04/03/2025 14:17
សមមិត្ត ឡឹមមិញដាំង (កណ្តាល) អនុលេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត ង្វៀងវុាំងហ៊ីវ (ស្តាំ) ប្រធានគណៈចាត់តាំងនៃ
គណៈកម្មាធិការបក្សខេត្ត សមមិត្ត គឹមរឿង ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត ជូនសេចក្តីសម្រេចចិត្ត និងបាច់ផ្កាដល់បណ្តាសមមិត្តបានផ្ទេរបញ្ជូន។ រូមថត៖ គីមឡង
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតជូនសេចក្តីសម្រេចចិត្តផ្ទេរបញ្ជូនកម្មាភិបាល។
អញ្ជើញចូលរួមមានបណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត គឹមជីហ្វា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្តដែលបានផ្ទេរបញ្ជូនតាមសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត។
ស្ថិតនៅនឹងសន្និបាត សមមិត្តគឹមជីហ្វា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត បានឆ្លងបណ្តាសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការ ងារកម្មាភិបាលដូចជា៖
(១) សេចក្តីសម្រេចចិត្ត លេខ ៥៥៣២-QĐ/TU ចុះថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការផ្ទេរបញ្ជូនសមមិត្ត ង្វៀងវ៉ាំងតាម សមាជិក គណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តមក បំពេញការងារនៅនឹងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត រក្សាតំណែងជាអនុលេខាទទួលបន្ទុកឯកទេសគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២០-២០២៥។
សមមិត្ត ង្វៀងវ៉ាំងហ៊ីវ (ស្តាំ) ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត គឹមរឿង ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ជូនសេចក្តីសម្រេចចិត្ត និងបាច់ផ្កាដល់បណ្តាសមមិត្តបានផ្ទេរបញ្ជូន។
(២) សេចក្តីសម្រេចចិត្តលេខ ៥៥៣៣-QĐ/TU ចុះថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូន សមមិត្ត តូធីធូហុង នាយិកាមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម មកបំពេញការងារនៅនឹងគណៈ កម្មាធិការបក្សបណ្តាស្ថាប័នបក្សខេត្ត រក្សាតំណែងជាអនុលេខាទទួលបន្ទុកឯកទេសនៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សខេត្ត អាណត្តិកាល ២០២០-២០២៥។ (៣) សេចក្តីសម្រេចចិត្តលេខ ៥៥៣៤-QĐ/TU ចុះថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូនសមមិត្ត លឺកុងតាវ អនុលេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន-អាជីវកម្មខេត្តមកបំពេញការងារនៅនឹងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត រក្សាតំណែងជាអនុលេខាទទួលបន្ទុកឯកទេសគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២០-២០២៥។
(៤) សេចក្តីសម្រេចចិត្តលេខ ៥៥៣៥-QĐ/TU ចុះថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូន សមមិត្ត ហ្វាងជីថាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្ស ប្រធានគណៈចាត់តាំងនៃ គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន-អាជីវកម្មខេត្ត មកបំពេញការងារនៅនឹងគណៈកម្មាធិការ បក្សបណ្តាស្ថាប័នបក្សខេត្ត រក្សាតំណែងជាសមាជិកគណៈប្រតិបត្តិការបក្ខភាគ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សបណ្តា ស្ថាប័នបក្សខេត្ត អាណត្តិកាល ២០២០-២០២៥។ (៥) សេចក្តីសម្រេចចិត្តលេខ ៥៥៣៦-QĐ/TU ចុះ ថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូនសមមិត្ត យឿងបិញភឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន-អាជីវកម្មខេត្ត មកបំពេញការងារនៅនឹងគណៈកម្មាធិការបក្ស បណ្តាស្ថាប័នបក្សខេត្ត រក្សាតំណែងជាសមាជិក គណៈប្រតិបត្តិការទទួលបន្ទុកឯកទេសបក្ខភាគ បណ្តាស្ថាប័នបក្សខេត្ត អាណត្តិកាល ២០២០-២០២៥ ភារកិច្ចអាស្រ័យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សខេត្តប្រគល់ជូន។ (៦) សេចក្តីសម្រេចចិត្តលេខ ៥៥៣៧-QĐ/TU ចុះ ថ្ងៃទី ១៩/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូនសមមិត្ត ផាមវៀតថាច់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានការិយាល័យគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន-អាជីវកម្មខេត្ត មកបំពេញការងារនៅនឹងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត រក្សាតំណែងជាសមាជិក គណៈប្រតិបត្តិការទទួលបន្ទុកឯកទេសបក្ខភាគនៃគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២០- ២០២៥ ភារកិច្ចអាស្រ័យគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូន។ (៧) សេចក្តីសម្រេចចិត្តលេខ ៥៥៤៩- QĐ/TU ចុះថ្ងៃទី ២៦/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការផ្ទេរបញ្ជូន សមមិត្ត ត្រឹងធីគីមពឿង អនុលេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន-អាជីវកម្មខេត្ត មកបំពេញការងារនៅនឹងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត ភារកិច្ចអាស្រ័យគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រគល់ជូន។
ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តសំណូមពរបណ្តាសមមិត្តដែលបានផ្ទេរបញ្ជូនតាមសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគប្បីបន្តជ្រោងខ្ពស់ស្មារតីទទួល បន្ទុក ពង្រីកអត្តចរិតលទ្ធភាព ប្រញាប់បង្រួបបង្រួម និងអនុវត្តល្អរាល់ភារកិច្ចដែលបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តប្រគល់ជូន សក្តិសម ជាមួយនឹងក្តីជំនឿទុកចិត្តរបស់ អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត៕ រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។