03/11/2020 16:31
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកទីវកឹង រួមមាន៖ លោកដាំងក្វឹកខើយសមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានការិយាល័យគណៈកម្មាធិការបក្សខេត្ត លោកស្រីថាច់ធីធូហា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសម្ព័ន្ធពលករខេត្ត លោកស៊ើងតឺយ ប្រធានគណៈជនជាតិក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡឹមវ៉ាំងផុង អនុប្រធានគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្តបានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជិត ២០០ នាក់នៅឃុំ តឹងហ៊ុង និងឃុំហ៊ុងហ្វា ស្រុកទីវកឹង។
ម្ចាស់ឆ្នោតមានយោបលស្នើជាមួយតំណាងក្រុមប្រឹក្សាប្រជាជន។ រូបថត៖ ថាញ់ក្វាង
នៅពេលជួបសំណេះសំណាល តំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកទីវកឹងបានរបាយការណ៍ជូនម្ចាស់ឆ្នោតអំពីគម្រោងកម្មវិធីសម័យប្រជុំលើកទី ១៧ សម័យប្រជុំឯកទេសបទរបស់ក្រុមប្រឹក្សាប្រជាជនខេត្តនិងគម្រោងកម្មវិធីសម័យប្រជុំប្រចាំនៅចុងឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ ទន្ទឹមនោះជូនព័ត៌មានអំពីគោលការណ៍ គោលនយោបាយថ្មីមួយចំនួនពាក់ព័ន្ធដល់ប្រជាជន។
បន្ទាប់ពីនោះ ម្ចាស់ឆ្នោតឃុំតឹងហ៊ុងស្នើឲ្យរដ្ឋរួសរាន់វិនិយោគកសាងផ្លូវកៅស៊ូតាមមាត់ព្រែកលើផ្លូវបេតុងឆ្លងទៅភូមិញឹក ភូមិញីនឹង ភូមិទ្រុងតៀង កសាងថ្មីផ្លូវកៅស៊ូពីស្ពានតឺឡឹមដល់ភូមិតឺអូ ១ ឆាប់ចង្អុលការឲ្យអង្គភាពដំណើរការកសាង ជំរុញល្បឿនអនុវត្តសម្រេចសំណង់ផ្លូវភូមិកំពង់ស្រា តាមេម ឃុំតឹងហ៊ុង ស្នើឲ្យពិនិត្យឧបត្ថម្ភគាំពារសុខាភិបាលដល់កងកម្លាំងប្រជាស្វ័យត្រាណបង្កើនកម្រិតឧបត្ថម្ភដល់អ្នកប្រកបការងារយោធាភូមិ ពិនិត្យបន្ថយប្រាក់ផ្លាស់ប្តូរគោលដៅប្រើប្រាស់ដីកសិកម្ម និងដីសង់លំនៅឋានដល់បណ្តាមុខសញ្ញាដែលមានតម្រូវការ ស្នើរដ្ឋជួយឧបត្ថម្ភប្រាក់អគ្គិសនីឲ្យដំណាក់បូមទឹកនៅភូមិចើ ដើម្បីធានាឲ្យដំណាក់បូមទឹកធ្វើសកម្មភាពទៀងទាត់។ ទន្ទឹមនឹងនោះវិនិយោគថវិកាជីកស្តារឡើងវិញបណ្តាប្រឡាយកម្រិត ២ កម្រិត ៣ លើភូមិសាស្រ្តឃុំ។
ចំណែកម្ចាស់ឆ្នោតឃុំតឹងហ៊ុងបានលាតត្រដាងអំពីការចាប់បង្ខំឲ្យប្រជាជនម្ចាស់ការទៅកន្លែងប្រមូលផ្តុំដើម្បីវាល់ប្រាក់អគ្គិសនីប្រើប្រាស់ប្រចាំខែគឺមិនទាន់សមស្រប បណ្តាលឲ្យលំបាកដល់ប្រជាជននៅមូលដ្ឋានស្នើឲ្យស្រាវជ្រាវបញ្ចូលភាសារអង់គ្លេសបង្រៀនដកពិសោធន៍នៅសាលាមតេ្តយ្យមួយចំនួនដែលមានលក្ខណៈ។ ទន្ទឹមនឹងនោះម្ចាស់ឆ្នោតនៅទាំងស្នើបន្ថែមអំពីបញ្ហាពាក់ព័ន្ធដល់គោលនយោបាយអាទិភាពចំពោះអ្នកមានសគុណ។ គោលនយោបាយឧបត្ថម្ភលំនៅឋានដល់មុខ សញ្ញាគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ ពិនិត្យបង្កើនកម្រិតឧបត្ថម្ភដល់អ្នកចូលរួមបំពេញការងារនៅភូមិ។
បណ្តាយោបល់ស្នើរបស់ម្ចាស់ឆ្នោតឃុំតឹងហ៊ុង និងហ៊ុងហ្វាបានថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន បណ្តាផ្នែកមានសមត្ថកិច្ច និងគណៈកម្មាធិការប្រជាជនស្រុកទីវកឹងដោះស្រាយរាល់បញ្ហាជាក់ស្តែង។ ចំណែកបណ្តាបញ្ហាពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ បានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកត់ត្រាទុកដើម្បីលាតត្រដាងជូនស្ថាប័នថ្នាក់លើពិនិត្យក្នុងពេលខាងមុខ៕
ថាញ់ក្វាង-តឹងង៉ុក