• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ជំរុញមាំការអនុវត្តន៍គោលនយោបាយ ក្នុងតំបន់ជនរួមជាតិខ្មែរ

13/12/2022 08:06

អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការពង្រីកសេដ្ឋកិច្ច - សង្គម ក្នុងតំបន់ជន ជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ ក្នុងដំណាក់កាលទី ១ (ឆ្នាំ ២០២១ - ២០២៥) ខេត្ត នឹងអនុវត្ត ១០ គម្រោងការ ដោយមានថវិកាវិនិយោគជាង ១.៧១១ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភជាង ១.១២៤ ពាន់លានដុង ថវិកាមូលដ្ឋាន ទុនបុលពីឥណទានគោលនយោបាយ និងបណ្តាប្រភពទុនកេណ្ឌប្រមូលស្របច្បាប់។ ក្នុងឆ្នាំ ២០២២ ខេត្តបានលៃលកវិនិយោគទុនជាង ៤០០ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមជាង ១៦៧,៣៩០ ពាន់លានដុង ថវិកាមូលដ្ឋានជាង ១៦៧,៣៩០ ពាន់លានដុង ទុនបុលពីឥណទានគោលនយោបាយ ១៦២ ពាន់លានដុង និងប្រភពទុនកេណ្ឌប្រមូលស្របច្បាប់ ៤៧​ពាន់លានដុង។

         

វិនិយោគពង្រីកការអប់រំក្នុងតំបន់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ។

            ប្រភពទុនដែលបានខេត្តអាទិភាពវិនិយោគ គឺផ្តុំទៅក្នុងការអនុវត្តបណ្តាគម្រោងការចាំបាច់សម្រាប់បម្រើជីវភាពប្រជាជន បង្កើនគុណភាពប្រភពធនធានមនុស្ស អភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណី របស់ជនរួមជាតិខ្មែរ។ ជាក់ស្តែងដូចជាឧបត្ថម្ភគេហដ្ឋាន ដីផលិត ផ្លាស់ប្តូរមុខរបរ​ ពង្រីកការផលិតកសិកម្ម រុក្ខកម្មស្ថិរភាព វិនិយោគ ហេដ្ឋារចនាស្ព័ន្ធមូលដ្ឋានបម្រើការផលិត ជីវភាពរបស់ជនរួមជាតិខ្មែរ។ល។

            ទីវកឹងជាស្រុកមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ស្រូបយកអត្រាជាង ៣៣% នៃចំនួនប្រជាជនទូទាំងស្រុក។ ដើម្បីជំរុញមាំការអនុវត្តន៍គោលនយោបាយក្នុងតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០១៦ ‑ ២០២០ អនុវត្តកម្មវិធី​លេខ ១៣៥ របស់រដ្ឋាភិបាល ស្រុកទីវកឹងបានលៃលកថវិកាជាង ១៦ ពាន់លានដុង  វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភពង្រីកការផលិត ក្នុងតំបន់ជន ជាតិខ្មែរ។ អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ ស្រុក បានទទួលផលគម្រោងការ​ចំនួន ៤ គម្រោងពីប្រភពថវិកាមជ្ឈិមជាង ៨.៤៦៧ ពាន់លានដុង។ ក្នុងឆ្នាំ ២០២២ ស្រុកផ្ដុំកម្លាំងអនុវត្តគម្រោងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ បម្រើឱ្យការផលិត ជីវភាពជនរួមជាតិភាគតិច និងបណ្ដាអង្គភាពបុព្វហេតុរដ្ឋបង្កើតវិនិយោគថវិកា ៦.១៧២ ពាន់លានដុងសម្រាប់ឧបត្ថម្ភគេហដ្ឋាន ដីសម្រាប់សង់ផ្ទះ ដីផលិត ទឹកសម្រាប់ប្រើប្រាស់ ។ល។

លោកថាច់ហុង កំពុងប្រកបការងារ។           

លោកថាច់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកទីវកឹងបានឱ្យដឹង៖ កន្លងហើយ បណ្តាថ្នាក់ បណ្តាផ្នែក អង្គការចាត់តាំងមហាជន និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ជាពិសេសគឺបណ្តាមូលដ្ឋានដែលមានជនរួម ជាតិខ្មែររស់នៅច្រើនកុះករ អនុវត្តល្អការងារផ្សព្វផ្សាយ ចលនាប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រ។ ឆ្លងតាមការជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្ត បណ្តាលក្ខឋាន កសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ និង អារ្យធម៌ទីក្រុង ជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រស្រុកបានសកម្មពលកម្ម ផលិត ហ៊ានអនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចថ្មី រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រ និងគ្រួសារជិតក្រ ។ ទន្ទឹមជាមួយនោះ ឆ្លៀតយកប្រភពទុនរបស់មជ្ឈិម របស់ខេត្ត​ដើម្បីវិនិយោគបណ្តាទម្រង់ហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភ លំនៅឋាន ដីសម្រាប់សង់ផ្ទះ ឧបត្ថម្ភការផលិតជូនគ្រួសារក្រីក្រ គ្រួសារជិតក្រជាជនរួម ជាតិខ្មែរ។

            ចំណែកនៅស្រុកកូវង៉ាង ជា ក្នុងឆ្នាំ ២០២២ អនុវត្តគោលនយោបាយនៅ ០៨ ឃុំដែលមានជនរួម ជាតិខ្មែររស់នៅច្រើនកុះករនោះតែងអនុវត្តបានទាន់ពេល និងមានប្រសិទ្ធភាព។

អ្នកស្រី ត្រឹងធីគីមជុង ជូនផ្ទះមហាសាមគ្គីដល់គ្រួសារជនរួមជាតិខ្មែរ។

            អ្នកស្រី ត្រឹងធីគីមជុង លេខា បក្សស្រុកកូវង៉ាងឲ្យដឹង៖​ ក្នុងឆ្នាំ ២០២២ ស្រុក ផ្សព្វផ្សាយ អនុវត្តប្រភពទុនដែលបានឧបត្ថម្ភដោយមិនសងមកវិញ របស់រដ្ឋាភិបាលអៀរឡង់ ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ នៅលើភូមិសាស្ត្រឃុំថាញ់ហ្វាស៊ើង និងធ្វឹងហ្វា សរុបថវិកាអនុវត្ត ៣,៣៦ ពាន់លានដុង ក្នុងនោះ ប្រភពទុនរបស់ប្រទេសអៀរឡង់ឧបត្ថម្ភ ៣,៣ ពាន់លានដុង ចំនួនក្រៅពីនោះ ប្រជាជនចូលរួមវិភាគទាន ០,៣៣ ពាន់លានដុង។ បច្ចុប្បន្នសំណង់បានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់។ ទន្ទឹមជាមួយនោះ ស្រុកនៅទាំងផ្សព្វផ្សាយគួបផ្សំជាមួយកម្មវិធីគោលដៅជាតិស្ដីពីការ ពង្រីកសេដ្ឋកិច្ច‑សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២២ ដោយមានថវិកាជាង ១៤,៣៩​ ពាន់លានដុង សម្រាប់អនុវត្តគោលនយោបាយឧបត្ថម្ភ លំនៅឋាន ដីសង់លំនៅឋាន ដីផលិត វិនិយោគកសាងផ្លូវគមនាគមន៍ ពង្រីកការអប់រំ វិជ្ជាជីវៈ និងដោះស្រាយការងារធ្វើ។

            ដោយមានការខិតខំអនុវត្តបណ្តាកម្មវិធី គម្រោងការ គោលនយោបាយគួបផ្សំផ្សេងៗ  បានរួមចំណែកធ្វើឲ្យតំបន់ជនរួមជាតិខ្មែរ នៅខេត្តត្រាវិញមានការផ្លាស់ថ្មី។​ ផ្តើមពីនោះ ជីវភាពសម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរ​បានលើកកម្ពស់ ខេត្តត្រាវិញខិតខំដល់ឆ្នាំ ២០២៥ ប្រភពចំណូលមធ្យមរបស់ជនរួម ជាតិខ្មែរម្នាក់ៗសម្រេច ៨០ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចថយចុះ ៣% ក្នុងមួយឆ្នាំ មូលដ្ឋានកាត់បន្ថយ ៥០% ៕

អត្ថបទ‑រូបថត៖សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.