• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ធានាបច្ចេកទេសបម្រើការហ្វឹកហាត់ ធ្វើសមយុទ្ធ និងត្រៀមប្រយុទ្ធ

25/06/2021 08:06

បណ្តាឆ្នាំកន្លង ផ្នែកបច្ចេកទេសយោធាខេត្តបានអនុវត្តគោលការណ៍ វិធានការ ព្រមៗគ្នាជាច្រើនដើម្បីលើកកម្ពស់គុណភាពការងារបច្ចេកទេស ធានាអាវុធ ការបំពាក់ បច្ចេកទេសបានល្អសម្រាប់ភារកិច្ចហ្វឹកហាត់ ត្រៀមប្រយុទ្ធ។ ឈានចូលក្នុងរដូវហ្វឹក ហាត់ថ្មី ទោះបីនៅជួបការលំបាកច្រើនអំពីមូលដ្ឋានសម្ភារក៏ដោយ ទន្ទឹមនឹងនោះជាមួយស្មារទីពឹងខ្លួន ច្នៃប្រតិដ្ឋ កម្មាភិបាល យុទ្ធជនក្នុងអង្គភាពម្ចាស់ការធានាអាវុធ បំពាក់បច្ចេកទេសបានគ្រប់គ្រាន់បម្រើឱ្យការហ្វឹកហាត់ ត្រៀមប្រយុទ្ធ ឆ្លើយតបសំណូមពរភារកិច្ចដែលបានប្រគល់ជូន។

ផ្នែកបច្ចេកទេសយោធាខេត្តតែងមានការច្នៃប្រតិដ្ធ​ ទម្រង់ជាច្រើនសម្រាប់បំរើដល់ការ
ហ្វឹកហាត់ ។ រូបថត៖  ហឺវហុីប

     លោកវរសេនីយ៍ទោ ង្វៀងថាញ់បឿង ប្រធាន គណៈយោធាវុធការិយាល័យបច្ចេកទេសនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានឲ្យដឹង៖ អាវុធភាគច្រើន និងការបំពាក់បច្ចេកទេសមានរយៈពេលប្រើប្រាស់ជាច្រើនឆ្នាំ ត្រូវទ្រុឌទ្រោម ក្នុងខណៈដែលថវិកាវិនិយោគកសាងហេដ្ឋាមូលដ្ឋានសម្ភារធានាឲ្យការថែទាំ រក្សា ជួសជុល ព្យួរទុកនៅខ្សត់ខ្សោយ។ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាខេត្តតែងចាត់ទុកការងារអប់រំនយោបាយសតិអារម្មណ៍ជូនកម្មាភិបាល យុទ្ធជនជាសារសំខាន់ដើម្បីលើកកម្ពស់ ស្មារតី ទទួលបន្ទុកក្នុងការអនុវត្តន៍ភារកិច្ចថែទាំ រក្សាអាវុធ ការបំពាក់បច្ចេកទេស ភ្ជាប់ការអនុវត្តន៍ ភារកិច្ចជាមួយជំរុញមាំការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ កិច្ចចលនា “ថែទាំ ទាញយកផលអាវុធ ការបំពាក់ បច្ចេកទេសល្អ មាំ សុវត្ថិភាព ប្រិតសំចៃ និង សុវត្ថិភាពចរាចរណ៍”  អនុវត្តល្អភាពទម្លុះទម្លាយ ទៅមុខ “គ្រប់គ្រងហ្មត់ចត់អំពីអាវុធ ការបំពាក់”។ ការងារថែទាំ រក្សា  ព្យួរអាវុធទុក ការបំពាក់បច្ចេក ទេសបានបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងប្រដាប់អាវុធខេត្តអនុវត្តម៉ឹងម៉ាត់។ ថ្ងៃ ម៉ោងការ ងារបច្ចេកទេសបានអនុវត្តមានរបៀបរៀបរយ រួមចំណែករក្សាលំនឹង និងលើកកម្ពស់លេខប្រព័ន្ធបច្ចេកទេសរបស់អាវុធបំពាក់។ ដើម្បីត្រៀមបម្រុងឲ្យការហ្វឹកហាត់ ត្រៀមប្រយុទ្ធឆ្នាំ ២០២១ ផ្នែកបច្ចេកទេសយោធាខេត្តអនុវត្តសម្រេចផែន ការការងារបច្ចេកទេស ១០០% ក្នុងឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្តើមរក្សា ជួសជុល ព្យួរ ទុកអាវុធ គ្រាប់ ធានាគ្រប់គ្រាន់ ព្រមៗគ្នានូវអាវុធ ការបំពាក់បច្ចេកទេសតាំងពីដើមឆ្នាំហ្វឹកហាត់ឆ្នាំ ២០២១។
     ដោយអាស្រ័យធ្វើល្អការងារធានាបច្ចេកទេស ក្នុងបណ្តាឆ្នាំកន្លង ផ្នែកបច្ចេកទេសយោធាខេត្ត តែងសម្រេចល្អភារកិច្ចបម្រើការហ្វឹកហាត់ ត្រៀម ប្រយុទ្ធ ក៏ដូចជាបណ្តាភារកិច្ចដទៃទៀត តែងមានលេខប្រព័ន្ធបច្ចេកទេសធានាតាមការកំណត់ របស់ផ្នែក។ ចាត់តាំងរក្សាម៉ឹងម៉ាត់បណ្តារបៀបរៀបរយរបបឃុំគ្រង រក្សា ជួសជុល ព្យួរអាវុធ បំពាក់ទុក សម្រេចបណ្តាភាគកម្រិតតាមផែនការ។ អាវុធ ឯកសារាវុធ ការបំពាក់បច្ចេកទេសរបស់ស្ថាប័ន អង្គភាពបានគ្រប់គ្រងហ្មត់ចត់ រៀបរយតាមការ កំណត់ មិនទុកបណ្តោយឲ្យបាត់ ឆេះ ផ្ទុះ ទ្រុឌទ្រោម អាស្រ័យខ្វះបន្ទុក។ បានឃើញផ្ទាល់អង្គភាព អនុវត្តថ្ងៃបច្ចេកទេស យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីរបៀបរៀបរយ របបរៀប រយផ្នែកបច្ចេកទេស ជាពិសេសគឺស្មារតីទទួល បន្ទុករក្សា ថែទាំអាវុធ ការបំពាក់បច្ចេកទេស របស់កម្មាភិបាល យុទ្ធជន។ បុគ្គលម្នាក់ៗតែងមានការស្ទាត់ជំនាញពីនីតិវិធីបណ្តាជំហានថែទាំ រក្សារដោយប្រុងប្រយ័ត្ន ហ្មត់ចត់ក្នុងកាយ វិការដើម្បីរក្សាឲ្យអាវុធបំពាក់មានស្ថានភាព បច្ចេកទេសល្អបំផុត។
     លោកអនុសេនីយ៍ឯកបម្រុង យឿងវុាំងទ្វឹង យោធិនជំនាញការ នាយឃ្លាំងគ្រាប់នៃកងអនុសេនាធំឃ្លាំង ការិយាល័យបច្ចេកទេស បានចែករំលែក៖ “លក្ខណៈអាកាសធាតុ បំផុតគឺវស្សានរដូវមានក្តៅ ភ្លៀងច្រើន និងកម្រិតសំណើមខ្ពស់ ទាមទារ ត្រូវពិនិត្យ ជូតជម្រះ ថែទាំអាវុធបំពាក់ឲ្យបាន ញឹកញាប់។ មានតែដូច្នេះទើបធានាគុណភាព កម្រិតច្បាស់លាស់នៃបណ្តាថាវរភាព និងភាពព្រមគ្នារបស់ប្រភេទអាវុធនីមួយៗ ការបំពាក់បច្ចេកទេស។ ជាមួយមុខជំនាញបានបណ្តុះបណ្តាល ខ្ញុំម្ចាស់ការធ្វើសេនាធិការ សំណើជូន គណៈអធិការ រក្សា ពិនិត្យជាប្រចាំបណ្តារបបថែទាំថ្ងៃ សប្តាហ៍ កំណត់រៀងរាល់ខែ។ ឆ្លងតាម រយៈនោះ ធានាល្អស្ថានភាពបច្ចេកទេសរបស់ បណ្តាអាវុធ ការបំពាក់បច្ចេកទេសផង លើកកម្ពស់ ស្មារតីទទួលបន្ទុក និងចំណេះជំនាញការងារ បច្ចេកទេសរបស់កម្មាភិបាល យុទ្ធជនផង”។
      ដោយអាស្រ័យការរក្សា អនុវត្តល្អការងារធា នាអាវុធ ការបំពាក់បច្ចេកទេស ផ្នែកបច្ចេកទេស យោធាខេត្តសម្រេចល្អភារកិច្ចបម្រើ ត្រៀមប្រ យុទ្ធ ហ្វឹកហាត់ និងសមយុទ្ធជារៀងរាល់ឆ្នាំរបស់ កងកម្លាំងប្រដាប់អាវុធខេត្តនិយាយរួម។ ការងារ ធានាបច្ចេកទេស រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តន៍សម្រេចភារកិច្ចរបស់អង្គភាព និងបានគណៈបញ្ជាការដ្ឋានយោធាខេត្តស្នើ ដល់យោធភូមិភាគស្ងើចសរសើរជូនរង្វាន់ជារៀងរាល់ឆ្នាំ។ នោះជាកម្លាំងជំរុញ លើកកម្ពស់ គុណភាព ប្រសិទ្ធភាពការងារបច្ចេកទេសជាក់ស្តែង ឆ្លើយតបសំណូមពរ ភារកិច្ចកសាងកង ទ័ពការពារមាតុប្រទេស៕

​​​​​​​                                                                                                                                       ប្រែសម្រួល៖  សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.