• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងមហាសន្និបាតតំណាងនារីលើកទី ៣ អាណត្តិកាល ២០២១-២០២៦

26/10/2021 08:52

សប្តាហ៍កន្លង សមាគមសហព័ន្ធនារីទីផ្សាររួមខេត្តយ្វៀងហាយ ចាត់តាំងមហាសន្និបាតតំណាងនារី លើកទី ៣ អាណត្តិកាល ២០២១-២០២៦។ អញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត មានលោកស្រីង្វៀងធីម៉ើយ អនុប្រធានសមាគមសហ ព័ន្ធនារីខេត្តត្រាវិញ។ លោកយឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សទីផ្សាររួមខេត្តយ្វៀងហាយ និងនារី ១៣៨ នាក់តំណាងឲ្យសមាជិកា ៧.៧៩១ នាក់ នៅលើ ភូមិសាស្ត្រទីផ្សាររួមខេត្ត ។

គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត ។ រូបថត៖ ថាញ់ខៀក
     របាយការណ៍ក្នុងមហាសន្និបាត ក្នុងអាណត្តិកាលកន្លង សមាគមសហព័ន្ធនារីទីផ្សាររួមខេត្ត យ្វៀងហាយ បានពង្រីកប្រវេណី អត្តចរិតល្អប្រពៃ របស់នារីវៀតណាម សកម្មចចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ សកម្មរៀនសូត្រ ច្នៃ ប្រតិដ្ឋក្នុងពលកម្ម ខិតខំអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងនារីលើកទី ២ ចូលរួមបំពេញមានប្រសិទ្ធភាព ក្នុងដំណាក់កាលពង្រីកសេដ្ឋកិច្ច សង្គមរបស់ទីផ្សាររួមខេត្ត។ មហាសន្និតបាតប្រព្រឹត្តទៅក្នុងពេលដែលប្រជា ជនទូទាំងទីផ្សាររួមខេត្តនិយាយរួម នារីនិយាយដោយឡែកកំពុងផ្តុំកម្លាំងជំរុញបណ្តាវិធីសាស្ត្រ អនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងអនុវត្តបណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច សង្គមរបស់ឆ្នាំ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយ លើកទី ៣ អាណ្តិកាល ២០២០-២០២៥ ជាពិសេស អំណរជោគជ័យការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
       មហាសន្និបាតបានផ្តុំពិភាក្សាយោបល់និងដាក់ ចេញភាគកម្រិតសំខាន់ៗសម្រាប់អាណត្តិកាល ២០២១-២០២៦។      មហាសន្និបាតបានឯកភាព បោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ២៥ នាក់ បោះឆ្នោតជ្រើសតំណាងពេញសិទ្ធិចូលរួមមហា សន្និបាតថ្នាក់លើ  ១៤ នាក់។ លោកស្រីឡេធីហុង យ្វៀងបានតែងតាំងជាប្រធានសមាគមសហព័ន្ធនារីទីផ្សាររួមខេត្តយ្វៀងហាយ អាណត្តិកាល ២០២១-២០២៦៕       ថាញ់ខៀក-សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.