23/02/2021 13:19
តំណាងចូលរួមបណ្តាមុខទំនិញផ្តើមអាជីពច្នៃប្រតិដ្ឋនៅខេត្តត្រាវិញ ។ រូបថត៖ ថាញ់ហ្វា
ផ្តើមពីទឹកប្រាក់ខាងលើ ខេត្តប្រមូលផ្តុំអនុវត្ត ៤ វិធីសាស្រ្ដសំខាន់ឧបត្ថម្ភអាជីវកម្ម។ ជាក់ស្តែង ខេត្តអនុវត្តបណ្តារចនាច្បាប់គោលនយោបាយជំរុញទឹកចិត្ត និងឧបត្ថម្ភបង្កើតអាជីវកម្មធុនល្មម និងតូច ផ្តើមអាជីពច្នៃប្រតិដ្ឋ បំផុសចលនា និងឧបត្ថម្ភបណ្តាគ្រួសារធ្វើអាជីវកម្មផ្លាស់ប្តូរក្លាយជាអាជីវកម្ម ទាក់ទាញបណ្តាអាជីវកម្មល្មមនិងធំ វិនិយោគចូលក្នុងខេត្ត។
ខេត្តលើកកម្ពស់សមត្ថភាពប្រជែងរបស់អាជីវកម្មធុនល្មមនិងតូច នៅលើភូមិសាស្រ្ដខេត្ត ដូចជាលទ្ធភាពគ្រប់គ្រងពាណិជ្ជកម្ម កែប្រែនិងបង្កើនលទ្ធភាពហិរញ្ញវត្ថុរបស់អាជីវកម្ម កម្រិតវិជ្ជាពលកម្ម របស់អាជីវកម្ម ជាពិសេសបណ្តាអាជីវកម្មស្ថិតក្នុងបណ្តាផ្នែកអាទិភាព កែលម្អនិងបង្កើនកម្រិតវិជ្ជា បច្ចេកវិជ្ជាផលិត កែប្រែហេដ្ឋារចនាមូលដ្ឋានបម្រើ អាជីវកម្មធុនល្មមនិងតូច។ កែលម្អរចនាច្បាប់ គោលនយោបាយ បែបបទរដ្ឋបាល អនុវត្តល្អច្បាប់ឧបត្ថម្ភអាជីវកម្ម ជំរុញរហ័សការត្រួតពិនិត្យ វាយតម្លៃ រួមបំពេញបន្ថែម កែទម្រង់ និងកសាងថ្មីបណ្តាគោលនយោបាយ បែបបទឧបត្ថម្ភអាជីវកម្មមាន ភាពទម្លុះទម្លាយ ផ្លាស់ប្តូរវិធីសាស្រ្ត និងប្រកាសដោយចំហ ដំណាក់កាលឡើងផែនការ គោលនយោបាយបើកទូលាយការប្រឹក្សា និងចូលរួមបំពេញយោបល់របស់បណ្តាសហព័ន្ធសមាគមអាជីវកម្ម។
ទន្ទឹមនឹងនោះ កែប្រែផ្គត់ផ្គង់សេវាឧបត្ថម្ភឲ្យអាជីវកម្មធុនល្មមនិងតូច ដូចជាបណ្តាកម្មវិធី គោលនយោបាយពិសេស កសាងប្រព័ន្ធមូលដ្ឋានទិន្នន័យ បណ្តាកម្មវិធី គោលនយោបាយ ព័ត៌មានបម្រើ ក្នុងការពង្រីកអាជីវកម្ម ប្រកាសចំហសំណុំឯកសារ និងឯកសារបទបែង ផែនការគោលនយោ បាយសេដ្ឋកិច្ច-សង្គម បរិស្ថាន កែទម្រង់សមត្ថភាព បទបែងសហព័ន្ធ សមត្ថភាពឧបត្ថម្ភពង្រីកអាជីវកម្ម របស់បណ្តាស្ថាប័ន អង្គភាព។
ក្រៅពី ៤ វិធីសាស្រ្ដខាងលើនោះ ខេត្តនៅទាំងអនុវត្តបណ្តាវិធានការដោយឡែក ជាមួយបណ្តាផលិតផលពិសេស និងមុខសញ្ញាគប្បីអាទិភាពឧបត្ថម្ភ។
លោក ចូវវុាំងហ្វា នាយកមន្ទីរផែនការ និងវិនិយោគខេត្តត្រាវិញបានឲ្យដឹង៖ បច្ចុប្បន្នទូទាំងខេត្ត មានជាង ២.៩០០ អាជីវកម្មកំពុងធ្វើសកម្មភាពដោយមានប្រាក់ទុនជាង ៣៦.១៦៩ ពាន់លានដុង ដោះស្រាយការងារធ្វើឲ្យពលករជិត ១០០.០០០ នាក់ ក្នុងនោះអាជីវកម្មធុនល្មមនិងតូចស្រូបយកអត្រាជិត ៩៩% ក្នុងមួយឆ្នាំអាជីវកម្មរួមបំពេញចូល GRDP របស់ខេត្តជាង ១០% និងរួមបំពេញ ១៤% ចូលក្នុងថវិកាខេត្ត។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យភាគច្រើនជាអាជីវកម្មធុនល្មម និងតូច ម៉្លោះហើយ នៅមានការអន់ខ្សោយអំពីលទ្ធភាពធ្វើសកម្មភាព លទ្ធភាពហិរញ្ញវត្ថុ ប្រសព្វព័ត៌មានទីផ្សារ លទ្ធភាព អនុវត្តបចេ្ចកវិទ្យាក្នុងការផលិត និងប្រសព្វជាមួយប្រាក់ទុន។ល។
បានដឹងថាខេត្ត ដាក់គោលដៅដំណាក់កាល ២០២១-២០២៥ ពង្រីកបន្ថែម ២.៥០០ អាជីវកម្ម អត្រាគប់វាល់ចូលក្នុង GRDP របស់អាជីវកម្មល្មមនិងតូចរៀងរាល់ឆ្នាំពី ១៣-១៥% បំពេញចូលក្នុងថវិការដ្ឋពី ១៧-២០%។ ទន្ទឹមនឹងនោះ បង្កការងារថ្មីជូនពលករពី ២២.០០០-២៥.០០០ នាក់ ប្រាក់ចំណូលមធ្យមរបស់អាជីវកម្មធុនល្មម និងតូចសម្រេច ២០ ពាន់ លានដុង៕
ប្រែសម្រួល៖ សុខា