• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

តំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកចូវថាញ់ ទីវកឹង និងទីក្រុងត្រាវិញ

30/04/2021 08:15

កាលពីថ្ងៃទី ២៣ មេសា លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ វរៈសេនីយ៍ឯក ហឿវ៉ាំងងៀ មេបញ្ជាការរងគណៈបញ្ជាការដ្ឋានយោធាខេត្ត តំណាងរដ្ឋសភា នីតិកាលទី ១៤ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់ នៅឃុំដាឡុក ម៉ីចាញ់និងថាញ់ម៉ី ស្រុកចូវថាញ់។ អញ្ជើញចូលរួមសន្និបាត មានលោក ង្វៀងគ្វិញទៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់។

      សន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតគឺសំដៅរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ និងលទ្ធផលដោះស្រាយសំណើរបស់ម្ចាស់ឆ្នោត។ល។

         ក្នុងអង្គសន្និបាតមាន ០៩​ យោបល់របស់ម្ចាស់ឆ្នោតដោយមាន ១៩ ខ្លឹមសារស្នើដល់រដ្ឋសភា រដ្ឋាភិបាល បណ្ដាក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត ស្រុកចូវថាញ់ និងបណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធអំពី៖ របបគោលនយោបាយអាទិភាពចំពោះមូលដ្ឋានក្រីក្រ សុខុមាលភាពសង្គម បណ្ដារបបគោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍។ ម្ចាស់ឆ្នោត ដាំងអាញ់ដាវ នៅភូមិអូត្រែញ៉ ឃុំម៉ីចាញ់បានឲ្យដឹង៖ បច្ចុប្បន្ន នៅលើភូមិសាស្រ្តភូមិអូត្រែញ៉នៅមានផ្លូវលំមួយចំនួនកំពុងត្រូវការរដ្ឋអំណាចចូលរួមជាមួយប្រជាជនអនុវត្តជួយឲ្យប្រជាកសិករដឹកជញ្ជូន លក់មុខទំនិញកសិផលទទួលបានប្រាក់កម្រៃខ្ពស់។ ម្ចាស់ឆ្នោតឡេថាញ់ហ៊ុង នៅភូមិដូវយ៉ុង (អា) ឃុំម៉ីចាញ់ស្នើ៖ គប្បីឆាប់មានផែនការទុនវិនិយោគបង្កើនកម្រិតបើកទូលាយផ្លូវជាតិ ៥៤ កំណាត់ភូមិសាស្រ្តស្រុកចូវថាញ់។ល។

ម្ចាស់ឆ្នោតឃុំហ៊ុងហ្វាមានយោបល់ស្នើរដ្ឋសភា។​ រូបថត៖ តូវៀង

         ថ្លែងយោបល់ក្នុងអង្គសន្និបាត លេខាបក្សខេត្តលោកង៉ូជីកឿងបានកត់សម្គាល់នូវការខិតខំរបស់បក្ខភាគ ប្រជាជនស្រុកចូវថាញ់និយាយរួម ឃុំទាំង ០៣ របស់ស្រុកចូវថាញ់និយាយដោយឡែកបានរួមបំពេញយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម។ ចំពោះវិស័យមួយចំនួនដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់ លោកលេខាបក្សខេត្តបានចង្អុលការឲ្យគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ មន្ទីរ ផ្នែក ខេត្តកត់ត្រារួចប្រញាប់មានវិធីសាស្រ្តពិនិត្យ សមស្របដើម្បីម្ចាស់ឆ្នោតស្ងប់ចិត្ត។ ជាពិសេស បណ្ដាបញ្ហាដែលពាក់ព័ន្ធដល់គោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍។ លោកលេខាបក្សខេត្តបានចង្អុលការឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងបណ្ដាផ្នែកអង្គការមហាជនរបស់ស្រុកចូវថាញ់បង្កើនការផ្សព្វផ្សាយធ្វើឲ្យប្រជាជនគ្រប់ជាន់ស្រទាប់លើភូមិសាស្រ្តស្រុកយល់អំពីគោលដៅ អត្ថន័យនៃការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦។

         ក្នុងថ្ងៃទី ២៣ នោះដែរ តំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញអាស្រ័យលោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានជំនាញការក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញធ្វើជាប្រធានក្រុមអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅសង្កាត់ទី ១ ទី ៣ ទី ៤ ទី ៧ ទី ៨ ទី ៩ (ទីក្រុងត្រាវិញ)។ នៅបណ្ដាកន្លែងជួបសំណេះសំណាលតំណាងរដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញបានជូនដំណឹងអំពីខ្លឹមសារ លទ្ធផលដោះស្រាយ បណ្ដាយោបល់សំណើរបស់ម្ចាស់ឆ្នោត និងលទ្ធផលនៃសម័យប្រជុំលើកទី ១១ រដ្ឋសភា នីតិកាលទី ១៤។

       នៅបណ្ដាកន្លែងជួបសំណេះសំណាល ម្ចាស់ឆ្នោតទីក្រុងត្រាវិញមានយោបល់ស្នើជាច្រើនដល់បណ្ដាស្ថាប័នមានសមត្ថកិច្ចអំពីរបបគោលនយោបាយចំពោះអ្នកបំពេញការងារនៅភូមិ អនុសង្កាត់ (របបចូលនិវត្តន៍ គាំពារសុខាភិបាល។ល។) បញ្ហាចរាចរណ៍នៅទីក្រុង (ផ្លូវ ក្រុងនៅតម្លុកច្រើន ស្ថានភាពបើកបរឆ្លងភ្លើងក្រហមពេលចូលរួមធ្វើចរាចរណ៍ អាចកើតគ្រោះថ្នាក់ចរាចរណ៍)។ ម្ចាស់ឆ្នោតលាតត្រដាងអំពីស្ថានភាពប្រណាំងម៉ូតូខុសច្បាប់ បង្កអុកឡុកសណ្ដាប់ធ្នាប់សហគមន៍ បំពានច្បាប់ចំពោះក្មេងស្ទាវគប្បីមានរូបភាពជម្នះ ស្ថានភាពល្បែងស៊ីសង (ល្បែងបាញ់ត្រី) នៅតែមិនទាន់វិនិច្ឆ័យជ្រះស្រឡះ។ល។

        បណ្ដាយោបល់ស្នើរបស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំនគរបាលទីក្រុងត្រាវិញ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញនិងជំនួសមុខឲ្យតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ លោកថាច់ភឿកបិញបានកត់ត្រា ទទួលយកអធិប្បាយដោះស្រាយសមស្រប៕

        មុននោះមួយថ្ងៃ (ថ្ងៃទី ២២ ) លោក ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានជំនាញការក្រុមប្រតិភូតំណាងរដ្ឋភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ វរៈសេនីយ៍ឯក ហឿវ៉ាំងងៀ មេបញ្ជាការរងគណៈបញ្ជាការដ្ឋានយោធាខេត្ត លោកស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំ-បណ្តុះបណ្តាល ក៏បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជិត ៣០០ នាក់នៅបណ្ដាឃុំ៖  ឃុំភូកឹង ហ៊ីវទ្រុង ហ៊ុងហ្វា តឹងហ៊ុង តឹងហ្វានិងទីប្រជុំជនទីវកឹង ស្រុកទីវកឹង។

         ម្ចាស់ឆ្នោតទាំងនោះបានលាតត្រដាង រួចមានសំណើអំពីបញ្ហាមួយចំនួនដែលជាប់ជំពាក់នៅមូលដ្ឋាន។ ជាក់ស្តែងគឺ ស្នើឲ្យរដ្ឋពិនិត្យបង្កើនកម្រិតប្រាក់ឧបត្ថម្ភកសាងផ្ទះឧបការគុណជូនដល់មុខសញ្ញា គ្រួសារគោលនយោបាយ ពីព្រោះចំនួនប្រាក់ឧបត្ថម្ភដូចបច្ចុប្បន្ននេះ (៥០ លានដុងក្នុងមួយខ្នង) នៅទាបពេក មិនអាចធានាបានអំពីគុណភាព បង្កើនកម្រិតថវិកាឧបត្ថម្ភជួសជុលផ្ទះឧបការគុណដែលបានកសាងពីមុន ហើយទ្រុឌទ្រោមធ្ងន់ធ្ងរ។ រដ្ឋពិនិត្យការអនុវត្តន៍កម្រិតឧបត្ថម្ភប្រចាំខែដល់បណ្តាអ្នកទទួលតួនាទីនៅភូមិដែលមានចំនួនគ្រួសារប្រជាជនក្រោមពី ៣៥០ គ្រួ និងភូមិដែលមានគ្រួសារប្រជាជនលើសពី ៣៥០ គ្រួក្នុងឃុំតែមួយនៅមានការខ្ពស់ទាបជាងគ្នាយ៉ាងច្រើន ប៉ុន្តែតួនាទីទទួលបន្ទុក សមត្ថកិច្ច ធ្វើសកម្មភាព ចំនួនការងាររវាងបណ្តាភូមិប្រហាក់ប្រហែលគ្នាម៉្លោះហើយបណ្តាលឲ្យកើតមានស្ថានភាពលើសខ្វះគ្នា មិនសូវមានការឯកភាព មិនសូវអស់ពីចិត្តក្នុងការងារក្នុងដំណាក់កាលចង្អុលការអនុវត្តបណ្តាចលនាប្រឡងប្រណាំង និងភារកិច្ចនយោបាយនៅមូលដ្ឋាន។ ស្នើឲ្យរដ្ឋមានគោលនយោបាយអាទិភាពបន្ថែមទៀតអំពីទុនផលិត ឧបត្ថម្ភផ្ទះដល់បណ្តាមុខសញ្ញាដែលធ្លាប់ចូលរួមធ្វើសង្រ្គាមបានពិនិត្យទទួលផលប្រយោជន៍តាមសេចក្ដីសម្រេចចិត្តលេខ ២៩០ និងលេខ ១៨៨ របស់រដ្ឋាភិបាល​ និងមុខសញ្ញាមួយចំនួនមានសគុណចំពោះបដិវត្តន៍កំពុងជួបលំបាកក្នុងជីវភាព។ ស្នើឲ្យរដ្ឋពិនិត្យស្ងើចសរសើរជូនរង្វាន់ និងទទួលស្គាល់វត្តអូរវែងចាស់​ (ភូមិអូរវែង) ឃុំហ៊ុងហ្វាជាវត្តមានសគុណចំពោះបដិវត្តន៍ ពីព្រោះធ្លាប់បានចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលថ្នាក់ដឹកនាំបដិវត្តន៍ជាច្រើនក្នុងសម័យសង្រ្គាមប្រឆាំងអាមេរិកសង្រ្គោះជាតិ។ ស្នើមិនគប្បីរំសាយបណ្តាមណ្ឌលសិក្សារាត់រាយស្ថិតក្រោមឱវាទបណ្តាសាលាបឋមសិក្សានៅតំបន់ជ្រៅ តំបន់មានជនរួមជាតិខ្មែររស់នៅច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្អូនៗទៅរៀន ជៀសវាងករណីបោះបង់ការរៀនសូត្រពាក់កណ្តាលកាល។ ស្នើឲ្យរដ្ឋប្រញាប់បើកការដ្ឋានស្ថាបនាស្ពានដាយង៉ាយ ឆ្លងទន្លេហូវតភ្ជាប់ខេត្តត្រាវិញ-សុកត្រាំង ដើម្បីរួមចំណែកជំរុញឲ្យសេដ្ឋកិច្ច-សង្គមរីកចម្រើនរហ័ស និងស្ថិរភាព។

         បណ្តាយោបល់ស្នើ និងការលាតត្រដាងរបស់ម្ចាស់ឆ្នោតរបស់ឃុំ ទីប្រជុំជនទាំង ០៦ បានថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអធិប្បាយដោះស្រាយតាមសមត្ថកិច្ច ចំណែកយោបល់ស្នើដែលពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ បានតំណាងរដ្ឋភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញកត់ត្រាទុកដើម្បីយកទៅលាតត្រដាងជូនចំពោះស្ថាប័នមានសមត្ថកិច្ចពិនិត្យក្នុងរយៈពេលខាងមុខ៕

តូវៀង-តឹងង៉ុក-ថាច់ហ្វាង

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.