09/12/2021 14:54
ហ្វឹកហាត់ពន្លត់អគ្គិភ័យ ។ រូបថត៖ ថាញ់ក្វាង
ជាមួយសភាពការណ៍ឧទាហរណ៍នៅវេលាម៉ោង ១៥ នៃថ្ងៃទី ៣ ធ្នូឆ្នាំ ២០២១ កម្មករជាច្រើនកំពុងធ្វើការនៅតំបន់នេះពិនិត្យឃើញ អណ្តាតភ្លើងឆាបឆេះ និងផ្ទុះនៅឃ្លាំងផ្ទុកវត្ថុ ធាតុរបស់ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង។ បន្ទាន់ពីនោះ ក្រុមបង្ការ ពន្លត់អគ្គិភ័យនៅនឹងកន្លែងបានផ្ដើមបណ្តាកាយវិការវាយរគាំងប្រកាសអាសន្នហៅទូរស័ព្ទទៅកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យជំនាញ។ ទន្ទឹមនឹងនោះ ប្រើប្រាស់បណ្តាមធ្យោបាយពន្លត់នៅនឹងកន្លែងចាត់ការជាដំបូង ដើម្បីទប់ស្កាត់មិនឱ្យភ្លើងឆេះរាលដាលទូលំទូលាយ។
អំឡុងពេលប្រហែល ១០ នាទីក្រោយមក រថយន្តជំនាញចំនួន ៣ គ្រឿង និងកម្មាភិបាល យុទ្ធជនជិត ៥០ នាក់របស់ប៉ូលិសបង្ការ ពន្លត់អគ្គិភ័យរបស់មជ្ឈមណ្ឌល ក្រុមបង្ការពន្លត់អគ្គិភ័យនៃនគរបាលស្រុក និងក្រុមបង្ការពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនមានមុខនៅកន្លែងកើតហេតុ សហការផ្សព្វផ្សាយជួរក្រុមប្រើចំពួយបាញ់ទឹក បំពង់បាញ់ខ្យល់ដើម្បីពន្លត់និងជម្លៀស សង្គ្រោះជនរងគ្រោះ នាំយកទ្រព្យសម្បត្តិចេញ ពីកន្លែងភ្លើងឆេះ។ល។ ក្រោយរយៈពេល ៥ នាទី គំនរភ្លើងជាឧទាហរណ៍បានជម្នះសុវត្ថិភាព។
ពិធីហ្វឹកហាត់បានប្រព្រឹត្តឡើងយ៉ាងឆាប់រហ័ស ហ្មត់ចត់ សុវត្ថិភាព ធានាត្រូវតាមសំណូមពរបច្ចេកទេសដាក់ចេញ។ កងកម្លាំង បង្ការពន្លត់អគ្គិភ័យនៅនឹងកន្លែងអនុវត្តបណ្ដា កាយវិការសង្គ្រោះស្ទាត់ជំនាញ រហ័សរហួន និងស៊ីចង្វាក់គ្នាជាមួយកងកម្លាំងបង្ការ ពន្លត់ អគ្គិភ័យជំនាញ៕ ថាញ់ក្វាង-សម្បត្តិ
សមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិនលើកទី ៣ ឆ្នាំ ២០២៥ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នៅនឹងមជ្ឈ មណ្ឌលវប្បធម៌ខេត្តត្រាវិញដោយមាន ០៩ អង្គភាពស្រុក ទី ផ្សាររួមខេត្ត ទីក្រុង និងសាកលវិទ្យាល័យត្រាវិញ ជាមួយនឹងសិល្បៈករ សិល្បៈការិនី តន្ត្រីករ សិប្បករ ជាង ៣០០នាក់ចូលរួមឈុតសម្តែងចំនួន ៦៣ ឈុត។ ឆ្លងអស់រយៈពេល ០៤ ថ្ងៃប្រឡង សម្តែងចម្រៀង ចម្រៀងទោល ចម្រៀងជាគូ របាំ ប្រគំទោល ប្រគំ ឧបករណ៍ភ្លេងពិសេស (ប្រជាប្រិយ - បុរាណ - សម័យ) របស់ ០៣ ជនជាតិកិញ -ខ្មែរ-ចិន ។ លទ្ធផលគណៈចាត់តាំងជូនរង្វាន់កម្មវិធីចំនួន ០៩ រង្វាន់ រង្វាន់ឈុតសម្តែងចំនួន ៤០ រង្វាន់។ អង្គភាពសកលវិទ្យាល័យត្រាវិញទទួលបានជ័យលាភីលេខ ០១ កម្មវិធី ស្រុកកូវកែលេខ ២ និងស្រុកកូវង៉ាងលេខ ៣។ ក្នុងរាត្រីបិទសមោ សរសិល្បៈនេះដែរ ក្រៅពីបណ្តាឈុតសម្តែងដែលបានជ្រើសរើសសម្តែងបង្ហាញ ឡើងវិញក៏មានការចូលរួមសម្តែងបង្ហាញផ្តោះប្តូរសិល្បៈរបស់បណ្តាសិប្បករ ជនជាតិអេដេរបស់សារមន្ទីរខេត្តដាក់ឡាក់ និងក្រុមសិល្បៈរស្មីប្រទីបខេត្តត្រា វិញផងដែរ៕ ពណ៌នា-រូបថត៖ រតនា