20/07/2021 09:16
សន្និបាតបូកសរុបការងារ ០៦ ខែដើមឆ្នាំ ។ រូបថត៖ ខាក់លឿង
ចាប់មុខសញ្ញា ០២ នាក់ ជួញដូរគ្រឿងញៀន ដឹកជញ្ជូនមុខទំនិញ បម្រាមប្រមូលរក្សាទុកបារីគ្រប់ប្រភេទ ១.៣០០ ការុង ចាប់មុខសញ្ញា ១៤ នាក់ ប្រមូលជាតិ me thaphetamine ១៩ ក្រាម ថ្កោលទោស ១១ ករណី ដោយមានជនជាប់ចោទ ១៨ នាក់ ពិន័យរដ្ឋបាល ០២ ករណី មានមុខសញ្ញា ០២ នាក់ ជាមួយ ទឹកប្រាក់ ០៣ លានដុង កំពុងវិនិច្ឆ័យ ០១ ករណី ដោយមានមុខសញ្ញាម្នាក់។ សហការស៊ើបអង្កេតការងារការពារបរិស្ថានបាន ០៤ លើក ត្រួតពិនិត្យអំពីអនាម័យសុវត្ថិភាព គ្រឿងបរិភោគ ២១ លើក ឆ្លងតាមរយៈនោះ បានប្រទះជួបរួចអប់រំ ០២ ករណី បំពានអំពីបរិស្ថាន ត្រួតពិនិត្យការទាញយកផលរ៉ែបាន ៤៣ ករណី ប្រទះជួប ១១ ករណីបំពាន ការទាញយកផល មុខដីស្រែខុសច្បាប់ ស្នើគណៈកម្មាធិការប្រជាជនខេត្ត ពិន័យរដ្ឋបាល ០១ ករណី ជាមួយទឹកប្រាក់ ០២ លានដុង បញ្ជូនទៅនគរបាលខេត្ត ០១ ករណីអប់រំ ០៩ ករណីចាត់តាំង យាមល្បាត ១.៧០៣ លើក ប្រទះជួបករណីប្រណាំងម៉ូតូខុសច្បាប់ ប្រើគ្រឿងញៀន បើកបរម៉ូតូដោយមានជាតិអាកុលក្នុងខ្លួន ១.២១២ ករណី ពិន័យបទបំពានរដ្ឋបាល ៨០០ ករណី ជាមួយទឹកប្រាក់ជាង ០១ ពាន់ លានដុង។ ក្រៅពីនោះ កងកម្លាំងនគរបាលនៅទាំងសកម្មចូលរួមក្នុងការងារបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ធានាត្រូវតាមគោលការណ៍របស់បក្ស-រដ្ឋ ការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចររបស់គណៈកម្មាធិការប្រជាជនខេត្ត ស្រុក៕ ខាក់លឿង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។