគជំងឺស្មុគស្មាញគប្បីចាត់តាំងឱ្យសិស្សរៀនផ្សាយបន្តផ្ទាល់ ប៉ុន្តែគប្បីយកចិត្តទុកដាក់ដល់កូនប្អូនមិនគ្រប់លក្ខណៈរៀនសូត្រផ្សាយបន្តផ្ទាល់ដើម្បីធានាភាពយុត្តិធម៌នៅក្នុងការអប់រំ។ រដ្ឋាភិបាលនឹងមានវិធានការអនុវត្តសុវត្ថិភាពសាលារៀន ឆ្លៀតយកបណ្តាប្រភពទុនវ៉ាក់សាំងសមស្របដើម្បីចាក់ឱ្យសិស្សអាយុពី ១២ ឆ្នាំឡើងទៅក្នុងពេលប្រញាប់បំផុត ដើម្បីជួយឱ្យសិស្សឆាប់បានវិលត្រឡប់មកសាលារៀនក្នុងឆ្នាំសិក្សាថ្មីនេះ៕  

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.