19/11/2021 06:01
បងសើុងថាយយ៉ាង បុគ្គលិកអគ្គិសនីថ្កូវណែនាំព្រះតេជគុណថាច់សា អំពីរបៀបតាមដានប្រាក់អគ្គិសនី
តាមរយៈទូរស័ព្ទចល័ត។ រូបថត៖ ត្រឿងអង
ដើម្បីអនុវត្តម៉ឹងម៉ាត់ផែនការលេខ ៦០/KH- UBND ចុះថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ របស់ប្រធាន គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការអនុវត្តសារាចរលេខ ២០/CT-TTg ចុះថ្ងៃទី ០៧ ខែឧសភាឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនីដំណាក់កាល ២០២០- ២០២៥ ក្នុងបណ្ដាឆ្នាំ កន្លង បំផុតចាប់តាំងពីឆ្នាំ ២០១៩ មកទល់ពេល នេះ ទោះបីត្រូវជះឥទ្ធិពលជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែ ក្រុមហ៊ុនអគ្គិសនីត្រាវិញ នៅតែរក្សាបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយ ចលនាប្រិតសំចៃអគ្គិសនី ប្រើអគ្គិសនីសុវត្ថិភាព និងមានប្រសិទ្ធភាពតាមរយៈ បណ្ដាអង្គការមហាជន ព្រះសង្ឃខ្មែរទាំង ១៤៣ វត្តក្នុងខេត្ត។ ផ្ដើមពីនោះ ស្មារតីអំពីការប្រិតសំចៃអគ្គិសនីរបស់ពុទ្ធបរិស័ទ ក្នុងតំបន់ជនរួមជាតិខ្មែរ មិនបង្អង់កើនឡើង។
នៅវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវទទួលបដិសណ្ធារៈយើងខ្ញុំរួច ព្រះពហុស្សូតថាច់សាបានឲ្យដឹងថា៖ពុទ្ធបរិស័ទអញ្ជើញមកប្រជុំជីវភាពសាសនានៅវត្តស្វាយសៀមចាស់ប្រមាណ ១.០០០ គ្រួសារ ភាគច្រើននៅបណ្ដាភូមិ៖ ស្វាយសៀម ជ្រៃធំ និង ពាមបួន។ បច្ចុប្បន្នមាមីងខ្មែរនៅភូមិទាំង ០៣ នោះសុទ្ធសឹងមានអគ្គិសនីប្រើប្រាស់សុវត្ថិភាព និង ប្រិតសំចៃ។ ជាពិសេសមាមីងតែងប្រើអំពូល ភ្លើងប្រភេទស៊ីភ្លើងសម្រាប់បំភ្លឺក្នុងការប្រជុំជីវភាព ។ល។
ថ្មីៗនេះ យើងខ្ញុំទើបទៅជួបរួចសំណេះសំណាល ជាមួយព្រះតេជគុណថាច់ភឿងថាញ់ ព្រះចៅអធិការវត្តឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុង ព្រះអង្គបានឲ្យដឹងថា៖ ឆ្លងតាមរយៈបណ្ដាចលនា របស់បណ្ដាអង្គការមហាជន បច្ចុប្បន្ន គ្រួសារ ១០០% ក្នុងភូមិតែងចូលរួមជ្រោមជ្រែងអនុវត្ត បណ្ដាវិធានការប្រើអគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ។ ជាពិសេស ជ្រោមជ្រែងចលនាកសាង ភូមិជនបទថ្មី គ្រួសារនីមួយៗបានគបវាល់ប្រាក់ ២០០.០០០ ដុងសម្រាប់កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវជនបទ ០២ ខ្សែ ប្រវែងជិត ០២ គីឡូម៉ែត្រ។ល។
សម្រេចបានលទ្ធផលទាំងនោះ គឺអាស្រ័យដោយអនុវត្តការងារផ្សព្វផ្សាយ ណែនាំមាមីងពុទ្ធបរិស័ទ បង្កើនចំណេះដឹងក្នុងការប្រិតសំចៃអគ្គិសនី។ នៅបណ្ដាថ្ងៃសីលព្រះសង្ឃនៃបណ្ដាវត្ត បានឆ្លៀតផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទចូលរួមប្រិតសំចៃអគ្គិសនី បង្កើនការយល់ដឹងអំពីរបៀប ប្រើអគ្គិសនីសុវត្ថិភាព ។
លោកមាគាងសៅរ៍ នៅភូមិឫស្សីម្គម្ព ឃុំង៉ុកបៀង ស្រុកថ្កូវប្រកបរបរបោះគ្រែឫស្សីជាង ២០ ឆ្នាំកន្លង។ លោកមាបានឲ្យដឹងថា៖ ដោយបាន ទទួលផលពីគម្រោងការ “ផ្គត់ផ្គង់អគ្គិសនីជូនគ្រួ សារប្រជាជនដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ភាគច្រើនគឺជនរួមជាតិខ្មែរខេត្តត្រាវិញ” ចាប់តាំង ពីពេលមានបណ្ដាញអគ្គិសនីជាតិ លោកមាវិនិយោគទុនទិញឧបករណ៍សម្រាប់បម្រើក្នុងរបរបោះគ្រែឫស្សី (ម៉ាស៊ីនអារឈើ ម៉ាស៊ីនរំលីង ភ្នែកឫស្សី ម៉ាស៊ីនស្វានជាដើម)។ អាស្រ័យដោយ មានអគ្គិសនីហើយប្រិតសំចៃអគ្គិសនី លោកមាផលិតគ្រែឫស្សីទទួលបានប្រភពចំណូលជាមធ្យមក្នុងមួយថ្ងៃពី ២៥០.០០០-៣០០.០០០ ដុង៕ ត្រឿងអង-ថាច់ហ្វាង