02/10/2020 09:01
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងពេលវេលា ខ្លឹម សារ កម្មវិធីជម្រាបសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២០-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១ នាថ្ងៃទី ៣០ កញ្ញា។ សមមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។
យាមផែនការត្រៀមបម្រុងសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២០ -ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ បានចាត់តាំងឡើងក្នុងរយះពេល ០៣ ថ្ងៃគឺថ្ងៃទី ០៧-០៨ និង ០៩ ខែធ្នូឆ្នាំ ២០២០។ តាមការត្រៀមបម្រុងពេលវេលាជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតរបស់តំនាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំចាប់ពីថ្ងៃទី ១៩-៣០ តុលា ឆ្នាំ ២០២០។
មានយោបល់ក្នុងអង្គប្រជុំនេះសមមិត្តត្រឹងទ្រីយុងបានសំណូមពរលើមូលដ្ឋានសេចក្តីព្រាង ផែនការដែលបានឆ្លងគណៈកម្មាធិការប្រជាជនខេត្ត រណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាខេត្ត បណ្តាស្ថាប័នយុត្តិធម៌បន្តការស្រាវជ្រាវ សំណើ ពិនិត្យសម្រេចដាក់ទៅក្នុងកម្មវិធីសម័យប្រជុំនូវបណ្តាខ្លឹមសារគប្បីចាំបាច។ សម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២០ -ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ យ៉ាងសំខាន់ ជាលក្ខណៈបូកសរុបលទ្ធផល វាយតម្លៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីអំពីបណ្តាភាគកម្រិតផែនការ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្និសុខឆ្នាំ ២០២០ និង ០៥ ឆ្នាំ(២០១៦-២០២០)ដាកើចេញភារកិច្ច វិធីសាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្និសុខឆ្នាំ ២០២១ និង ០៥ ឆ្នាំ(២០២១២០២៥) ពិភាក្សា រួមបំពេញ និងសម្រេចបណ្តាបញ្ហាសំខាន់ផ្សេងៗស្ថិតក្រោមសិទ្ធិរបស់ក្រុមប្រឹក្សាប្រជាជនខេត្តតាមសេចក្តីកំណត់របស់ច្បាប់។
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរដល់បណ្តាគណៈ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុកភារកិច្ច អនុវត្តគ្រប់គ្រាន់ភារកិច្ច សិទ្ធិអំណាចក្នុងការត្រៀមបម្រុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ការិយល័យក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិងបណ្តាផ្នែកមានការទាក់ទិនត្រូវត្រៀមបម្រុងល្អខ្លឹម សារសម័យប្រជុំ សកម្ម ម្ចាស់ការរៀបរៀងបណ្តាឯកសារត្រឹមត្រូវតាមការកំណត់ដើម្បីទុកឲ្យសម័យប្រជុំបានប្រព្រឹត្តឡើងសម្រេចជោគជ័យប្រសើរ។
ស្ថិតនៅនឹងអង្គប្រជុំ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តឲ្យយោបល់អំពីពេលវេលាចាត់តាំងសម័យប្រជុំឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត តាមការត្រៀមបម្រុងដល់ថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បីអនុវត្តការងារបេក្ខភាពក្រុមប្រឹក្សាប្រជាជនខេត្ត គណៈ កម្មាធិការប្រជាជនខេត្តស្ថិតក្រោមសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕
រតនា