• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឈានដល់ថ្ងៃមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនខេត្តលើកទី ៧(អាណត្តិកាល ២០២២-២០២៧)

30/08/2022 05:23

មហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនខេត្តត្រាវិញ លើកទី ៧ (អាណត្តិ ២០២២-២០២៧) តាមការគ្រោងទុកនឹងចាត់តាំងនៅថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ ២០២២ ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងជាថ្ងៃបុណ្យធំរបស់សមាគមគ្រប់លំដាប់ថ្នាក់ និងសមាជិកទាំងអស់ក្នុងខេត្ត។

     សមាគមអតីតយុទ្ធជនខេត្តត្រាវិញមានសមាជិកជាង ២១ ពាន់នាក់ ក្នុងនោះ សមាជិកខ្មែរ ៣.៧៤៨ នាក់ ស្រូបយកអត្រាងជាង ១៧%។ បន្ទាប់ពីមហាសន្និបាតថ្នាក់ស្រុកបានចាត់តាំងសម្រេចជោគជ័យកាលពីចុងខែកក្កដាឆ្នាំ ២០២២ សមាគមអតីតយុទ្ធជនខេត្តបានផ្តុំកម្លាំងចង្អុលការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយអប់រំសមាជិកបន្តអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ថ្មីរបស់បក្ស និងរដ្ឋ តាមរយៈរូបភាពជាច្រើនដូចជា៖ សហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ កាសែតត្រាវិញ បណ្តាដំណាក់ផ្សាយសំឡេងតាមមូលដ្ឋាន ។ល។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនខេត្តនៅទាំងចង្អុលការបណ្តាសមាគមមូលដ្ឋានឲ្យផ្តុំកម្លាំងផ្សព្វផ្សាយនៅពេលប្រជុំជីវភាពក្រុម សាខាសមាគម ដើម្បីទុកឱ្យសមាជិក ប្រជាជនលើកម្ពស់ចំណេះដឹង និងអនុវត្តបណ្តាសកម្មភាពប្រឡងប្រណាំងស្នេហាជាតិ បង្កើតស្នាដៃអំណរមហាសន្និបាត។ លទ្ធផលផ្សព្វផ្សាយបានជាង ១.៣៧០ លើកដោយមានសមាជិកអតីតយុទ្ធជន និងប្រជាជនជាង ២៩.៨០០ នាក់ចូលរួម។ ខ្លឹមសារផ្សព្វផ្សាយគឺសារាចរលេខ ០២-CT/TW ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ របស់គណៈលេខាមជ្ឈិមបក្ស “ស្តីពីការដឹកនាំចាត់តាំងមហាសន្និបាតសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ និងមហាសន្និបាតតំណាងទូទាំងប្រទេសរបស់សមាគមអតីតយុទ្ធជនវៀតណាមលើកទី ៧”  សេចក្តីសម្រេចចិត្តលេខ ០៩-NQ/TW ចុះថ្ងៃទី ៨ ខែមករា ឆ្នាំ ២០០២ របស់ការិយាល័យនយោបាយនីតិកាលទី៩ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារអតីតយុទ្ធជនវៀតណាមក្នុងសម័យបដិវត្តន៍ថ្មី សេចក្តីសន្និដ្ឋានលេខ ៦៦-KL/TW ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១០ របស់គណៈលេខាមជ្ឈិមបក្សស្តីពីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៩-NQ/TW របស់ការិយាល័យនយោបាយនីតិកាលទី ៩ ។ ទន្ទឹមនឹងនោះ សមាគមអតីតយុទ្ធជនខេត្ត នៅទាំងចង្អុលការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសមិទ្ធផលនានាក្នុងអាណត្តិ ២០១៧-២០២២។

វរសេនីយ៍ឯកឡេ​ថាញ់ត្វៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញ។

     សមាគមអតីតយុទ្ធជនស្រុកចូវថាញ់មានសមាជិកជាង ២.៥៨០ នាក់ ហើយជាសមាគមមួយដែលអនុវត្តល្អការងារអប់រំសមាជិក។ បន្ទាប់ពីចាត់តាំងមហាសន្និបាតថ្នាក់ស្រុកសម្រេចជោគជ័យ គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនស្រុកចូវថាញ់បានផ្តុំកម្លាំងផ្សព្វផ្សាយដើម្បីសមាជិកបង្កើនការយល់ដឹង អនុវត្តល្អតាមគោលគំនិតថ្មី វិធីសាស្រ្តដឹកនាំថ្មី ដើម្បីពង្រឹង និងពង្រីកប្រវេណីរបស់សមាគមអតីតយុទ្ធជនវៀតណាម រួមចំណែកក្នុងការកសាងអង្គការចាត់តាំងសមាគមបានរឹងមាំគ្រប់ជ្រុងជ្រោយ។ មុន និងក្រោយមហាសន្និបាត សមាគមអតីតយុទ្ធជនស្រុកចូវថាញ់ ចាត់តាំងផ្សព្វផ្សាយបាន ៤៥០ លើក មានសមាជិក អតីតយុទ្ធជន និងប្រជាជនជាង ១៣.៥០០ នាក់ចូលរួម។

     លោកង្វៀងវៀតស ប្រធានសមាគមអតីតយុទ្ធជនស្រុកចូវថាញ់បានឲ្យដឹងថា៖ មហាសន្និបាតសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ប្រព្រឹត្តទៅក្នុងបរិយាកាសដែលទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជន កំពុងសកម្មផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ របស់បក្ស។ នេះជាឱកាសងាយស្រួល សម្រាប់សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ត្រូវតែផ្លាស់ថ្មីវិធីសាស្រ្តធ្វើសកម្មភាព បន្តការពង្រីកគុណសម្បត្តិ "កងទ័ពអ៊ំហូ" អនុវត្តល្អតាមកិច្ចចង្អុលការ ដឹកនាំរបស់សមាគមអតីតយុទ្ធជនខេត្ត ផ្តុំកម្លាំងចង្អុលការសមាគមអតីតយុទ្ធជនបណ្តាឃុំ ទីប្រជុំជនក្នុងស្រុក បង្កើនការផ្សព្វផ្សាយ សា​រា​ចរ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងមូលដ្ឋានពាក់ព័ន្ធដល់ការកសាងអង្គការចាត់តាំងសមាគម រួមចំណែកកសាងសមាគមកាន់តែរឹងមាំ ជាទីទំនុកចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន។

     តាមប្រសាសន៍របស់វរសេនីយ៍ឯកឡេ​ថាញ់ត្វៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនខេត្ត កំពុងផ្តុំកម្លាំងចង្អុលការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការផ្សព្វផ្សាយប្រឆាំងនឹងឧបាយកលឃោសនាមួលបង្កាច់របស់បច្ចាមិត្ត ផ្សព្វផ្សាយអំពីប្រវេណីរបស់សមាគមអតីតយុទ្ធជនវៀតណាម "ភក្ដីភាព - សាមគ្គី -ធ្វើជាគំរូ - ផ្លាស់ប្តូរថ្មី" ។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចង្អុលការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ក្នុងកា​រក្តាប់ស្ថានភាព ស្វែងយល់អំពីចិត្តសាស្រ្ត គោលបំណងរបស់សមាជិកអតីតយុទ្ធជន និងប្រជាជន ដើម្បីរាយការណ៍ដល់គណៈកម្មាធិការបក្ស ចង្អុលការដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេល រួមចំណែកក្នុងការរក្សាលំនឹងសន្តិសុខនយោបាយ សុវត្ថិភាពសង្គម ដើម្បីកា​រចាត់តាំងមហាសន្និបាតសមាគមអតីតយុទ្ធជនខេ​ត្តលើកទី ៧ អាណត្តិកាល ២០២២‑២០២៧ ប្រព្រឹត្តទៅបាន​សម្រេចជោគជ័យជា​ស្ថាពរ៕

អត្ថបទ-រូបថត៖សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.