• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជិត ១០០ នាក់នៅឃុំតឹបង៉ាយ និងង៉ាយហ៊ុង

26/05/2022 15:00

កាលពីថ្ងៃទី ២០ ឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងរួមមាន៖ អ្នកស្រីយឿងធីង៉ុកថើ សមាជិកាគណៈ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឿងវុាំងត្វងអនុប្រធានគណៈសេដ្ឋកិច្ច និងថវិកាលោកឡឹមវុាំងផុង អនុប្រធាន គណៈវប្បធម៌-សង្គម និងអ្នកស្រី ថាច់ធីសុវឿន អនុប្រធានគណៈច្បាប់នៃក្រុមប្រឹក្សាប្រជាជនខេត្តបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ជិត ១០០ នាក់នៅឃុំតឹបង៉ាយ និងង៉ាយហ៊ុង។ ទាំងនេះជាកន្លែងជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតចុងក្រោយបង្អស់នៅស្រុកទីវកឹងរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មុនសម័យប្រជុំពាក់កណ្ដាលឆ្នាំ ២០២២។

បណ្តាម្ចាស់ឆ្នោតស្នើយោបល់ជាមួយតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ។ រូបថត៖ តូវៀង

       នៅពេលជួបសំណេះសំណាលមាមីងម្ចាស់ឆ្នោត ឃុំតឹបង៉ាយ និងឃុំង៉ាយហ៊ុងមានយោបល់លាត ត្រដាងជុំវិញបណ្ដាវិស័យគមនាគមន៍ ធារាសាស្រ្តនៅកន្លែងមួយចំនួនដែល ទ្រុឌទ្រោម មិនទាន់ឆ្លើយតបតម្រូវការអភិវឌ្ឍ។ ការអនាម័យបរិស្ថានក្នុងការ ចិញ្ចឹមសត្វ សំរាមក្នុងការប្រជុំជីវភាពមិនទាន់បាន យកចិត្តទុកដាក់ តម្លៃសម្ភារកសិកម្ម និងបណ្ដាមុខទំនិញចំបាច់កើនឡើងខ្ពស់ខណៈដែលតម្លៃ ផលិតផលកសិកម្ម វិស័យចិញ្ចឹមសត្វពាហនៈ បសុសត្វ ជលផលថយចុះបន្តបន្ទាប់ ជះឥទ្ធិពលយ៉ាងច្រើនដល់ជីវភាពប្រជាជន  និងសកម្មភាព វិនិយោគផលិតសាជាថ្មីរបស់មាមីងកសិករ។ ស្ថានភាពជំងឺអាសន្នរោគលើដំណាំ សត្វចិញ្ចឹមប្រែប្រួល ស្មុគស្មាញ។ គោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កការងារធ្វើជូនពលករនៅជនបទ កង ទ័ពទើបចេញពីកងជួរនៅអន់ថយ។ ម្ចាស់ឆ្នោត ឃុំតឹបង៉ាយ និងង៉ាយហ៊ុងនៅទាំងស្នើដល់ក្រុមប្រឹក្សាប្រជាជនខេត្តឲ្យបន្តពិនិត្យឧបត្ថម្ភរបបបុណ្យ សពដល់បក្ខជនពេលទទួលមរណភាព (មិនបែង ចែកអាយុបក្ស)។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញ រួចឧបត្ថម្ភគាំពារសុខាភិបាលដល់សមាជិកសមាគមអតីតយុទ្ធជនអតីតយោធិន។ មានគោលនយោបាយអាទិភាពសម្រាប់អ្នកមានសគុណចិញ្ចឹមកម្មាភិបាលបដិវត្តន៍ក្នុងសម័យសង្រ្គាម និងសំណើមួយចំនួនទៀតទាក់ទងដល់ការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម កសាងភូមិជនបទថ្មីខ្នាតគំរូ ឃុំជនបទថ្មីលើកកម្ពស់នៅមូលដ្ឋាន។
     បណ្ដាយោបល់លាតត្រដាង ស្នើរបស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជន ឃុំតឹបង៉ាយ ឃុំង៉ាយហ៊ុង និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកទីវកឹងបកស្រាយតាមសិទ្ធិអំណាច។ ដោយឡែកបណ្ដាយោបល់ដែលស្នើទាក់ទងដល់គោលការរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋក៏បានតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងកត់ត្រាយកទៅលាតត្រដាងដល់បណ្ដាស្ថាប័នសមត្ថកិច្ចពិនិត្យដោះស្រាយនៅពេលខាងមុខនេះ៕    តូវៀង-ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.