• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទីវកឹង៖ ខិតខំអនុវត្តសម្រេច និងសម្រេចលើសភាគកម្រិតលើវិស័យកសិកម្ម

13/07/2021 07:45

លោកឡេជីថាវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិតសេដ្ឋកិច្ច ស្រុកបានកំណត់ដំបូងបង្អស់ត្រូវអាទិភាពពង្រីកវិស័យកសិកម្មតាមទិសដៅមុខទំនិញ ភ្ជាប់ជាមួយច្នៃលក់ផលិតផល ជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផ្លាស់ប្ដូរប្រពលវប្បកម្ម បង្កើនរដូវកាល បង្កើនគុណភាពផលិតផល។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកប្រភេទឈើដែលមានសក្តានុពលរបស់មូលដ្ឋាន។

ថ្វីត្បិតដូច្នោះ ក្នុងបណ្តាខែដើមឆ្នាំ ២០២១  អាស្រ័យឥទ្ធិពលអំពីជំងឺកូវីដ‑១៩ ទើបតម្លៃ ផលិតនិងលក់ចេញកសិផលជួបលំបាកច្រើន រួមជាមួយនោះផលិតឧស្សាហកម្ម‑ឧស្សាហសិប្បកម្ម និងសេវា‑ពាណិជ្ជកម្មក៏ត្រូវរងឥទ្ធិពល ម៉្លោះហើយមានភាគកម្រិតមួយចំនួនស្តីពីការដោះស្រាយការងារធ្វើ បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងពង្រីកអាជីវកម្មនៅលើភូមិសាស្ត្រមិនទាន់សម្រេច។ ដោយឡែកបណ្តាភាគកម្រិតស្តីពីវិស័យកសិកម្មមានលទ្ធភាពសម្រេច និងសម្រេចលើសភាគកម្រិតសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់បក្ខភាគស្រុកដាក់ចេញ។

កសិករទស្សនាទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ រតនា

ក្នុងការពង្រីកផលិតកសិកម្មរយៈពេល ០៦​ ខែដើមឆ្នាំ ២០២១​ មានភាគកម្រិតមួយចំនួនអនុវត្តសម្រេចបានខ្ពស់៖​ ផ្ទៃដីចុះពូជស្រូវបាន ២៣.១៨១ ហិកតា, សម្រេច ៦៩,៣៥% នៃផែនការឆ្នាំ រួមជាមួយនោះ មានផ្ទៃដីដាំដូងបាន ៥.៥៣៥ ហិកតា (ក្នុងនោះ ដាំប្រមូលផ្តុំ ៤.០៦៤ ហិកតា ដាំរាត់រាយ ១.៤៧១ ហិកតា) សម្រេច ៩៩,៩១%​ នៃផែនការ បរិមាណផលសម្រេច ៣៧.៤៤០.០០០ ផ្លែ (សម្រេច ៥២% នៃផែនការ និងកើន ២២,៦៤% បើប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំកន្លង)​ ឈើហូបផ្លែដាំបាន ២.០៩២ ហិកតា សម្រេច ៩៩,៦២% នៃផែនការ បរិមាណផលសម្រេច ១៥.១៩១ តោនសម្រេច ៥១,២៣% នៃផែនការ កើន ៤,០៥% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ អំពីការចិញ្ចឹមសត្វ  ហ្វូងសត្វពាហនៈមាន ៨៦១.៩៣០ ក្បាល សម្រេច ១១៧,១១% ផែនការ (កើន ៤,៩៣% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង)​ ហ្វូងបសុសត្វ ៦.៨៦៥ ក្បាល សម្រេច ៦៣% ផែនការ (កើន ២១,៤៥% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង)។ អំពីជលផល មានគ្រួសារ ២៨៤ លើកគ្រួព្រលែងកូនពូជគ្រប់ប្រភេទ ៣,៤ ពាន់លានក្បាលក្នុងផ្ទៃស្រះ ៨១,៤២ ហិកតា សម្រេច ៤២,៨៥% ផែនការ។ ឆ្នាំ ២០២១ មានភាគកម្រិតមួយចំនួនស្តីពីការពង្រីកអាជីវកម្ម ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ស្រុកពង្រីកអាជីវកម្មបាន ១៣ កន្លែង ​សម្រេច ៣២,៥% ភាគកម្រិត (ភាគកម្រិត ៤០) ទុនលក្ខន្តិកៈ ២៨,២៤០ ពាន់លានដុង (ក្នុងនោះមាន ០២ គ្រួសារធ្វើអាជីវកម្មឯកជនបានពង្រីកជាអាជីវកម្ម)​ ចំនួនពលករបាននាំទៅធ្វើការនៅប្រទេសក្រៅមានរយៈកាលកំណត់ ៥១ នាក់​ សម្រេច ៤៨,៥៧% នៃផែនការ។

តាមលោកត្រឹងវុាំងក្វឹង ប្រធានការិយាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកទីវកឹង បច្ចុប្បន្ននៅលើភូមិសាស្ត្រស្រុកកំពុងផ្តុំកម្លាំងជំរុញមាំពង្រីកទម្រង់ផលិតកសិកម្មជាច្រើន តាមទិសដៅចងសម្ព័ន្ធ បង្កើនគុណភាពផលិត ផលមុខទំនិញ។ល។ ឆ្លងតាមនោះពង្រឹង និងពង្រីកទម្រង់វាលស្រែចងសម្ព័ន្ធ យោងតាមកន្សោមចំពោះស្រូវ ដោយមាន ៨ កន្លែងអនុវត្តលើផ្ទៃដី ១.៩២៤,៥ ហិកតា មានគ្រួសារ ១.៩៤៩ គ្រួចូលរួម និងទម្រង់ដាំត្រសក់ក្នុងផ្ទះសំណាញ់លើផ្ទៃដី ០,៤៥ ហិកតា។ ទម្រង់ដាំដូងសរីរាង្គនៅឃុំតឹងហ្វា មានផ្ទៃដី ២២១,៥៦ ហិកតា មានគ្រួសារ ២០២ លើក គ្រួចូលរួម និងកំពុងបើកទូលាយទម្រង់នេះនៅបណ្តាឃុំតឹបង៉ាយ តឹងហ៊ុង ង៉ាយហ៊ុង លើផ្ទៃដី ៣៣៧,១៥ ហិកតា មានគ្រួសារ ៤៨៩ គ្រួចូលរួម ទម្រង់ដាំក្រូចត្លុងសំបកខៀវតាមសម្បទា VietGAP លើផ្ទៃដី ២៧ ហិកតា មានគ្រួសារ ៤៩ គ្រួចូលរួម នៅឃុំហ៊ុងហ្វា។ល។ ពិនិត្យរួម ចំពោះបណ្តាភាគ កម្រិតស្តីពីវិស័យកសិកម្មរបស់ស្រុកទីវកឹង ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ ២០២១ នឹង អនុវត្តសម្រេច និងសម្រេចលើសផែនការ។

កត់សំគាល់អំពីស្ថានភាពផលិត នៅតំបន់វាលស្រែប្រឡាយបេតុងរបស់ភូមិកូវត្រែ (ឃុំ ភូកឹង ស្រុកទីវកឹង) នេះជាតំបន់ជំនាញផលិត ស្រូវ (ក្នុងមួយឆ្នាំផលិត ០៣ រដូវ) ដោយមានតម្លៃផលិតស្រូវពាណិជ្ជផលក្នុង និងក្រោយរដូវសម្រកឆ្នាំ ២០២០‑២០២១ លំនឹង និងមានកម្រិតខ្ពស់ ទន្ទឹមនឹងនោះ ទិន្នផលស្រូវសម្រេចខ្ពស់ជាងបើប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ សំណេះសំណាលជាមួយយើងខ្ញុំ លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មភូកឹងបានឲ្យដឹង៖​ ឆ្នាំនេះកាលពីដើមឆ្នាំដោយសារអនុវត្តល្អកាលបរិច្ឆេទចុះពូជ ចំពោះផ្ទៃដីផលិតស្រូវទាំងអស់ នៅតំបន់ប្រឡាយបេតុងភូមិកូវត្រែសហករណ៍បានបំផុសចលនាឲ្យកសិករកាត់រដូវ មិនផលិតស្រូវរដូវវស្សាឆ្នាំ​ ២០២០ រួចបង្វែរមកផលិតរដូវសម្រកឆាប់ជាងមុន ដោយមាន ១០០% ផ្ទៃដីផលិតក្នុងតំបន់ប្រឡាយអណ្តែត (១០០ ហិកតា)។ ហេតុនោះការឥទ្ធិពលជ្រាបជាតិជូរប្រៃមិនច្រើន ទិន្នផលស្រូវសម្រេចមធ្យមក្នុងមួយហិកតាពី ៧,៥‑០៨ តោន។ បច្ចុប្បន្នកសិករនៅក្នុងតំបន់បានចុះពូជស្រូវរដូវដើមឆ្នាំ ស្រូវកំពុងលូតលាស់ល្អ សង្ឃឹមថានឹងទទួលបានទិន្នផលខ្ពស់ជាងរដូវសម្រកឆ្នាំ ២០២០ ព្រោះស្ថានភាពអាកាសធាតុងាយស្រួល និងតម្លៃស្រូវកើនខ្ពស់ ម៉្លោះហើយមាមីងកសិករសែនសប្បាយរីករាយ៕

                        ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.