• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ដំណាក់កាល ២០១៥-២០២០៖ ស្ងើចសរសើរដល់សមាជិកកសិករគំរូឈានមុខ ១៤៦ រូប

31/08/2020 10:29

 កាលពីថ្ងៃទី ២៧ សីហា​ សមាគមកសិករខេត្តត្រាវិញចាត់តាំងសន្និបាតគំរូឈានមុខលើកទី ២(ដំណាក់កាល ២០១៥-២០២០)។ អញ្ចើញចូលរួមមានលោកផាមមិញហ៊ុង​ សមាជិកគណៈអចិន្ត្រៃយ៍មជ្ឍិមសមាគមកសិករវៀតណាម លោកឡេវ៉ាំងហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងសមាជិកកសិករគំរូឈានមុខ ១៤៦ រូបដែលបានជ្រើសពីមូលដ្ឋានតំណាងឲ្យគ្រួសារសមាជិកសិករសម្រេចកិត្តិនាមកសិករផលិត-ធ្វើអាជិវកម្មពូកែគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ១៩១.៥២៤ រូប។

ដំណាក់កាល ២០១៥-២០២០ ឆ្លងតាមចលនាប្រឡងប្រណាំងស្នេហាជាតិ សំខាន់នោះគឺចលនា “កសិករផលិត-ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមានធ្វើបាន និងកាត់បន្ថយភាពក្រីក្រចីរភាព” “កសិករប្រឡងប្រណាំងកសាងជនបទថ្មី”  “កសិករចូលរួមការពារជាតិ-សន្និសុខ”  “ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ-មិនទុកឲ្យនរណាម្នាក់នៅមកពីក្រោយ” ចលនា “សាមគ្គី ច្នៃប្រតិដ្ឋ ប្រឡងប្រណាំងលើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព”។ ឆ្លងតាមនោះ ពង្រីកតួនាទី​ ទីតាំងរបស់សមាគម ម្ចាស់ការ ស្វាហាប ច្នៃប្រតិដ្ឋរបស់សមាជិកកសិករនៅលើបណ្តាវិស័យធ្វើសកម្មភាព។ មានកន្លែងជាច្រើនបានសមាជិកកសិករពង្រីកប្រជាធិបតេយ្យ ចូលរួមសប៉ើបអង្កេតការអនុវត្តន៍បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ក្នុងការអនុវត្តន៍បណ្តាគោលការណ៍គោលនយោបាយ គោលមាគ៍ា ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។​ សមាគមជ្រើកស្ងើចសរសើរដល់សមាជិកកសិករសម្រេចកិត្តិនាមកសិករផលិត-ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់បាន ១៩១.៥២៤ លើកនាក់ ស្រូបយកអត្រា ៥៣% បើប្រៀបជាមួយនឹងចំនួនគ្រួសារបានចុះឈ្មោះ។ ចាត់តាំងផ្សព្វផ្សាយបាន ៧.៨២៣ លើកដោយមានកម្មាភិបាល សមាជិកសមាគមកសិករ ១៧១.១៧៨លើកនាក់ចូលរួម។ ពង្រឹង និងលើកកម្ពស់គុណភាពក្រុមស្វ័យការពារបាន ១.៦៥៩ ក្រុម ដោយមានសមាជិក ៣៦.១០៧ រូប។ ក្នុងនោះមានសមាជិកសមាគមកសិករស្នូល ១១.៥៥៤ រូបចូលរក្សាសន្និសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

បំផុសចលនាប្រឡងប្រណាំងដំណាក់កាល ២០២០-២០២៥ សមាគមកសិករខេត្តប្រមូលផ្តុំកម្លាំងពង្រីកតួនាទីរបស់បណ្តា “ក្លឹបរួមដៃគ្នាកសាងជនបទថ្មី” ដើម្បីអនុវត្ត ០៥ លក្ខឋានកសាងជនបទថ្មីអាស្រ័យដោយសមាគមទទួលបន្ទុក។ ពង្រីកសមាជិកថ្មីសម្រេចជាង ៨០% ប្រៀបជាមួយនឹងចំនួនគ្រួសារកសិកម្ម, មូលដ្ឋានគ្រាន់បើ និង រឹងមាំសម្រេចជាង ៩៥%។ ជារៀងរាល់ឆ្នាំមាន ៦០% គ្រួសារចុះឈ្មោះអនុវត្តចលនាប្រឡងប្រណាំងកសិករផលិត-ធ្វើអាជីវកម្មពូកែ ដល់ចុងអាណត្តិកាលមានកសិករ​សម្រេចកិត្តិនាមកសិករផលិត-ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ពី ៥៥% ឡើងទៅ, មាន ៨៥% គ្រួសារសម្រេចសម្បទាជាគ្រួសារកសិករវប្បធម៌-ជនបទថ្មី ផ្សព្វផ្សាយគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលដល់ ១០០% សមាជិកកសិករ។ ជារៀងរាល់ឆ្នាំសហការបង្រៀនវិជ្ជាជីវជូនពលករជនបទ ៥.០០០នាក់ ដោះស្រ័យការងារធ្វើជូនពលករពី ៥.០០០-៦.០០០ នាក់(ក្នុងនោះមានជាង ១.២០០ ពលករគឺជាសមាជិកកសិករ)។

មានយោបល់ក្នុងសន្និបាតនេះ លោកឡេវ៉ាំងហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការសមាគមកសិករខេត្តគម្បីប្រមូលផ្តុំកម្លាំងអនុវត្តខ្លឹមសារមួយចំនួនដូចជា៖សមាគមគ្រប់លំដាប់ថ្នាក់គម្បីបង្កើនការងារផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងអំពីស្ថានភាពរោគជំងឺលើមនុស្ស និងលើឈើដាំ សត្វចិញ្ចឹម ជំរុញមាំការផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវីញ។ បំផុសចលនា និងពង្រីកទូលាយចលនាប្រឡងប្រណាំងកសិករផលិត-ធ្វើអាជីវកម្មពូកែ។ សាមគ្គីជួយគ្នាធ្វើមានធ្វើបាន និងកាត់បន្ថយភាពក្រីក្រចីរភាព បង្កើនការចងសម្ព័ន្ធជាមួយនឹងបណ្តាអាជីវកម្មឧបត្ថម្ភកសិករកសាងបណ្តាទម្រង់សេដ្ឋកិច្ចសហការ ចងសម្ព័ន្ធផលិត កែច្នៃ លក់ផលិតផល និងកសាងយីហោគូបផ្សំជាមួយការចាត់តាំងល្អបណ្តាសកម្មភាពសេវាប្រឹក្សា និងឧបត្ថម្ភកសិករ។ រកឃើញទាន់ពេល បំពាក់បំប៉ន បូកសរុបពង្រីកទូលាយបណ្តាទម្រង់គំរូឈានមុខ។

នាឪកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់បុគ្គល ១៥ រូប និងសមាគមកសិករខេត្តបានជូនលិខិតសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គលគំរូឈានមុខដំណាក់កាល ២០១៥-២០២០ ចំនួន ២០ រូប។ ជ្រើសតំណាងចូលរួមមហាសន្និបាតគំរូឈានមុខទូទាំងប្រទេស ដំណាក់កាល ២០២០-២០២៥ ត្រាវិញមានសមូហភាព ០១ កន្លែង និងបុគ្គល ០៥ រូប៕អត្ថបទ-រូបថត៖ហឺវហ្វេ-រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.