19/07/2022 14:17
លោកស៊ើងសូផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង ជូនអំណោយអ្នកម្តាយវៀតណាមវីរភាព ។ រូបថត៖ ថាញ់ក្វាង
ជាមួយនឹងគោលលំនាំ “ផឹកទឹកនឹកប្រភពហូបផ្លែនឹកអ្នកដាំ” នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) កាលពីថ្ងៃទី ១៣ ខែកក្កដា លោកស៊ើងសូផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងរួមជាមួយនឹងការិយាល័យពលកម្មយុទ្ធជនពិការ-សង្គម និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំងក្រុមប្រតិភូអញ្ជើញសួរសុខទុក្ខ និងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព ១៣ រូបរបស់បណ្តាឃុំ៖ តឹងហ្វា ( ០៥ ម្តាយ) តឹងហុង (០២ ម្តាយ) ហុងហ្វា (០៤ ម្តាយ) ភូកឹង (០១ ម្តាយ) និងហ៊ីវទ្រុង (០១ ម្តាយ)។ អ្នកម្តាយម្នាក់ៗបានជូនសាច់ប្រាក់ ៥ លានដុង សរុមថវិកា ៦៥ លានដុង អាស្រ័យដោយ មូលនិធិទៀងតឹម-សម្ព័ន្ធ Vingroup ឧបត្ថម្ភ៕ ថាញ់ក្វាង-រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។