11/06/2021 07:44
លោកឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក៏ស្នើដល់ក្រសួងភោគផលធម្មជាតិ និងបរិស្ថាន ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម ម្ចាស់ការជ្រោងខ្ពស់ជាងទៀតស្មារតីទទួលបន្ទុករបស់អ្នកជាប្រមុខក្នុងកិច្ចចង្អុលការស្ថាប័នថ្នាក់ក្រោមអនុវត្តម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់របស់ច្បាប់ស្តីពីដីធ្លី អនុវត្តការបត់បែងប្រភពកម្លាំងសមស្របរវាងការវិនិយោគថវិកា និងទាញយកផលប្រើប្រាស់ដីធ្លីដើម្បីធានាការគ្រប់គ្រងមានប្រសិទ្ធភាពប្រភពកម្លាំងរបស់ទូទាំងប្រទេស។ ម្ចាស់ការសហការជាមួយក្រសួងព័ត៌មាននិងឃោសនាការ បណ្តាស្ថាប័នឃោសនាការមហាជនក្នុងការធ្វើពហុសណ្ឋានរូបភាពផ្សព្វផ្សាយច្បាប់ដីធ្លី ស្ងើចសរសើរបណ្តាគំរូល្អ រិះគន់បណ្តាអំពើខុសឆ្គង រកឃើញ រួចដាក់ចេញទៅសាធារណមតិបណ្តាការខុសបំពាន។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រាវជ្រាវសំណើរបស់ក្រសួងភោគផលធម្មជាតិ-បរិស្ថានក្នុងរយៈពេលចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៤/NQ-CP ចុះថ្ងៃទី ២៥ មីនា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីធានាសន្តិសុខស្បៀងជាតិដល់ឆ្នាំ ២០៣០ និងសេចក្តីសម្រេចកំណត់លេខ ៥២៣/QĐ-TTg ចុះថ្ងៃទី ០១ មេសាឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សច្ចាប័នយុទ្ធសាស្រ្តអភិវឌ្ឍន៍រុក្ខកម្មវៀតណាមដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ក្រសួងឧស្សាហពាណិជ្ជកម្មពិនិត្យស្រាវជ្រាវសំណើរបស់ក្រសួងភោគផលធម្មជាតិ-បរិស្ថានក្នុងដំណាក់កាលឡើងគ្រោងផែនការអគ្គិសនី ៨ រួចរាល់តាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលត្រង់សារលិខិតលេខ ៩១/TB-VPCP ចុះថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២១ និងតាមការកំណត់របស់ច្បាប់៕
ប្រែសម្រួល៖ ថាច់សម្បត្តិ