• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទីវកឹង៖ បូកសរុបការងារត្រួតពិនិត្យ វាយតម្លៃគុណភាពអង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជនឆ្នាំ ២០២០

19/02/2021 08:09

ចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹងទើបចាត់តាំងបូកសរុបការងារត្រួតពិនិត្យ វាយតម្លៃគុណភាពអង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជនឆ្នាំ ២០២០ និងផ្សព្វផ្សាយទិស ដៅ ភារកិច្ចឆ្នាំ ២០២១។

អ

ជូនលិខិតសរសើរដល់បណ្តាសមូហភាព បុគ្គលឆ្នើម។ រូបថត៖ ថាញ់ក្វាង

          បក្ខភាគស្រុកទីវកឹងមាន ៤៦ បក្ខភាគ សាខាបក្សស្ថិតក្រោមឱវាទ (១៤ បក្ខភាគ ៣២ សាខាបក្ស) និងមាន ១៧១ សាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋានមានបក្ខជនរួម ៣.៨៩០ រូប។ តាមរយៈការអនុវត្តន៍នីតិវិធី បណ្ដាជំហ៊ានវាយតម្លៃ ចំណាត់ប្រភេទគុណភាពអង្គការចាត់តាំងមូលដ្ឋានបក្ស អចិន្រ្តៃយ៍បក្សស្រុកសម្រេចចិត្តបែងប្រភេទ ៤៣/៤៦ បក្ខភាគ សាខាបក្សសម្រេចល្អភារកិច្ច (ស្មើ ៩៣,៤៨%) មាន ០៣ សាខាបក្សសម្រេច ភារកិច្ច (ស្មើ ៦,៥២%)។ គួរចំណាប់អារម្មណ៍ គឺក្នុងចំណោម ៤៣ បក្ខភាគ សាខាបក្សដែលសម្រេចល្អភារកិច្ចនោះ មាន ០៨ បក្ខភាគ សាខាបក្សសម្រេចឆ្នើមភារកិច្ច។ ចំពោះសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋានមាន ១៦៣/១៧១ សាខាបក្សសម្រេចល្អភារកិច្ច (ស្មើ ៩៥,៨៨%) ០៧ សាខាបក្សសម្រេចល្អភារកិច្ច (ស្មើ ៤,១២%) និងមានសាខាបក្ស ០១ កន្លែងមិនវាយតម្លៃអាស្រ័យទើបបង្កើត។ ក្នុងចំនួននេះមាន ៣៤ សាខាបក្សសម្រេចឆ្នើមភារកិច្ចឆ្នាំ ២០២០។ អំពីការងារវាយតម្លៃ បែងប្រភេទគុណភាពបក្ខជន ទូទាំងបក្ខភាគស្រុកមានបក្ខជន ៣.៣២២/៣.៨៩០ រូបបានវាយតម្លៃ បែងប្រភេទ សម្រេច ១០០% នៃចំនួនបក្ខជនស្ថិតក្នុងក្របខ័ណ្ឌវាយតម្លៃ។ លទ្ធផលមានបក្ខជន ៥៦៧ រូបសម្រេចឆ្នើមភារកិច្ច ២.៦៣៣ រូបសម្រេចល្អភារកិច្ច ១១១ រូបសម្រេចភារកិច្ច និងមានបក្ខជន ១១ រូបមិនសម្រេចភារកិច្ច។

           ចង្អុលការអនុវត្តភារកិច្ចឆ្នាំ ២០២១ សមមិត្តង្វៀងធីង៉ុកបិច អនុលេខាប្រចាំការគណៈកម្មាធិការបក្សស្រុកទីវកឹង សំណូមពរដល់បណ្ដាបក្ខភាគ សាខាបក្សស្ថិតក្រោមឱវាទបន្តរៀបចំ បង្កើនគុណភាពការងារកសាងអង្គការចាត់តាំងមូលដ្ឋានបក្សនិងបក្ខជនតាម កំណត់ អនុវត្តបែបបទសហការរវាងបណ្ដាផ្នែកក្នុងសកម្មភាពត្រួតពិនិត្យអង្កេតដើម្បីក្រើន រំលឹកទាន់ពេល បង្ការ ទប់ស្កាត់បំពាន ជួយឲ្យបណ្ដាសាខាបក្ស បក្ខភាគ បក្ខជនកែតម្រូវ ទាន់ពេល បណ្ដាអាការអសកម្ម បទបំពានអាចកើតមាន ធានាត្រូវតាមលក្ខការណ៍ សេចក្ដី កំណត់របស់បក្ស។ អនុវត្តល្អសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាល ទី ១២) ពង្រីកតួនាទីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន បំផុតគឺសេចក្ដីកំណត់លេខ ៤៤៩៥ របស់គណៈកម្មាធិការបក្សខេត្ត សេចក្ដីកំណត់លេខ ២៧៦៦ របស់គណៈកម្មាធិ ការបក្សស្រុក សេចក្ដីកំណត់លេខ ៤៨៤២ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត។ ក្នុងឱកាស នេះដែរ គណៈអចិន្រ្តៃយ៍បក្សស្រុកទីវកឹងស្ងើចសរសើរជូនរង្វាន់ដល់អង្គការចាត់តាំងមូលដ្ឋានបក្ស ០៨ កន្លែងនិងបុគ្គល ០៨ រូបដែលអនុវត្តសម្រេចឆ្នើមការងារកសាងបក្សឆ្នាំ ២០២០៕        

តូវៀង-ថាច់ហ្វាង

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

Phó Chủ tịch UBND tỉnh Nguyễn Quỳnh Thiện thăm các cơ sở tôn giáo tại huyện Duyên Hải

Trên 140 học viên hoàn thành khóa bồi dưỡng lý luận chính trị cho đối tượng kết nạp Đảng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.