01/01/2021 09:24
កសិករប្រមូលផលបន្លែ។ រូបថត៖ ទ្រឿងហុីវ
ជាមួយផែនការសេចក្តីសម្រេចចិត្តបានដាក់ ចេញអំពីការពង្រីកសេដ្ឋកិច្ច គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វាបានផ្តុំកម្លាំងដឹកនាំផ្លាស់ប្តូររចនាសម្ពន្ធកសិកម្ម បង្កើនប្រភពចំណូលបង្កជាគ្រឹះធាររឹងមាំដើម្បីសម្រេចផែនការឆ្នាំ ២០២០។ ផ្តើមពីនោះ គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វា ផ្តុំកម្លាំងដឹកនាំផ្លាស់ប្តូររចនាសម្ពន្ធពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅសុវត្ថិភាពទាំងស្រុង សំដៅបង្កើនប្រភពចំណូលឲ្យប្រជាជនសេដ្ឋកិច្ចរីកចម្រើន។
តាមដំណឹងពី គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វា យោងលើសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្ស និងក្រុមប្រឹក្សាប្រជាជនឃុំ ទន្ទឹមនឹងនោះយោងលើមូលដ្ឋានស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន គណៈកម្មាធិការប្រជាជនឃុំកសាងផែនពង្រីកសេដ្ឋកិច្ចវប្បធម៌សង្គម ការពារជាតិ សន្តិសុខ និងផ្សព្វផ្សាយចង្អុលការចាត់តាំងអនុវត្តក្នុងឆ្នាំ ២០២០ សម្រេចបានលទ្ធផលសំខាន់ៗ។ ឆ្នាំ ២០២០ ថ្វីត្បិតជះឥទ្ធិពលរបស់អាកាសប្រែប្រួល អាសន្នរោគជំងឺតូវីដ-១៩ ប៉ុន្តែសេដ្ឋកិច្ចរបស់ឃុំបន្តរីកចម្រើន៖ សរុបតម្លៃផលិតឆ្នាំ ២០២០ (តាមតម្លៃ ឆ្នាំ ២០១០) សម្រេច ១.១១៩,៥២ ពាន់លានដុង ល្បឿនកំណើន ១៣,៣៧% បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៦១%។ ក្នុងនោះ កសិកម្មរុក្ខាកម្ម ជលផល ៦៧២,០៦ ពាន់លានដុង បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៨៩% ឧស្សាហសិប្បកម្ម និងស្ថាបនា ៣៤៣,៣៣ ពាន់លានដុង បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,០៦% ពាណិជ្ចកម្ម និងសេវាកម្ម ១០៤,១៣ ពាន់លានដុង បើប្រៀប នឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៥៦% ជា ពិសេស ឆ្នាំ ២០២០ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ ឃុំទ្រឿងឡុងហ្វាបន្តរីកចម្រើនត្រូវតាមទិសដៅសមស្របតាមផែនការ៖ តំបន់លេខ ១ ស្រូបយកអត្រា ៦០,០៣% (ជលផល ៤៦,២២% កសិកម្ម ១៣,៣៨% រុក្ខ ០,៤៣%)។ តំបន់លេខ ២ ស្រូបយកអត្រា ៣០,៦៧% (ឧស្សាហសិប្បកម្ម ២,៨៥% ស្ថាបនា ២៧,៨២%)។ តំបន់ លេខ ៣ ស្រូបយកអត្រា៩,៣%។ អាស្រ័យហេតុនោះ បានរួមចំណែកបង្កប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់នៅចុងឆ្នាំ ២០២០ ប៉ាន់ស្មានសម្រេច ៦៦,៧៦ លានដុង បើប្រៀបនឹងឆ្នាំ ២០១៩ កើន ៨,៣៥ លានដុង។
អាស្រ័យដោយបានដឹកនាំចង្អុលការរចនាសម្ព័ន្ធកសិកម្មឡើងវិញមានប្រសិទ្ធភាពឆ្នាំ ២០២០ សរុបតម្លៃផលិតកសិកម្មសម្រេច ១៤៩,៨ ពាន់លានដុង សម្រេចអត្រា ១០១,៤៩% ផែនការ។ កសិករក្នុងឃុំ ផ្តុំចុះពូជដំណាំគ្រប់ប្រភេទបាន ១.១៦២ ហិកតា សម្រេចអត្រា ៩៥,៥% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត បើប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំមុនកើន ១៤១,៩ ហិកតា បរិមាណផល ៣៩.៣៥៧,៥ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១១១,៨%។ ក្នុងនោះ ឪឡឹកចុះពូជបាន ៣៦៤ ហិកតា ទិន្នផលផ្ដល់ ៥៤,៤ តោនក្នុងមួយហិកតាបរិមាណផល ១៩.៧៤០ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១២០,៥% លក់ជាមួយតម្លៃពី ០២-០៦ លានដុងក្នុងមួយតោន។ មើមខ្ទឹមក្រហម ចុះពូជ ២១៧ ហិកតា (ប៉ាន់ស្មានកសិករកំពុងដាំនៅ រដូវសម្រកប្រមាណ ១៧០ ហិកតា) សម្រេច អត្រា ១០២,២៤% សេចក្តីសម្រេចចិត្ត។ គិត តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ កសិករ ប្រមូលផលបាន ២១៨ ហិកតា ទិន្នផលផ្ដល់ ១២,៤ តោនក្នុងមួយហិកតា បរិមាណផល សម្រេច ២.៥៨០ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ៩៦,៥៦% លក់ជា មួយតម្លៃពី ១៦-៣៧ លានដុងក្នុងមួយតោន។ ដំឡូងជ្វាចុះពូជបាន ១៤៥ ហិកតា សម្រេចអត្រា ១១១,៥៤% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត ទិន្នផលផ្ដល់ ១៤ តោនក្នុងមួយហិកតាបរិ មាណផលសម្រេចបាន ២.០៣០ តោន បើប្រៀប នឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១១១,៥% លក់ជាមួយតម្លៃពី ៣,៥-៥,៥ លានដុងក្នុងមួយតោន បណ្តាប្រភេទដំណាំផ្សេង ២២៥ ហិកតា បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ៧៩,២% បើប្រៀបនឹងពេលជាមួយកើន ៦០ ហិកតា ទិន្នផលផ្ដល់ជាមធ្យម ២៥ តោនក្នុងមួយ ហិកតាបរិមាណផលសម្រេចបាន ៥.៦២៥ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ៩៩,០៣%។
លោកង្វៀងវុាំងភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វាបានឲ្យដឹង៖ ដើម្បីអនុវត្តមានប្រសិទ្ធភាពការផ្លាស់ប្តូររចនាសម្ព័ន្ធឈើដំណាំបង្កឲ្យបណ្តាវាលស្រែលើភូមិសាស្ត្រ ឃុំគ្របដណ្តប់ផ្ជិតដោយដំណាំ ជាពិសេសគឺបម្រើទីផ្សារនិទាឃរដូវដូចបច្ចុប្បន្ននេះ ឃុំបានផ្តុំចង្អុលការឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស សេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជន ស្តីពីផ្លាស់ប្តូររចនាសម្ព័ន្ធផលិតសន្សឹមៗរួមចំណែកផ្លាស់ប្តូររចនាសម្ព័ន្ធផលិតជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន។ ស្ថិតលើមូលដ្ឋានស្ថានភាពជាក់ស្តែងរបស់ឃុំ គណៈកម្មាធិការប្រជាជនឃុំចង្អុលការអនុវត្តសហការជាមួយបណ្តាផ្នែកតែងជិតដិតមូលដ្ឋានក្តាប់ ស្ថានភាពផលិតភ្ជាប់ជាមួយផ្សព្វផ្សាយចលនាប្រជាជនឲ្យផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹមមួយចំនួនមានតម្លៃសេដ្ឋកិច្ចខ្ពស់ បង្កើនប្រសិទ្ធភាពផលិត។ ក្រៅពីផ្លាស់ប្តូរនិងជ្រើសបណ្តាប្រភេទដំណាំផ្តល់សេដ្ឋកិច្ចខ្ពស់ឆ្នាំ ២០២០ ឃុំទ្រឿងឡុងហ្វានៅទាំងចលនាប្រជាជនបង្វែរផ្ទៃដី ២២,៥ ហិកតាស្ថិតក្នុងផ្ទៃដីចោលទំនេរមិនផលិតដំណាំមកចិញ្ចឹមបង្កងជើងសដោយបច្ចេកវិទ្យាខ្ពស់ផ្តល់ប្រភពចំណូលជាង ៥០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ៕
លោក ង្វៀងវុាំងភឿង បានចែករំលែក៖ ដើម្បីជួយកសិករដាំដំណាំមានប្រសិទ្ធភាព ឆ្នាំ ២០២០ គណៈកម្មាធិការប្រជា ជនឃុំទ្រឿងឡុងហ្វា បានសហការជាមួយបណ្តាមន្ទីរ ផ្នែកជំនាញផ្តុំកម្លាំង ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស៖ ចាត់តាំងបាន ១៥ ថ្នាក់ហ្វឹកហាត់សិក្ខាសាលាស្ដីពីការដាំដំណាំចិញ្ចឹមជលផលមានមនុស្ស ៣៧២ លើកនាក់ចូលរួម ។ ផ្តុំបើកទូលាយបណ្តាប្រព័ន្ធបណ្តាញ អគ្គិសនីលើភូមិសាស្រ្ត ធានាឆ្លើយតបគ្រប់សុវត្ថិភាពឲ្យប្រជាជនប្រើប្រាស់ ក្នុងការប្រជុំជីវភាពក៏ដូចជាក្នុងការផលិត។ បច្ចុប្បន្ននេះ គ្រួសារប្រជាជន ១០០% មានអគ្គិសនី មានទឹកស្របអនាម័យប្រើប្រាស់មានគ្រួសារ ៦០,៧៨% ប្រើ ប្រាស់ទឹកស្អាត។ ទូទាំងឃុំ មានអណ្តូងស្នប់ ២.៧៥៤ អណ្ដូងធានាគ្រប់ទឹកសម្រាប់ប្រជុំជីវភាពនិងបម្រើក្នុងការផលិតរបស់ប្រជាជន។ ប្រែសម្រួល៖ តឹងង៉ុក
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។