03/08/2021 08:29
អនុវត្តវិធីសាស្ត្រទៅផ្សារប្ដូរវេនគ្នាដោយប្រើ បណ្ណបើកផ្លូវ ។
យោងតាមនោះ គ្រួសារនីមួយៗ បានជូនប័ណ្ណមួយ និងកំណត់ថ្ងៃជាក់ស្ដែង (ថ្ងៃគត់ឬថ្ងៃរាយ)ពេល ធ្វើដំណើរចេញពីផ្ទះ។ លើប័ណ្ណមានសរសេរព័ត៌មាន គ្រប់គ្រាន់របស់អ្នកទទួលប័ណ្ណ។ ទន្ទឹមនឹងនោះ ប្រជាជនម្នាក់ៗពេលចេញពីផ្ទះទៅកាន់កន្លែងលក់មុខទំនិញចាំបាច់ ត្រូវបង្ហាញប័ណ្ណរបស់ខ្លួន ហើយបាន ស្ទង់កាយឧណ្ហធាតុ និងលាងដៃរម្ងាប់មេរោគមុនពេលចូលផ្សារ។
តាមការកត់សំគាល់ ក្នុងថ្ងៃដំបូងអនុវត្តរបបទៅផ្សារប្ដូរវេនគ្នានេះ មានប្រជាជនជាច្រើនមិនទាន់ធ្លាប់។ ប៉ុន្តែភាគច្រើនយល់ស្រប ហើយសកម្មចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋាន ពេលអនុវត្តវិធីសាស្ត្រនេះ ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺ កូវីដ-១៩។
គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ទីផ្សាររួមខេត្តយ្វៀងហាយបានអំពាវនាវឲ្យប្រជាជនប្រតិបត្តិល្អតាមវិធីសាស្ត្រផ្តល់ប័ណ្ណបើកផ្លូវ ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ បុគ្គលណារមួយបំពានក្នុងពេលអនុវត្តគម្លាតសង្គមនោះ នឹងត្រូវវិនិច្ឆ័យតាមច្បាប់កំណត់៕
មិញទ្រី-សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។