• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ជួបជុំសំណេះសំណាលទិវាអាជីវករវៀតណាម៖ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់អាជីវកម្ម ២២ កន្លែង និងអាជីករ ២០ រូប

15/10/2021 07:36

កាលពីថ្ងៃទី ១០ ខែតុលា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំសំណេះសំណាលទិវាអាជីវកម្ម អាជីវករ សហករណ៍ (ហៅរួមគឺអាជីវកម្ម) នៅលើភូមិសាស្ត្រខេត្តនាឱកាសអនុស្សាវរីយ៍អំណរទិវាអាជីវករវៀតណាម ១៣ ខែតុលា ដោយរូបភាពផ្សាយបន្តផ្ទាល់។

ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់របស់គណៈកម្មាធិការប្រជាជនខេត្តមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុ លេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងក្វីនធៀងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត រួមជាមួយនឹងអាជីវកម្ម អាជីវករ ៤២ កន្លែង និងរូបបានអញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់របស់គណៈកម្មាធិការប្រជាជនខេត្ត។

សមមិត្តង៉ូជីកឿង លេខាបក្សខេត្តជូនបណ្ណសរសើរដល់បណ្តាអាជីវកម្ម។ រូបថត៖ ទ្រឿងអង

មានយោបល់បើកពិធីជួបសំណេះសំណាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបានរំលឹកឡើងវិញប្រវេណីរបស់ទិវាអាជីវករវៀតណាម។ ខេត្តត្រាវិញ កងជួរអាជីវករមានតួនាទីលក្ខណៈសំខាន់ ពិសេសគឺនៅក្នុងបរិការណ៍ លក្ខណៈអភិវឌ្ឍន៍របស់ខេត្តនៅជួបការលំបាក ផ្តើមពីលក្ខណចំណុចផ្តើមពីបន្ថាប ប៉ុន្តែអាជីវករត្រាវិញតែងមានការខិតខំបញ្ចេញកម្លាំងឆ្លងកាត់រាល់ការទុក្ខលំបាក អភិវឌ្ឍ និងរួមវិភាគទានយ៉ាងសំខាន់ទៅក្នុង GRDP ប្រចាំឆ្នាំ ដោះស្រាយការងារធ្វើជូនកម្លាំងពលកររាប់ពាន់នាក់។ ប្រធានគណៈកម្មា ធិការប្រជាជនខេត្តឡេវ៉ាំងហាំង​ តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចែករំលែកនូវបណ្តាការទុក្ខលំបាកជាមួយនឹងសហគមន៍អាជីវកម្ម អាជីវករនៅលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះអំពាវនាវដល់ទូទាំងបក្ស កងទ័ព ប្រជាជន សហគមន៍ អាជីវកម្ម អាជីវករនៅ លើភូមិសាស្ត្រខេត្ត បណ្តាអ្នកមានកំណើតភូមិស្រុកត្រាវិញ កំពុងសិក្សារៀនសូត្រ បំពេញ  ការងារនៅក្នុង និងក្រៅប្រទេសគប្បីឆ្ពោះមកមាតុភូមិត្រាវិញដើម្បីរួមកម្លាំងឆ្លងកាត់ការលំបាកសាកល្បង បន្តការផលិត ធ្វើអាជីវកម្មមានប្រសិទ្ធភាព កសាងមាតុភូមិត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍។

ក្នុង ០៩ ខែដើមឆ្នាំ ២០២១ ពិសេសគឺក្នុងត្រីមាសទី ០៣ ឆ្នាំ ២០២១ អាសន្នរោគជំងឺ បណ្តាលឱ្យជះឥទ្ធិពលផ្ទាល់ដល់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត តម្លៃសន្ទុះកំណើន GRDP បន្ថយ ៣,៥៦%។ ក្នុងនោះ តំបន់ទី ០១ កើន ២,៨១% តំបន់ទី ០២ បន្ថយ ៩,២៨% តំបន់ទី ០៣ បន្ថយ ២,០២% ទាក់ទាញគម្រោងការវិនិយោគក្នុងប្រទេសបាន ១៦ គម្រោង ជាមួយនឹងចំនួនទុនវិនិយោគសរុបរួម ១០.៣២០,៧៦ ពាន់លានដុង តិចជាងរយៈ ពេលតែមួយនៃឆ្នាំទៅ ១២ គម្រោងការ កែទម្រង់លិខិតទទួលបញ្ជាក់វិនិយោគតាមគោលការណ៍វិនិយោគ ១៧ គម្រោងការ បពា្ឈប់ធ្វើសកម្មភាព ០៦ គម្រោងការ។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានគម្រោងការកំពុងវិនិយោគ ធ្វើអាជីវកម្មចំនួន ៣៨៣ គម្រោងការ ក្នុងនោះមានគម្រោងការកំពុងធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្ម និងផ្គត់ផ្គង់សេវាចំនួន ២៨៩ គម្រោង ការ មានគម្រោងការកំពុងផ្សព្វផ្សាយ ៤៤ គម្រោងការកំពុងអនុវត្តបែបបទគតិយុត្តិ ៤៣ គម្រោងការ និងគម្រោងការកំពុងអនុវត្តការបពា្ឈប់គម្រោងការ ០៧ ។ ពង្រីកអាជីវកម្មថ្មី ២៨២ កន្លែង រំសាយអាជីវកម្ម ៦៣ កន្លែង អាជីវកម្មបពា្ឈប់បណ្តោះអាសន្ន  ៦៤ កន្លែង ធ្វើសកម្មភាពសារឡើងវិញ ០៦ អាជីវកម្ម។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានអាជីវកម្ម ៣.១៩០ កន្លែង ជាមួយនឹងទុនចុះឈ្មោះ ៤៦.៨៧២ ពាន់លានដុង ដោះស្រាយការងារ ធ្វើជូនកម្លាំងពលករ ៩៥.២១៧ នាក់។ ប្រមូលផ្តុំកម្លាំងឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់កម្លាំងពលករជួបលំបាកអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩ តាមសេចក្តីសម្រេចចិត្តលេខ ៦៨ របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តលេខ ២៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គិតមកដល់ថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២១ ឧបត្ថម្ភបាន ២០៥.៤១០ នាក់ ជាមួយនឹងថវិកាជិត ៣២៩ ពាន់លានដុង សម្រេច ៩៥,៨៥% ប្រៀបជាមួយនឹងចំនួនមុខសញ្ញារួមដែលបានផ្តល់សច្ចាប័ន។

ស្ថិតក្នុងពិធីជួបសំណេះសំណាលនេះ បណ្តាអាជីវកម្ម អាជីវករបានសម្តែងនូវការដឹងគុណ ចំពោះការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន ខេត្ត បណ្តាមន្ទីរ ផ្នែកខេត្តដែលបានដឹកនាំ ចង្អុលការទាន់ពេលក្នុងការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជូនព័ត៌មានដល់ថ្នាក់ដឹកនាំខេត្តអំពីផែនការផលិតសារឡើងវិញក្នុងពេលដែលស្ថានភាពធម្មតាថ្មី សំណើស្នើខេត្តគប្បីបែងចែកដើម្បីឆាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនព័ត៌មានដល់អាជីវកម្ម អាជីវករអំពីស្ថាន ភាពបែងចែកវ៉ាក់សាំងរបស់ខេត្តក្នុងពេលខាងមុខនេះ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ ខេត្តនឹងជូនព័ត៌មានជាក់ស្តែងដល់អាជីវកម្ម អាជីវករអំពីកម្រិតធម្ម តាថ្មី ដោយយោងលើស្មារតីអាជីវកម្មសន្សឹមៗនឹងធ្វើសកម្មភាពសារឡើងថ្មី ប៉ុន្តែគប្បីត្រូវ ធានាសុវត្ថិភាព ដើម្បីសុខភាពពលករគឺជាប្រការសំខាន់។

ស្ថិតនៅនឹងពិធីជួបជុំនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់អាជីវកម្ម ២២ កន្លែង និងអាជីករ ២០ រូបដែលបានឆ្លងកាត់ការលំបាកក្នុងដំណាក់កាល ២០២០-២០២១៕  

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.