• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ដាំដំណាំដោយប្រើផ្ទាំងកម្រាល កសិកម្មដើម្បីប្រិតសំចៃអគ្គិសនី

09/09/2022 08:18

បច្ចុប្បន្ននេះ ផ្ទៃដីកសិកម្មមួយចំនួន (ភាគច្រើន​ គឺផ្ទៃដីដាំដំណាំដីឥដ្ឋល្បាយខ្សាច់) នៅបណ្ដាឃុំក្បែរសមុទ្ររបស់ស្រុកកូវង៉ាង ទីផ្សាររួមខេត្តយ្វៀងហាយ។ល។ មាមីងកសិករបានស្វែងរកវិធីសាស្រ្ត ដើម្បីបង្កើនទិន្នផល និងតម្លៃរបស់ដំណាំធានា ទទួលបានប្រាក់ចំណូលខ្ពស់។ ជាពិសេស កសិករមួយចំនួននៅតំបន់នេះបានហ៊ានវិនិយោគទុន កសាងទំនប់ព័ទ្ធជុំវិញដោយអន្លើដើម្បីរាំងរលកទឹកសមុទ្រជោរឡើង និងអនុវត្តបណ្ដាវិធានការបច្ចេកទេសដាំដំណាំមានប្រសិទ្ធភាពបំផុត គឺអនុវត្តវិធានការដាំដំណាំដោយប្រើផ្ទាំងកម្រាលកសិកម្មដើម្បីប្រិតសំចៃអគ្គិសនី ទឹកស្រោចស្រព។ល។ កសិករត្រឹងកុងឌិញ កើតឆ្នាំ ១៩៧១ នៅភូមិលេខ ២ ឃុំមីឡុងណាម ស្រុកកូវង៉ាងជាគំរូមួយរូប។

កសិករថែទាំដំណាំ ។ រូបថត៖ ទ្រឿងអង
     ទម្រង់ដាំដំណាំឆ្លាស់រដូវតាមរដូវកាល ដើម្បីជៀសវាងស្ថានភាពអំណោយផល ប៉ុន្តែគ្មានតម្លៃ ក្នុងបណ្ដាឆ្នាំកន្លងបាននាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនកសិករត្រឹងកុងឌិញ។ ដើម្បីទទួលបានជោគជ័យនោះ ក្រៅពីបទពិសោធន៍ក្នុងការផលិត អនុវត្តបណ្ដាវិទ្យាសាស្រ្តបច្ចេកទេស។ល។ លោក ត្រឹងកុងឌិញបានវិនិយោគទុនកសាងទំនប់ ដើម្បីរាំងរលកជុំវិញផ្ទៃចម្ការដំណាំជៀងវាងកុំឲ្យទឹក សមុទ្រហៀរចូលផ្ទៃចម្ការ។ គាត់បានអន្ទងអគ្គិសនីពីបណ្ដាញអគ្គិសនីជាតិចូលរួចផ្គុំដាក់ប្រព័ន្ធស្រោច ស្រពដើម្បីប្រិតសំចៃអគ្គិសនីផង ប្រិតសំចៃទឹកផង។ លកត្រឹងកុងឌិញមានដីឥដ្ឋល្បាយខ្សាច់ ២.០០០ ម៉ែត្រក្រឡាសម្រាប់ដាំដំណាំ។ ដើម្បីកាត់បន្ថយប្រាក់អគ្គិសនីក្នុងដំណាក់កាលស្រោចស្រព គាត់ផ្គុំដាក់ប្រព័ន្ធស្រោចស្រពទឹកដោយមានបំពង់ធំមួយនៅត្រង់កណ្ដាលចម្ការ។ ហើយយោងតាមនោះដាក់ចំពួយជាច្រើន ពេលត្រូវការស្រោចស្រពនៅតំបន់ណាគឺបើកចំពួយនៅតំបន់នោះ។ គោលដៅនៃរបៀបឡើងគម្រោងការនេះគឺដើម្បីនៅពេលស្រោចស្រពទឹកបាញ់ ពូកែ ពេលវេលារំកិលបំពង់រហ័សមានប្រសិទ្ធភាព កាត់បន្ថយបានពេលវេលា និងប្រិតសំចៃអគ្គិសនី។
     តាមប្រសាសន៍របស់លោកត្រឹងកុងឌិញ ក្នុងមួយឆ្នាំគាត់ដាំដំណាំ ០៣ រដូវ ប៉ុន្តែគាត់តែងផ្លាស់ ប្ដូរពូជជានិច្ចដើម្បីលក់បានតម្លៃខ្ពស់។ តួយ៉ាង ដូចឆ្នាំនេះ កាលពីដើមឆ្នាំ គាត់ ដាំត្រសក់ រដូវ បច្ចុប្បន្ន គាត់ដាំត្រឡាច និងរដូវបន្ទាប់ទៀតគឺដាំ ម្រះ។ បណ្ដារដូវកន្លង តម្លៃដំណាំលំនឹង ម៉្លោះហើយទទួលបានប្រាក់ចំណេញខ្ពស់បង្គួរ។ ចំពោះត្រសក់រដូវដើមឆ្នាំ មានតម្លៃពី ១០.០០០-១១.០០០ ដុងក្នុងមួយគីឡូក្រាម។ បច្ចុប្បន្នត្រឡាចកំពុងប្រមូលផល បានឈ្មួញមកទិញដល់ចម្ការជាមួយតម្លៃ ១០.៥០០ ដុងក្នុងមួយគីឡូក្រាមតាមការប៉ាន់ស្មានបរិមាណផលសម្រេចជិត ០៤ តោនក្នុងពីរកុង។
     ស្ដីពីបទពិសោធន៍ក្នុងការដាំត្រឡាច លោកត្រឹងកុងឌិញចែករំលែក៖ ត្រឡាចជាប្រភេទដំ ណាំផ្ដល់សេដ្ឋកិច្ចខ្ពស់បង្គួរ ព្រោះវាសមស្រប នឹងដំបន់ដីឥដ្ឋល្បាយខ្សាច់ ប៉ុន្តែដើម្បីប្រិតសំ ចៃអគ្គិសនី ទឹក គប្បីដាំដោយប្រើផ្ទាំងកម្រាលកសិកម្ម។ ក្រោយពេលដាំបានប្រមាណ ៥០ ថ្ងៃ ត្រឡាចអំណោយផល ហើយប្រមូលផលបន្តបន្ទាប់ប្រហែល ០២ ខែ ទើបអស់។
ទាក់ទងដល់ការប្រិតសំចៃអគ្គិសនី ទឹកគឺដើម្បី កាត់បន្ថយប្រាក់ចំណាយ លោកត្រឹងកុងឌិញឲ្យដឹងថា៖ ការដាំដំណាំ ក្រៅពីការព្យាយាមត្រូវមានបទពិសោធន៍។ ប្រសិនបើស្រោចទឹកច្រើនពេក ដំណាំនឹងត្រូវលិច បើស្រោចតិចពេកដំណាំនឹងខ្វះទឹក មិនសូវលូតលាស់ផ្លែមិនធំ។ល។ ដូច្នោះ ក្រៅពីការប្រើផ្ទាំងកម្រាលកសិកម្មត្រូវដឹងកម្រិត សំណើមរបស់ដី តម្រូវការទឹកចំពោះប្រភេទដំណាំនីមួយៗ និងពេលវេលាលូតលាស់របស់ដំណាំ ។
     អាស្រ័យផ្គុំដាក់ប្រព័ន្ធស្រោចស្រពទឹកសមស្រប ប្រើប្រាស់មានប្រសិទ្ធភាពរួមជាមួយបទពិសោធន៍ ម៉្លោះហើយគិតជាមធ្យមក្នុងមួយខែ គាត់ចំណាយប្រាក់អគ្គិសនីតែពី ២៨០.០០០-២៩០.០០០ ដុង។ ជាមួយផ្ទៃដី ២.០០០ ម៉ែត្រក្រឡាសម្រាប់ដាំដំណាំ ប៉ុន្តែអាស្រ័យដាំឆ្លាស់រដូវបណ្ដាប្រភេទដំណាំរួមជាមួយដំណាំលក់បានតម្លៃខ្ពស់ ម៉្លោះហើយ  ប្រភពចំណូលគិតជាមធ្យមរបស់គ្រួសារលោកត្រឹងកុងឌិញប្រមាណ ១០០ លានដុងពីដំណាំ ០៣ រដូវក្នុងមួយឆ្នាំ៕  ប្រែសម្រួល៖ ថាច់ហ្វាង 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.