• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ជីវភាពរបស់ជនរួមជាតិខ្មែរភូមិត្រពាំងក្រពើ

09/10/2020 08:52

ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋានក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធី គម្រោងការ បណ្តាគោលនយោបាយឧបត្ថម្ភចំពោះជនរួមជាតិខ្មែរ ក្នុងនោះមានការឧបត្ថម្ភទុនពង្រីកការផលិត ចិញ្ចឹមសត្វបានជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ស្រុកកូវង៉ាងមានភាពវិវឌ្ឍន៍យ៉ាងច្បាស់។

លោកថាច់ញើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើ។

ភូមិត្រពាំងក្រពើ មានគ្រួសារប្រជាជនជាង ២៧០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៨%។​ ជីវភាពរបស់ជនរួមជាតិ ខ្មែរនៅទីនោះ ភាគច្រើនពឹងលើរបរកសិកម្ម។  ក្នុងការផលិតកសិកម្ម ទោះបីមានការឥទ្ធិពលច្រើនអំពីតម្លៃទៅតាមរដូវកាល ប៉ុន្តែមា មីងនៅទីនោះនៅតែមានរបៀបធ្វើសមស្របដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ដូច ជា៖ យកខ្លីចិញ្ចឹមវែងពង្រីកការផលិតផ្សារភ្ជាប់ជាមួយការចិញ្ចឹមសត្វ ។ល។​ អាស្រ័យហេតុនោះរបរចិញ្ចឹមគោរបស់ជនរួមជាតិខ្មែរក្នុងភូមិបច្ចុប្បន្នមានការរីកចម្រើនបង្គួរ។​ លោក ថាច់ញើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើបានឱ្យដឹង៖ បច្ចុប្បន្ន ភូមិមានហ្វូងគោជិត ១.០០០ ក្បាលរបស់ ១៧០ គ្រួចិញ្ចឹម។ ជាមួយផ្ទៃដីជាច្រើនសមស្របឱ្យការដាំដំណាំ ម៉្លោះហើយរដ្ឋអំណាចមូលដ្ឋានបានស្នើដល់ផ្នែកពាក់ព័ន្ធអន្ទងអគ្គិសនីចុះទៅកាន់ វាលស្រែបម្រើការដាំដំណាំរបស់មាមីងប្រជាកសិករ។ ផ្តើមពីនោះជួយឱ្យភូមិរក្សាបានផ្ទៃដីរបស់កសិករផង ទន្ទឹមនឹងនោះបង្កបានអនុផលក្រោយពេលប្រមូលផលបម្រើឱ្យការចិញ្ចឹម សត្វផង ញ៉ាំងឲ្យជីវភាពប្រជាជនមានការរីកចម្រើនបង្គួរ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រ ៣៩ គ្រួ គ្រួសារជិតក្រ ៤៥ គ្រួ។​ តាមផែនការដល់ចុងឆ្នាំ ២០២០ នឹងកាត់ បន្ថយគ្រួសារក្របន្ថែមជាង ២០ គ្រួ គ្រួសារជិតក្រជាង ២០ គ្រួទៀត។ លោកថាច់ញើង បានឱ្យដឹងបន្ថែមទៀតថា៖ ក្នុងការអនុវត្តន៍ការងារបន្ថយក្រ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់ការបន្ថយក្រស្ថិរភាព។ ហេតុនោះបណ្តាប្រភពទុនអាទិភាពសម្រាប់ឱ្យបុលចំពោះមុខសញ្ញាក្រ ជិតក្រ មូលដ្ឋានតែងចលនាបណ្តាគ្រួសារទទួលផលប្រើប្រាស់ត្រូវតាមគោលដៅពង្រីកបានប្រសិទ្ធភាព។ ផ្តើមពីនោះគ្រួសារក្រជាច្រើនដែលទទួលបានផលពីប្រភពទុនអាទិភាពបានចាកផុតក្រស្ថិរភាព។ ជាតួយ៉ាងដូចជាគ្រួសារបងថាច់មិញថាញ់  បានធនាគារគោលនយោបាយសង្គម​ ស្រុកឱ្យបុលទុន ២០ លានដុងនៅក្នុងឆ្នាំ ២០១២ រួមជាមួយថវិកាប្រិតសំចៃ គ្រួសារបង​ទិញបានគោមេ​ ០២ ក្បាលមកចិញ្ចឹម។ គិតមកទល់ពេលនេះ គ្រួសារបងសងបំណុលធនា​គាររួចស្រេច ប៉ុន្តែក្នុងគ្រួសារបងនៅមានគោមេដល់ទៅ ០៥ ក្បាល។ នោះជាគំរូមួយក្នុង​បណ្តាគំរូចាកផុតក្រស្ថិរភាពរបស់មូលដ្ឋាន។

 

ដើម្បីគ្រប់គ្រងល្អប្រភពទុន ភូមិបង្កើតក្រុមបុលទុនបាន ០៤ ក្រុមអាស្រ័យតំណាង​បណ្តាអង្គការមហាជនមូលដ្ឋានធ្វើជាប្រធានក្រុម។ ក្រុមនីមួយៗមានសមាជិកចូលរួមពី ២០-២៥ នាក់។ សរុបប្រាក់ឱ្យបុលក្នុងបណ្តាគ្រួសារប្រជាជនជាង ២,២ ពាន់លានដុង។​ ផ្តើមពីការពង្រីកប្រសិទ្ធភាពប្រើប្រាស់ប្រភពទុន ម៉្លោះហើយស្មារតីទន្ទឹងរង់ចាំការ​ឧបត្ថម្ភ​របស់រដ្ឋគ្មាននៅតទៅទៀត គ្រួសារជាច្រើនខិតខំប្រកបកិច្ចការរកទទួលទានដើម្បីកែ​លម្អជីវភាព។ លោកមាគាងវិញ ប្រជាជនភូមិត្រពាំងក្រពើចែករំលែក៖ និយាយអំពីជីវភាព​របស់ប្រជាជនបើប្រៀបជាមួយកាលពីមុននោះឃើញថាសព្វថ្ងៃមានការខុសប្លែក​យ៉ាងឆ្ងាយ។ ទទួលបានប្រភពទុនអាទិភាព ជនរួមជាតិខ្មែរនៅទីនេះបង្កើតបានទម្រង់ចិញ្ចឹម​សត្វ មានប្រសិទ្ធភាព។ ក្រៅពីនោះពួកគាត់ស្ម័គ្រចិត្តធ្វើរាល់កិច្ចការលើកលែងតែកិច្ចការណាដែលច្បាប់ហាមប្រាមដើម្បីជីវភាពកាន់តែបានកក់ក្តៅ។ កាលពីមុន ស្ថានភាពពលករខ្វះការងារធ្វើ មនុស្សជាច្រើនតែងជួបជុំគ្នីគ្នាស៊ីផឹកនោះ បច្ចុប្បន្នមានការងារច្រើន ការស៊ីផឹកក៏មានការថយចុះដ៏គួរឱ្យពណ៌នា។ អំឡុងពេលប្រហែលជានៅឆ្នាំ ២០១០ បើនិយាយពីផ្ទះសម្បែងរឹងមាំ ស្កឹមស្កៃមានត្រឹមតែបន្តិចបន្តួច បច្ចុប្បន្នប្រជាជនភាគ​ច្រើនកសាងបានផ្ទះរឹងមាំ៕      

                                                                                 អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.