• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ធ្វើកោសល្យវិច័យកូវីដ- ១៩ “ពេលខ្លះវិជ្ជមាន ពេលខ្លះអវិជ្ជមាន” ព្រោះហេតុអ្វី?

29/11/2021 15:03

កោសល្យវិច័យកូវីដ-១៩។ រូបថត៖ ​ រតនា

     ការបកស្រាយពីអ្នកឯកទេសស្ដីពីលទ្ធផលធ្វើកោសល្យវិច័យកូវីដ-១៩ “​ ពេលខ្លះវិជ្ជមានពេលខ្លះអវិជ្ជមាន” បានមនុស្សជាច្រើនយកចិត្តទុកដាក់។
     មានករណី F0 ម្នាក់បានជម្លៀសព្យាបាលនៅនឹងផ្ទះឲ្យដឹងថា៖ ក្នុងពេលដែលព្យាបាលកូវីដ -១៩ នៅនឹងផ្ទះតែងធ្វើតេស្តរហ័សដោយខ្លួនឯង។ ពេលខ្លះតេស្ដនៅពេលព្រឹកផ្ដល់លទ្ធផលអវិជ្ជមាន ប៉ុន្តែតេស្ដ នៅពេលរសៀលបែរជាផ្ដល់លទ្ធផលវិជ្ជមាន។ ឬក៏លទ្ធផលតេស្តរហ័សអវិជ្ជមាន ប៉ុន្តែពេលធ្វើកោសល្យវិច័យ PCR ផ្ដល់លទ្ធ ផលវិជ្ជមាន។
     ផ្ដល់ចម្លើយឲ្យករណីនេះ ក៏ដូចជាករណីសង្ស័យជាច្រើនទៀតអំពីបណ្ដាមូលហេតុបណ្ដាលឲ្យលទ្ធផល ធ្វើកោសល្យវិច័យចំពោះម្នាក់ “ពេលខ្លះអវិជ្ជមានពេលខ្លះវិជ្ជមាន” បណ្ឌិតវេជ្ជបណ្ឌិត ង្វៀងថាញ់ញ៉ាង មន្ទីរពេទ្យកុមារលេខ ១ បាន ចែក រំលែកថា ចំពោះមនុស្សម្នាក់អនុវត្តការធ្វើកោសល្យវិច័យ ០២ ដង ក្នុងពេលផ្សេងគ្នាហើយផ្ដល់លទ្ធផលមិនដូចគ្នាអាចឥទ្ធិពលពីបណ្ដាកត្តាជាច្រើន។
     កត្តាទាំងនេះរួមមាន៖ កន្លែងយកសំណាកលក្ខណៈរក្សាទុកសំណាក ពេលវេលាចាប់ផ្ដើម អនុវត្តរហូតដល់ពេលយកសំណាក អ្នកជំងឺមានរោគសញ្ញាឬក៏គ្មានរោគសញ្ញា និងកម្រិតអង្សាវិរុសក្នុងសំណាកជំងឺ ជះឥទ្ធិពលដល់កម្រិតរំញោច (អាចផ្ដល់លទ្ធផលវិជ្ជមានចំពោះបណ្ដាអ្នកដែលមានជំងឺ) នៃការធ្វើកោសល្យវិច័យរហ័សចំពោះ ជំងឺកូវីដ-១៩។
     ឧបមាដូចជាកន្លែងយកសំណាកពេលច្រកចង្កឹះចូលរន្ធច្រមុះយកសំណាកត្រូវរបៀបអាចនឹងផ្ដល់ លទ្ធផលត្រឹមត្រូវជាក់ស្ដែង។
     កត្តាពេលវេលាចាប់ពីពេលចាប់ផ្ដើមដល់ពេល យកសំណាកក៏មានការជះឥទ្ធិពលយ៉ាងច្រើនដល់ លទ្ធផលធ្វើកោសល្យវិច័យដែរ។ តាមលទ្ធផលស្រាវជ្រាវ ពេលវេលានេះក្រោមឬក៏ស្មើ ០៧ ថ្ងៃ កម្រិតរំញោច ៨៦,២% (៨១,៨- ៨៩,៧) ក្នុងខណៈដែលលើសពី ០៧ ថ្ងៃ ៧០,៨%  (៦០,៧ -៧៩,២)។ ក្រៅពីនោះ ប្រសិនបើនៅពេលយកសំណាកអ្នកជំងឺមានរោគសញ្ញាលទ្ធផលតេស្ដវិជ្ជ មានក៏ខ្ពស់ជាងគ្មានរោគសញ្ញា (៨០,១% -៥៤,៨%)។
     កម្រិតអង្សាវិរុសក្នុងសំណាកអ្នកជំងឺក៏ជាកត្តា សម្រេចលទ្ធផលវិជ្ជមាននៃការធ្វើកោសល្យវិច័យដែរ។ ជាក់ស្ដែង ប្រសិនបើ CT ≤ ២៥ នោះ កម្រិតរំញោច ៩៦,៤% (៩៤,៣-៩៧,៧) ក្នុងខណៈ ដែល CT ≤ ៣០ កម្រិតរំញោច ៨៩,៥% (៨៥,៣ - ៩២,៥)។ ថ្វីត្បិតដូច្នោះក្ដី ប្រសិនបើ CT>៣០ កម្រិតរំញោច ថយចុះនៅ ១៨,៧% (១២,៩-២៦,៣)។
     ក្រៅពីបណ្ដាកត្តាខាងលើ ប្រសិនបើចន្លោះ ពេលយកសំណាក ០២ លើកជិតគ្នាហើយយកនៅកន្លែងតែមួយ (រន្ធច្រមុះតែម្ខាង) លទ្ធផលធ្វើកោសល្យវិច័យវិជ្ជមានក៏ថយចុះអាស្រ័យដោយចំនួនសំណាកជំងឺលើកទី ២ បានថយចុះ។
     ទាក់ទងដល់បញ្ហាលទ្ធផលធ្វើកោសល្យវិច័យ “ពេលខ្លះវិជ្ជមានពេលខ្លះអវិជ្ជមាន”  វេជ្ជបណ្ឌិត ត្រឿងហូវខាញ់ ក៏ធ្លាប់បានចែករំលែកដែរថា៖ មានករណីតេស្ដរហ័សជាច្រើនវិជ្ជមាន ប៉ុន្តែបើទិញប្រភេទចង្កឹះតេស្ដដទៃបែរជាផ្ដល់លទ្ធផលអវិជ្ជមាន និងធ្វើកោសល្យវិច័យ PCR ក៏ផ្ដល់លទ្ធផលអវិជ្ជមាន។ ខណៈនោះ ការបញ្ជាក់ចង្កឹះតេស្ដ ដំបូងផ្ដល់លទ្ធផលមិនពិតប្រាកដនោះគឺមិនទាន់ ត្រឹមត្រូវព្រោះសំឡី ក្បាលចង្កឹះយកសំណាកលើក ក្រោយគ្មានឃើញវិរុសគឺមិនទាន់ជាក់ថាលើកទី ១ ខុសឡើយ។ ទាំងការធ្វើកោសល្យវិច័យ PCR ក៏មានពេលកន្លែងនេះវិជ្ជមាន ប៉ុន្តែកន្លែងផ្សេងអវិជ្ជមាន (បំផុតគឺវិជ្ជមាននឹង CT ខ្ពស់ ) ព្រោះសំឡីក្បាលចង្កឹះផ្ដិតយក ០២ លើកផ្សេងគ្នា។
     ក្នុងខណៈដែលអាសន្នរោគកូវីដ ១៩ រីករាលដាល ការធ្វើកោសល្យវិច័យរហ័សឬក៏ធ្វើកោសល្យវិច័យ RT-PCR មិនជាបញ្ហាចម្លែកចំពោះមនុស្ស ជាច្រើនទៀតឡើយ។ មានមូលដ្ឋានជាច្រើនបានផ្សព្វផ្សាយ ណែនាំប្រជាជនឲ្យធ្វើកោសល្យវិច័យរហ័សនៅនឹងផ្ទះដោយខ្លួនឯងហើយមានប្រជា ជនជាច្រើនទៅកាន់ បណ្ដាអង្គភាពផ្គត់ផ្គង់សេវាធ្វើកោសល្យវិច័យដោយខ្លួនឯងដើម្បីអនុវត្តការ ធ្វើកោសល្យវិច័យដោយខ្លួនឯង។ល។ មានមូលហេតុជាច្រើន អាចបណ្ដាលឲ្យលទ្ធផលធ្វើកោសល្យវិច័យកូវីដ ១៩ “ពេលខ្លះវិជ្ជមា ន ពេលខ្លះអវិជ្ជមាន” ប្រការនេះអាចបង្កឲ្យជះឥទ្ធិពលអសកម្ម បំផុតគឺចិត្តសាស្រ្តជ្រួលច្របល់ចំពោះ អ្នកជំងឺ៕

     បណ្ដាអ្នកឯកទេសព្រមាន 
     ទោះជាលទ្ធផលធ្វើកោសល្យវិច័យវិជ្ជមានឬអវិជ្ជមានក៏ត្រូវស្ដាប់រាងកាយ ស្ដាប់សុខភាពរបស់ខ្លួន គប្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១-៩ អនុវត្តវិធានការ ៥K ទាំង លទ្ធផលធ្វើកោសល្យវិច័យវិជ្ជមានឬអវិជ្ជមាន ដើម្បីការពារអ្នកនៅជិតខាង៕

 

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.