• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ដាំត្រសក់ផ្អែមទទួលបានប្រភពចំណូលខ្ពស់

02/02/2021 09:34

ក្រុមសហការដាំដំណាំបច្ចេកវិទ្យាខ្ពស់ (អាស្រ័យដោយពូហ្វិញខូងធ្វើជាប្រធានក្រុម) នៅភូមិចាយឺ ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់បានវាយតម្លៃជាទម្រង់នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់មានច្រកចេញលំ នឹងចំណេញជិត ១០ ដងបើប្រៀបនឹងការផលិតស្រូវ។

                                          ទម្រង់ដាំត្រសក់ផ្អែម នាំមកលទ្ធផល​ សេដ្ឋកិច្ចខ្ពស់​ ។ រូបថត៖ ម៉ឹងក្វឹង

     បានដឹងថា ពូខូងជាកសិករម្នាក់ក្នុងចំណោមកសិករឈានមុខក្នុងការដាំត្រសក់ផ្អែមទទួលបានលទ្ធផលខ្ពស់ និងបានពង្រីកទូលាយនៅលើភូមិសាស្រ្ដ។
    តាមពូខូង កាលពីមុននោះសេដ្ឋកិច្ចគ្រួសារគាត់រស់ពឹងផ្អែកលើរបរដាំផ្កាម្លិះ។ ច្វីត្បិតផ្កាម្លិះមានច្រកចេញលំនឹង ប៉ុន្តែតម្លៃអាស្រ័យម្ចាស់ហាងលក់តែកំណត់។ ឆ្នាំ ២០១៨ ពូបានអាជីវកម្មនៅខេត្តតៀងយ៉ាង ឧបត្ថម្ភបច្ចេកទេសដាំត្រសក់ផ្អែម តាំងពីនោះលោកពូដាំពិសោធលើផ្ទៃដី ០,១ ហិកតា ជាមួយទុនវិនិយោគ ៣៥០ លានដុងកសាងផ្ទះសំណាញ់ ខ្សែដែកដើម្បីធ្វើទ្រើងឲ្យត្រសក់វាឡើង ទិញពូជ។ល។ ដំបូងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ទិន្នផលសម្រេចពី ៣-៤ តោន ក្នុងមួយកុង ហើយលក់ជាមួយតម្លៃពី ៤០.០០០-៥០.០០០ ដុង ក្នុងមួយគីឡូក្រាមចំណេញពី ៨០-១២០ លានដុង។ 
    ដោយឃើញលទ្ធផលសេដ្ឋកិច្ចពីការដាំត្រសក់ផ្អែមខ្ពស់ជាង ១០ ដងប្រៀបនឹងដំណាំផ្សេង ជាពិសេសបើប្រៀបនឹងការដាំម្លិះ តម្លៃលក់ត្រសក់ផ្អែមតាមកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងចំណែកតម្លៃលក់ផ្កាម្លិះយោងទៅតាមម្ចាស់ហាងលក់តែទាំងស្រុង។ ហេតុនោះហើយ ពូបន្តកែប្រែដីដាំផ្កាម្លិះ បើកទូលាយបន្ថែម ០,១ ហិកតាទៀត វិនិយោគដាំត្រសក់ផ្អែម។ ដោយមានបទពិសោធន៍ ពីការដាំលើកដំបូង ឆ្នាំ ២០១៩ គាត់ចំណាយទុន តែ ២៥០ លានដុងសម្រាប់កសាងផ្ទះសំណាញ់ថ្មី លើផ្ទៃដី ០១ កុង។
    ពូខូងបានឲ្យដឹង៖ ត្រសក់ផ្អែម ចាប់តាំងពីពេលដាំដល់ប្រមូលផលមានរយៈកាលជាង ០២ ខែ។ បច្ចុប្បន្នត្រសក់ផ្អែម ០២ កុងរបស់គាត់ដាំបានជាង ១ ខែ កំពុងលូតលាស់ល្អ។ ជាមធ្យមពូដាំត្រសក់ផ្អែមបាន ០៤ រដូវក្នុងមួយឆ្នាំ ក្នុងមួយផ្លែមាន ទម្ងន់ពី ៤០០ ក្រាមដល់ ០១ គីឡូក្រាមទិន្នផលសម្រេច ០៤ តោនក្នុងមួយកុងចំណេញជិត ១០០ លានដុង។ ចំពោះពូខូងដាំត្រសក់ក្នុងផ្ទះសំណាញ់ ថ្វីត្បិតចំណាយទុនលើកដំបូងច្រើន ប៉ុន្តែដោះស្រាយបានបញ្ហាអាកាសធាតុប្រែប្រួលងាយគ្រប់គ្រងជំងឺបំផ្លាញ និងមានច្រកចេញលំនឹង និងទទួលបានប្រភពចំណូលខ្ពស់។
    តាមលោកង្វៀងតឿងលិញ អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់៖ ផ្ដើមពីទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់របស់ពូខូង ស្រុកបានសហការជាមួយមូលដ្ឋានបំផុសចលនាប្រជាជននៅក្នុងឃុំផ្សព្វផ្សាយបង្កើតក្រុម សហការ និងបើកទូលាយទម្រង់ដាំនៅលើភូមិសាស្រ្ដ។ គិតមកដល់ប្ចុប្បន្ននេះ ក្រុមសហការដាំដំណាំតាមបច្ចេកវិទ្យាខ្ពស់នៅភូមិចាយឺពង្រីកសមាជិកពី ១១ នាក់ឡើង ២២ នាក់ចូលរួមផលិតលើផ្ទៃដី ១,៣ ហិកតា ក្នុងនោះមានសមាជិក ១១ នាក់ ម្នាក់ៗបានបុលទុនពីមូលនិធិឧបត្ថម្ភកសិករ ខេត្ត មធ្យមពី ៥០-១០០ លានដុង។
    ត្រសក់ផ្អែមជាប្រភេទដំណាំមិនត្រឹមតែនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ សមស្របជាមួយលក្ខណៈដីធ្លីនៅមូលដ្ឋាន ហើយនៅទាំងរួមចំណែកជំរុញ សេដ្ឋកិច្ចសមូហភាពក្នុងស្រុកឲ្យរីកចម្រើនទៀតផង។ ក្នុងឆ្នាំ ២០២០ ស្រុកជំរុញការងារផ្សព្វផ្សាយ បំ ផុសចលនាប្រជាជនចូលរួមទម្រង់សហការភ្ជាប់ជាមួយការអនុវត្តផ្លាស់ប្តូររបៀបផលិត ដើម្បីសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួលផ្តុំកម្លាំងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសអនុវត្តល្អ ការងារជំរុញកសិកម្មការពាររុក្ខជាតិ។ល។ ដើម្បីនាំបណ្តាពូជដំណាំថ្មីទៅក្នុងការផលិតសម្រេចបានលទ្ធផលខ្ពស់។ ឆ្លងតាមនោះពង្រីកថ្មី ក្រុមសហការផលិត  សហករណ៍ដាំដំណាំ ឈើហូផ្លែ ចិញ្ចឹមលៀស សេវាបាន ០៧ ក្រុមដោយមានសមាជិក ២១៧ នាក់ចូលរួម។  ទន្ទឹមនឹងនោះពង្រឹងសហករណ៍ ០៤ កន្លែង។ បង្កើនតួលេខមកដល់បច្ចុប្បន្ន នៅលើភូមិសាស្ត្រស្រុកមានសហកណ៍ក្រុមសហការផលិត ៣៨៩ ក្រុម សកម្មភាពលើ បណ្តាវិស័យដោយមានសមាជិក ៧.៤១៩ នាក់ ក្នុងនោះវិស័យកសិកម្មមាន ៣២៨ ក្រុម វិស័យជលផលមាន ៣២ ក្រុម វិស័យផ្សេងៗ ១១ ក្រុម។ ស្រុកបង្កលក្ខណៈឧបត្ថម្ភសហករណ៍ ០២ កន្លែង កសាងឃ្លាំង និងទីស្នាក់ការឧបត្ថម្ភសមាជិក ៧ នាក់ដាំដំណាំតាមបច្ចេកវិទ្យាខ្ពស់នៅភូមិចាយឺ កសាងផ្ទះសំណាញ់ដាំត្រសក់ផ្អែមជាមធ្យមផ្ទះ សំណាញ់មួយតម្លៃ ៤៥ លានដុង។
    លោកង្វៀងតឿងលិញបានឲ្យដឹងបន្ថែម៖ សេដ្ឋកិច្ចរបសស់ប្រជាជននៅក្នុងស្រុកភាគច្រើនពឹងផ្អែកលើការផលិតស្រូវ ដំណាំគ្រប់ប្រភេទ ប៉ុន្តែទិន្នផលទាបតម្លៃមិនលំនឹង។ ពុំនោះសោតស្ថានភាពផលិតត្រូវជះឥទ្ធិពលអំពីអាកាសធាតុជ្រាប ជាតិជូរប្រៃ។ ហេតុនោះដើម្បីបង្កើនលទ្ធផលប្រើប្រាស់មានប្រសិទ្ធភាពផ្ទៃដីក្នុងលក្ខណៈអាកាសធាតុប្រែប្រួលរយៈកាលខាងមុខនេះ ស្រុកនឹងបំផុសចលនាប្រជាជនឲ្យសកម្មចូលរួមបណ្តាទម្រង់សេដ្ឋកិច្ចសមូហភាព ភ្ជាប់ជាមួយការអនុវត្តគម្រោងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត ដំណាំសត្វចិញ្ចឹម ជ្រើសពូជដំណាំ ដំណាំដែលសមស្របជាមួយនឹងបណ្តាតំបន់ធម្មជាតិ។ បន្ត ឧបត្ថម្ភសហករកសិកម្មចិញ្ចឹមងៀវតៀងថាញ់នៅឃុំឡុងហ្វានិងបណ្តាឃុំឲ្យមានលក្ខណៈកសាងផែនការសកម្មភាពតាមគោល ដៅកសាងសហករណ៍របៀបថ្មី។ល។ ឧបត្ថម្ភក្នុងការចងសម្ព័ន្ធច្រកចេញសម្រាប់ផលិតផលសំខាន់ៗ ដូចជា៖ ស្រូវសរីរាង្គ ដំណាំសុវត្ថិភាព។ល។ ធានាច្រកចេញញ្ងុាំឲ្យកសិករនឹងនរចិត្តផលិត។ ក្រៅពីនោះស្រុកបន្តការឧបត្ថម្ភបណ្តាឃុំ ទីប្រជុំជនចាត់តាំងកសាងសហករណ៍ក្រុមសហការត្រូវតាមច្បាប់សហករណ៍ឆ្នាំ ២០១២ ជំរុញមាំការបង្កើនគុណភាពសហការដូចជា៖ ធារាសាស្ត្រ កាលបរិច្ឆេទ ពូជ សម្ភារកសិកម្ម និងចងសម្ព័ន្ធជាមួយអាជីវកម្មដើម្បីរកច្រកចេញឲ្យផលិតផល៕               
                                         

                                     ប្រែសម្រួល៖ សុខា

 

(1)
TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trên 140 học viên hoàn thành khóa bồi dưỡng lý luận chính trị cho đối tượng kết nạp Đảng

Chủ tịch UBND tỉnh Lê Văn Hẳn thăm, chúc mừng lễ Phật đản

Công điện về tổ chức kỳ thi tốt nghiệp THPT và tuyển sinh đầu cấp giáo dục phổ thông 2025

Kiểm tra công tác chuẩn bị nhân sự và sắp xếp tổ chức bộ máy tại huyện Càng Long

Họp mặt kỷ niệm 30 năm ngày thành lập Hội Người cao tuổi Việt Nam

Lãnh đạo tỉnh thăm, chúc mừng lễ Phật đản tại Hội Đoàn kết sư sãi yêu nước tỉnh

Ban CHQS huyện Trà Cú giải Nhất toàn đoàn Hội thi tổ dân quân bắn mục tiêu bay thấp

Đoàn kết, nghĩa tình từ mô hình góp quỹ hỗ trợ đảng viên tại xã Long Toàn

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.