26/02/2021 08:19
ជាមួយនឹងតួនាទីជាសមាជិកគណៈចង្អុលការផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្ស គណៈជនជាតិខេត្តត្រាវិញបានបង្កើនការចង្អុលការ ណែនាំការិយាល័យជនជាតិបណ្តាស្រុក ទីក្រុងឲ្យជំរុញមាំការងារផ្សព្វផ្សាយ អប់រំដើម្បីលើកកម្ពស់ការយល់ដឹងជូនកងជួរកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាព និងជនជាតិភាគតិច។ ការងារផ្សព្វផ្សាយលើកបណ្តាមធ្យោបាយព័ត៌មានមហាជនដោយកម្មវិធីភាសាខ្មែរមិនបពា្ឈប់នឹងបានលើកកម្ពស់អំពីចំណុះពេល និងគុណភាព។ ស្ថានីយវិទ្យុ-ទូរទស្សន៍កសាង និទ្ទេសបទ មាតិកាជំនាញប្រចាំសប្តាហ៍ផ្សព្វផ្សាយអំពីការបង្ការប្រឆាំងបណ្តាគ្រោះអបាយមិខសង្គម និងនិទ្ទេសបទសុខុមាលភាពសង្គម ការងារធ្វើ ប្រៀនវីជ្ជាជីវៈ។ ឆ្លងតាមនោះ ឧទ្ទេសនាមអំពីបណ្តាទម្រង់បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ គោលនយោបាយសុខុមាលភាពសង្គមរបស់ខេត្ត ដើម្បីឧបត្ថម្ភជនក្រោយពីបានផ្តាច់ញៀនមានព័ត៌មាន និង ឱកាសស្វែងរកការងារធ្វើ ឆាប់បានចូលរួមរស់នៅក្នុងសហគមន៍ឡើងវិញ។ សមមិត្ត គាងបុណ្យ អនុប្រធានគណៈជនជាតិខេត្តត្រាវិញបានឲ្យដឹងថា៖ ដោយពិនិត្យរួម ឆ្លងតាមការងារផ្សព្វផ្សាយ និងចាត់តាំងអនុវត្តបណ្តាកម្មវិធី គោលនយោបាយ គម្រោងការដែលបានវិនិយោគ ជនជាតិភាគច្រើនមានក្តីជំនឿទៅលើការផ្លាស់ប្តូរថ្មីអាស្រ័យដោយបក្សដឹកនាំ មានគំនិតខ្លួនទីពឹងខ្លួន ខិតខំចេញកម្លាំងឆ្លងកាត់ការលំបាករួចផុតពីភាពក្រីក្រចីរភាព។ មាមីងក៏មានគំនិតចូលរួមក្នុងការងារបង្ការ បង្រ្កាបប្រឆាំងនឹងឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម កសាងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់មាតុប្រទេស និងបណ្តាសកម្មភាពសង្គម។ ផ្តើមពីនោះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងខេត្តមានភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចលនាមហាជនការពារសន្តិសុខមាតុប្រទេសបានពង្រីកទូលំទូលាយ និងរឹងមាំ។
ពិធីផ្សព្វផ្សាយបង្ការប្រឆាំងគ្រឿងញៀន គ្រោះអបាយមុខសង្គម។ រូបថត៖ ស៊ើងតៀង
នៅពេលខាងមុខនេះ ដើម្បីបន្តអនុវត្តល្អការងារផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្សក្នុងតំបន់ជនជាតិភាគតិចនោះ គណៈជនជាតិខេត្តត្រាវិញនិងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តបន្តផ្សព្វផ្សាយ ជ្រួតជ្រាបទូលំទូលាយជូនកងជួរកម្មាភិបាល បុគ្គលិក ប្រជាជន និងកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិ។ ជំរុញទឹកចិត្តមាមីងបង្កើនការរកឃើញ ថ្កោលទោសឧក្រឹដ្ឋជនជាមួយនឹងបណ្តាស្ថាប័នដែលមានសមត្ថកិច្ចដើម្បីវិនិច្ឆ័យទាន់ពេល។ ទន្ទឹមនឹង នោះ គួបផ្សំការផ្សព្វផ្សាយបង្ការ បង្រ្កាបឧក្រឹដ្ឋជន ប្រឆាំងគ្រោះគ្រឿងញៀន ជំងឺ HIV/AIDS ពេស្យា និងលក់ដូរមនុស្សភ្ជាប់ជាមួយនឹងចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” “កសាងជនបទថ្មី” ពិធីប្រឡងនីទានរឿង។ ឆ្លងតាមនោះ ស្តារឡើងចលនាការឧបត្ថម្ភពីមហាជន និងសកម្មអនុវត្តល្អការងារតស៊ូប្រឆាំងបង្រ្កាបគ្រោះអបាយមុខសង្គម។ យកចិត្តទុកដាក់កសាងបំពាក់បំប៉ន លើកកម្ពស់សមត្ថកិច្ច លទ្ធភាពផ្សព្វផ្សាយជូនកងជួរអ្នករបាយការណ៍ អ្នកឃោសនិក អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិ។ ទន្ទឹមនឹងនោះ ពង្រីកទូលំទូលាយបណ្តាញសហការីក្នុងសកម្មភាពតស៊ូប្រឆាំងបង្រ្កាបឧក្រឹដ្ឋជន បទល្មើសច្បាប់ ពិសេសគឺនៅក្នុងតំបន់ជនជាតិ៕
ហ្វាយថឿង-រតនា