• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិកាលទី ១០៖ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ១២០ នាក់នៅឃុំហ្វាធ្វឹង និងហ្វាឡើយ

30/05/2022 15:46

អនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតពាក់កណ្តាលឆ្នាំ ២០២២ របស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ (អាណត្តិកាល ២០២១-២០២៦) នៅព្រឹកថ្ងៃ ទី ២៥ ខែឧសភា នៅសាលប្រជុំគណៈកម្មាធិការ ប្រជាជនឃុំហ្វាឡើយ ស្រុកចូវថាញ់ តំណាងក្រុម ប្រឹក្សាប្រជាជនខេត្ត រួមមាន លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនា វៀតណាមខេត្ត អ្នកស្រីថាច់ធីសាធី អនុលេខាគណៈ កម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកចូវថាញ់ លោកសើុងហុងអគ្គនិពន្ធនាយករងកាសែតត្រាវិញ អ្នកស្រី គាងធីថាញ់ស្វឹង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនស្រុកចូវ ថាញ់ អញ្ជើញទៅជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោត ១២០ នាក់នៅឃុំហ្វាធ្វឹង និងហ្វាឡើយ។

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត នៅឃុំហ្វាធ្វឹង និងហ្វាឡើយ។ រូបថត៖ ងុ៉កស្វង

លោកស៊ើងហុង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកចូវថាញ់ បានរបាយការណ៍ ខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២។
     ក្នុងពេលជួបសំណេះសំណាល លោកស៊ើងហុង តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកចូវថាញ់ បានរបាយការណ៍ ខ្លឹមសារមួយ ចំនួនសម្រាប់សម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០។ ក្នុងនោះ មានរបាយការណ៍អំពីការងារក្នុងរយៈកាល ០៦ ខែដើមឆ្នាំ គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត របាយកាណ៍លទ្ធផល អនុវត្តបណ្តាកម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ។ល។ ទន្ទឹមនឹងនោះបម្រុងបណ្តាសេចក្តីសម្រេច ចិត្តដែលបានជម្រាបក្នុងសម័យប្រជុំ។
​​     ម្ចាស់ឆ្នោតនៅឃុំទាំង ០២ មានយោបល់  ០៨ លើកស្នើដល់ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ទាក់ទងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជា៖ ដងផ្លូវដែលទ្រុឌទ្រោមពីស្ពានឡុងបិញលេខ ៣ ដល់ផ្សារហ្វាធ្វឹង ដងផ្លូវពីផ្សារហ្វាធ្វឹង  និងផុតពីគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹងផ្លូវ បត់កោងពេក ងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្នើដាក់លូបង្ហូតទឹកនៅកំណាត់ផ្លូវជនបទរបស់ភូមិក្នុងស្រុក (គ្វីណុង អា) ឃុំហ្វាឡើយ ព័ត៌មានអំពីរយៈពេលកសាងផ្លូវខេត្តលេខ ៩១៥ បេ។ ក្រៅពីនោះស្នើឲ្យឧបត្ថម្ភគាំពារសង្គមចំពោះមុខ សញ្ញាដែលទទួលប្រាក់ឧបត្ថម្ភតែមួយលើក បង្កើន កម្រិតប្រាក់ឧបត្ថម្ភដល់កម្មាភិបាលពាក់កណ្តាលជំនាញ និងកម្មាភិបាលចូលរួមបំពេញការងារនៅ ក្នុងភូមិស្ថានភាពលេងភ្លេងធ្វើ ជះឥទ្ធិពលដល់ ការរស់នៅរបស់ប្រជាជន។ល។
     បណ្តាសំណើរបស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងឃុំ ហ្វាធ្វឹង ហ្វាឡើយ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចបកស្រាយ។ ក្នុងនោះ អ្នកស្រី ថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ បានជូនដំណឹងដល់ប្រជាជននូវគម្រោង ការគមនាគមន៍ដែល ខេត្តកំពុងវិនិយោគកសាង លើភូមិសាស្រ្តឃុំមួយ ដូចជា៖ ផ្លូវខេត្តលេខ ៩១៥ បេ ផ្លូវលំលេខ ១០ នឹងជួយបង្កើនកម្រិតប្រព័ន្ធ គមនាគមន៍ជនបទលើភូមិសាស្រ្តឃុំ មានអត្ថន័យ យ៉ាងសំខាន់ចំពោះការពង្រីកសេដ្ឋកិច្ចសង្គមរបស់ ស្រុក និងដោះស្រាយបញ្ហាជាប់ជំពាក់របស់ម្ចាស់ ឆ្នោតអំពីស្ថានភាពទ្រុឌទ្រោមនៃដងផ្លូវមួយចំនួន។

លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយមួយចំនួនដែលមានសុពលភាពចាប់ពីឆ្នាំ ២០២២។
     ថ្លែងយោបល់ក្នុងពេលជួបសំណេះសំណាល  លោក ឡេថាញ់បិញ  អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត បានផ្សព្វផ្សាយបន្ថែមនូវគោលន យោបាយមួយចំនួនដែលមានសុពលភាពចាប់ ពីឆ្នាំ ២០២២ ទាក់ទងដល់ប្រជាជនដូចជា៖មុខ សញ្ញាបានលើកលែងមិនឲ្យបង់ប្រាក់ប្រើប្រាស់ ដី ប្រគល់ដី តម្រែតម្រង់បង្កើនកម្រិតប្រាក់ឧបត្ថម្ភ ប្រចាំខែចំពោះកម្មាភិបាលបំពេញការងារនៅនឹង ឃុំបានសម្រាកការងារ គោលនយោបាយឥណ ទានចំពោះសិស្ស និងនិស្សិត។ល។ ទន្ទឹមនឹងនោះ ចែករំលែកការលំបាករបស់ប្រជាជន បន្ទាប់ពីត្រូវ រងឥទ្ធិពល អាស្រ័យ អាសន្នលរោគកូវីដ ១៩។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើឲ្យគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងរដ្ឋអំណាចមូលដ្ឋានរបស់ឃុំទាំង ០២  បន្តទទួលយក យោបល់ ស្នើរបស់ម្ចាស់ឆ្នោត អនុវត្តការពិនិត្យសំណង់មួយចំនួនសមស្របនឹងការស្នើ។ ទន្ទឹមនឹងនោះអំពាវនាវ ប្រជាជនឲ្យសហការអនុវត្តល្អ ការងាររំសាយទីធ្លាដងផ្លូវខេត្តលេខ ៩១៥ បេ បង្កការព្រមព្រៀងជួយជំរុញរហ័សសន្ទុះអនុវត្ត សំណង់ពេលបានផ្សព្វផ្សាយ៕                        ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.