• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ជីវភាពថ្មីលើភូមិកោះ

26/04/2022 08:02

បណ្ដាឆ្នាំកន្លង ផ្នែកអគ្គិសនីបានខិតខំអន្ទង អគ្គិសនីជាតិទៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាលរបស់ខេត្តត្រាវិញ។ គិតតាំងពីឆ្នាំ ២០១១ - ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញ បានផ្សព្វផ្សាយកសាង សំណង់គម្រោងការអគ្គិសនីជាច្រើនទៅកាន់ជន បទលើភូមិសាស្រ្ត ១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្ត។ ផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាជនជាង ៥០ ពាន់គ្រួសារ អន្ទងអគ្គិសនីជាតិទៅដល់បណ្ដាតំបន់ជនបទ តំបន់ជ្រៅឆ្ងាយដាច់ស្រយាល តំបន់ដីកោះឆ្ងាយពីដែនដីគោក ក្នុងនោះ មានកោះពីរទី បំផុតរបស់ខេត្តគឺកោះភុង (ស្រុកចូវថាញ់) និងអាង ឡុក (ស្រុកកូវកែ) សរុបទុនវិនិយោគ ២២ ពាន់លានដុង ផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាជន ២៨២ គ្រួសារ។ គិតមកទល់ពេលនេះ បានអនុវត្តសម្រេចលក្ខឋានលេខ ៤ កសាងជនបទថ្មីឲ្យឃុំទាំង ៨៥/៨៥ បង្កើនអត្រាគ្រួសារប្រជាជនក្នុងទូទាំងខេត្តមាន អគ្គិសនីប្រើប្រាស់សម្រេច ៩៩,២៥%។

ពិធីបើកការដ្ឋានកសាងអគ្គិសនីនៅភូមិកោះ ។ រូបថត៖​ ហ្វីហ្វាង
      វិលមកកាន់ដែនដីកោះសាជាថ្មីនៅដើមខែមេសា ឆ្នាំ ២០២២ ឃើញខ្សែអគ្គិសនីជាតិបានអន្ទង ក្រោមទឹកឆ្លងទន្លេនាំយកអគ្គិសនីទៅកាន់ដីកោះ នោះ បច្ចុប្បន្នកោះភុងមាន ការផ្លាស់ថ្មីច្រើន។ ប្រជាជននៅទីនេះ ឈានឡើងធ្វើមានលើដីរបស់ខ្លួន។ អគ្គិសនីបានអន្ទងមកដល់ដីកោះបានជួយឲ្យជីវភាពប្រជាជនមានការផ្លាស់ប្ដូររាល់ថ្ងៃ។
      កោះភុងជាភូមិមួយក្នុងចំណោមភូមិចំនួន ១០ របស់ឃុំឡុងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញស្ថិតនៅលើទន្លេកោចៀង។ ទូទាំងភូមិមានប្រជាជនជាង ១៣៦ គ្រួសារ ដោយមានចំនួនប្រជាជន ៤៦៨ នាក់ មានផ្ទៃដីធម្មជាតិ ៣០០ ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម ១១០ ហិកតា។ ពេលម្ចាស់ឆ្នោតនៅទីនេះស្នើឲ្យអន្ទងអគ្គិសនីមកកាន់ដីកោះ កាលពី ខែធ្នូឆ្នាំ ២០១៨ ក្រុមហ៊ុនអគ្គិសនីត្រាវិញ បានផ្សព្វផ្សាយសម្រេច និងដាក់ឲ្យប្រើប្រាស់ សំ ណង់អគ្គិសនីនៅកោះភុងដោយមានខ្សែថាមពល ទាបប្រវែង ៦,៨៣ គីឡូម៉ែត្រ នៅខ្សែកាបក្រោម ទឹកកម្រិតមធ្យមអន្ទងឆ្លងទន្លេ ០,៤៩ គីឡូម៉ែត្រ ខ្សែបន្ទាបថាមពល ១៤,៣៧ គីឡូម៉ែត្រ ដំណាក់បំបែរថាមពល ០៧ កន្លែងចំណុះ ១.០៥០ គី ឡូវ៉ាត ផ្គុំដាក់នាឡិកាអគ្គិសនី ១៣៦ គ្រឿងឲ្យ គ្រួសារប្រជាជន សរុបទុនវិនិយោគ ១៤,៦ ពាន់លានដុង អាស្រ័យដោយអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងធ្វើម្ចាស់វិនិយោគ។
      ពេលអគ្គិសនីបានអន្ទងទៅដល់ដីកោះ ប្រជា ជនមិនត្រឹមតែបានកែលម្អការប្រជុំជីវភាព ហើយនៅទាំងទាក់ទាញយកផល និងពង្រីកសក្ដានុពលសេដ្ឋកិច្ចដែលមានស្រាប់គឺចិញ្ចឹមជលផលបាន រីកចម្រើន។ ជីវភាពប្រជាជនបានលើកកម្ពស់ពិតប្រាកដ។ ពេលមានអគ្គិសនី ផ្លូវថ្នល់ក៏បានវិនិយោគទុនកសាងដែរ។ មុននេះ បណ្ដាផលិតផលដែលបានផលិតចេញ ត្រូវដឹកជញ្ជូនឆ្លងដោយនាវាទៅដល់កន្លែងប្រមូលលក់ ទិញ ត្រូវគាបសង្កត់ថ្លៃផង បង់ខាតផង។ បច្ចុប្បន្ន ឈ្មួញមក ប្រមូលទិញដល់កន្លែង ធានាសិទ្ធិនិងផលប្រ យោជន៍ របស់ប្រជាជន។ លោកង្វៀងហ្វាងណាម វ័យ ៤០ ឆ្នាំ ជាកសិករមួយរូបធ្លាប់ផ្សាភ្ជាប់ជាមួយចិញ្ចឹមជលផលនៅកោះភុងឲ្យដឹងថា៖ គ្រួសារខ្ញុំមានដីសម្រាប់ចិញ្ចឹមជលផល ០៥ ហិកតា រដូវនេះខ្ញុំចិញ្ចឹមតែ ៥០% នៃផ្ទៃដីទាំងនោះ។ ឆ្នាំ ២០២១ ស្ថានភាពអាសន្នរោគ កូវីដ-១៩ រាតត្បាត ស្មុគស្មាញ ប៉ុន្តែបរិមាណចិញ្ចឹមបង្កងមិនថយចុះ ចំណេញប្រមាណ ៥០០ លានដុង។ ពេលមានអគ្គិសនី អ្វីៗក៏មានការផ្លាស់ប្ដូរតាំងពីផ្លូវថ្នល់ដំណាក់ ទឹក ស្អាត។ល។ សង្ឃឹមថាជីវភាពរបស់ប្រជាជននៅកោះភុងនឹងបានលើកកម្ពស់ជាងទៀត ។
      ពេលមានអគ្គិសនី ដំណាក់ទឹកស្អាតក៏បានវិនិ យោគទុន ៤,៥ ពាន់លានដុងកសាង។ ទន្ទឹមនឹងនោះ តំបន់ទីតាំងថ្មីក៏បានកសាងសម្រាប់ប្រជាជន ១២០ គ្រួសារជាមួយថវិកា ១០ ពាន់លានដុង ព្រមទាំងប្រព័ន្ធផ្លូវបេតុងក៏បានកសាងជាមួយថ វិកា ១២ ពាន់លានដុងដែរ។
      លោក ង្វៀងវុាំងថាញ់ លេខាសាខាបក្សភូមិ កោះភុង ឃុំឡុងហ្វា ស្រុកចូវថាញ់បានឲ្យ ដឹងដោយរីករាយថា៖ មុននេះមិនទាន់មានអគ្គិសនីមានតែ ០២ គ្រួសារប៉ុណ្ណោះចិញ្ចឹម បង្កងឧស្សាហកម្ម បច្ចុប្បន្នមានទៅដល់ ៣០ គ្រួសារចិញ្ចឹម។ តាមការគ្រោងទុក ឆ្នាំ ២០២២-២០២៥ នឹងមានគ្រួ សារប្រជាជនជាង ៦០% ចិញ្ចឹមបង្កងឧស្សាហ កម្ម។ បច្ចុប្បន្នមាមីងចិញ្ចឹមភាគច្រើនគឺបង្គាជើង ស  រដូវកន្លងហើយ មានគ្រួសារចិញ្ចឹមបង្កងឧស្សាហកម្មជាច្រើនចិញ្ចឹមចំណេញ ១,៨ ពាន់លានដុង ចំណេញខ្ពស់បំផុតជាង ០២ ពាន់លានដុងក្នុង មួយគ្រួសារ ចំពោះគ្រួសារដែលចិញ្ចឹមចំណេញ មធ្យមជាង ៥០០ លានដុង ទាបបំផុតពី ៨០-១២០ លានដុងក្នុងមួយឆ្នាំ៕ ហ្វីហ្វាង-ថាច់ហ្វាង


                           

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.