17/10/2020 14:16
ភាពទម្លុះទម្លាយ ០៣ យ៉ាងរបស់ខេត្តត្រាវិញសម្រាប់អាណត្តិកាលថ្មីគឺ៖
(ទី ១) ទម្លុះទម្លាយអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមទិសដៅព្រមៗគ្នា ទំនើប បំផុត គឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាមណ្ឌលសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជម្នះបណ្ដាកន្លែង កកស្ទះ បង្កកម្លាំងជំរុញឲ្យការពង្រីកសេដ្ឋកិច្ច -សង្គម។ (ទី ២)ទម្លុះទម្លាយអំពីការកែទម្រង់រដ្ឋបាល សម្រេចរចនាច្បាប់ គោលនយោបាយធានាស្រ ឡះស្រឡួន ទៀងត្រង់ ញាក់សាច់ និងបង្កមូលនិធិដីដើម្បីទាក់ទាញវិនិយោគ ពង្រីកអាជីវកម្ម ផ្ដើមអាជីព។ (ទី ៣) ទម្លុះទម្លាយអំពីការសិក្សាស្រាវជ្រាវ អនុវត្តនិងផ្ទេរជូនវិទ្យាសាស្រ្ដបច្ចេកទេសជឿនលឿន ម្ចាស់ការ សកម្មចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី ៤ បម្រើការពង្រីកសេដ្ឋកិច្ច -សង្គម រហ័សនិងស្ថិរភាព។
អនុវត្តភារកិច្ចសំខាន់ៗ ០៦ យ៉ាងគឺ៖
(ទី ១) ផ្ដុំកម្លាំងកសាងបក្ខភាគនិងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ទប់ស្កាត់ រុញច្រានភាពថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការ “ប្រែប្រួលដោយ ខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ (ទី ២) ផ្ដុំកម្លាំងកេណ្ឌប្រមូលបណ្ដាប្រភពកម្លាំង ទាញយកផលល្អអំពីបណ្ដាសក្ដានុពល តម្លាភាពដើម្បីត្រាវិញក្លាយជាខេត្តមួយក្នុងបណ្ដាខេត្តសំខាន់ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ (ទី ៣) ផ្ដុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញភ្ជាប់ជាមួយការកសាងជនបទថ្មី កសាងខឿនកសិកម្មបច្ចេកវិទ្យាខ្ពស់មានកម្លាំងប្រជែងខ្ពស់និងសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល។ ខិតខំឲកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ (ទី ៤) ផ្ដុំកម្លាំងបណ្ដុះបណ្ដាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស បំផុតប្រភព ធនធានមនុស្សក្នុងប្រព័ន្ធនយោបាយ ប្រភពធនធានមនុស្សវិទ្យាសាស្រ្ដ បច្ចេកវិទ្យា ប្រភពធនធានមនុស្សក្នុងបណ្ដាអាជីវកម្មឆ្លើយតបតម្រូវការផ្លាស់ថ្មីនិងសមាហរ័ណអន្តរ ជាតិ។ (ទី ៥) ផ្ដុំកម្លាំងលើកកម្ពស់សន្ទស្សន៍លេខលទ្ធភាពប្រជែងថ្នាក់ខេត្ត (CPI ) សន្ទស្សន៍កែទម្រង់ រដ្ឋបាល(PAR index) សន្ទស្សន៍លេខប្រសិទ្ធភាពគ្រប់គ្រងនិងរដ្ឋបាលថ្នាក់ខេត្ត (PAPI) សន្ទស្សន៍លេខការសប្បាយចិត្តរបស់ប្រជាជន អង្គការចាត់តាំងចំពោះការប្រើការរបស់ ស្ថាប័នរដ្ឋបាល (SIPAS) សន្ទស្សន៍លេខត្រៀមជាស្រេចឲ្យការអភិវឌ្ឍន៍និងអនុវត្តបច្ចេក វិទ្យាព័ត៌មាននិងឃោសនាការ (ICT index)។ (ទី ៦) ផ្ដុំកម្លាំងពង្រឹងជំហរការពារជាតិ សន្តិសុខរឹងមាំ រក្សាស្ថិរភាពសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ដោះស្រាយមានប្រសិទ្ធភាពបណ្ដាបញ្ហាតប់ប្រមល់ ក្នុងកម្មាភិបាល បក្ខជននិងប្រជាជន មិនទុកឲ្យកើតមាន “ចំណុចក្ដៅ”។
ភាពទម្លុះទម្លាយ ០៣ យ៉ាង និងភារកិច្ចសំខាន់ៗ ០៦ យ៉ាងនោះ គណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញអាណត្តិកាល ២០២០-២០២៥ ប្ដេជ្ញាខិតខំដើម្បីត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ និងក្លាយជាខេត្តអភិវឌ្ឍក្នុងក្រុមខេត្តចម្បងរបស់តំបន់វាលទំ នាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០៕សុខា-ថាច់ហ្វាង