• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឆ្នាំ ២០២១៖ ឧបត្ថម្ភសហករណ៍ ១៣ កន្លែងអនុវត្តសម្រេចបណ្តាលក្ខឋាន កសាងទម្រង់សហករណ៍របៀបថ្មី

02/02/2021 10:09

នោះគឺយោបល់ចង្អុលការរបស់លោក ង្វៀង​ក្វិញធៀង សមាជិកគណៈប្រតិបត្តិកាបក្សអនុ​​​ប្រធានគណៈកម្មាធិការប្រជា ជនខេត្តនៅអង្គ​សន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ចសហការសហករណ៍ឆ្នាំ ២០២០ និងផ្សព្វផ្សាយផែនការ​ភារកិច្ចឆ្នាំ ២០២១ នៅថ្ងៃទី ២៦ មករា កន្លង។

                                     សន្និបាតបូកសរុបរបស់សហករណ៍និងជូនបណ្ណសរសើរ ។ រូបថត៖ ម៉ីញ៉ឹង
        ស្ថិតលើមូលដ្ឋាននោះ សម្ព័ន្ធសហករណ៍ខេត្ត បណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ និងមូលដ្ឋានផ្តុំកម្លាំងពង្រឹង និងលើកកម្ពស់គុណភាពសកម្មភាពរបស់បណ្តាសហករណ៍អន់ខ្សោយ និងឧបត្ថម្ភសហករណ៍ ១៣ កន្លែងអនុវត្តសម្រេចបណ្តាលក្ខឋាន កសាងទម្រង់សហករណ៍របៀបថ្មី។ បង្កើនការងារគ្រប់គ្រងចំពោះសេដ្ឋកិច្ចសមូហភាព សហករណ៍។ ពិនិត្យអង្កេត កែតម្រូវ បំពេញបន្ថែមត្រួតពិនិត្យ និងបូកសរុបដើម្បីប្រមូលផ្តុំដោះស្រ័យបញ្ហាលំបាកលើវិស័យសេដ្ឋកិច្ច សមូហភាព សហករណ៍អំពីរបប គោល នយោបាយ ដើមទុនដីធ្លី។ល។ ចលនាបង្កើតសហករណ៍ ក្រុមសហការឲ្យបានសម្បូរបែប សមស្របជាមួយមូលដ្ឋានយកចិត្តទុកដាក់ពង្រីកសហករណ៍ក្រុមសហការនៅបណ្តាតំបន់វប្បកម្មផលិតមុខទំនិញសម្រាប់លក់ផលិតផលឲ្យសមាជិក។ ឧបត្ថម្ភ ជំរុញពាណិជ្ជកម្មឲ្យផលិតផលកសិកម្ម កសាងនិងពង្រីកបណ្តាទម្រង់សហករណ៍របៀបថ្មីភ្ជាប់ជាមួយកន្សោមតម្លៃកសិផលសុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់។ ឧបត្ថម្ភអនុវត្តលក្ខឋានចាត់តាំងផលិតភ្ជាប់ជាមួយបណ្តាចលនាប្រឡងប្រណាំងកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិញធៀង នៅទាំងចំណាប់អារម្មណ៍ឲ្យបណ្តាសហករណ៍ គប្បីខិតខំឈានឡើង ធ្វើសកម្មភាពត្រូវតាមច្បាប់ កំណត់បង្កើនទ្រង់ទ្រាយ បើកទូលាយសេវាកម្ម បង្កើនប្រភពចំណូល ប្រាក់ចំណេញឆ្លើយ តបតម្រូវការរបស់សមាជិក។
       ឆ្នាំ ២០២០ ខេត្តពង្រីកថ្មីសហករណ៍ ក្រុមសហការបាន ១២៥ ក្រុម គិតមកទល់ពេលនេះ ទូទាំងខេត្តមានសហករណ៍ ១៨៨  ក្រុម និងក្រុមសហការ ២.០៦៦ ក្រុមដោយមានសមាជិក ៧០.៤៦៤ នាក់ ដោះស្រាយការងារធ្វើ ជូនពលករ ១.៥៣០ នាក់។ ប្រភពចំណូលជាមធ្យមរបស់សហករណ៍សម្រេច ២,២ ពាន់លានដុង ក្នុងមួយឆ្នាំ ប្រាក់ចំណេញសម្រេចបាន ២៨០ លានដុងក្នុងមួយឆ្នាំ ប្រភពចំណូលជា មធ្យមរបស់សមាជិកឬពលករម្នាក់ៗ ៣៦,៨៤ លានដុងក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ សម្ព័ន្ធសហករណ៍ ខេត្តឧបត្ថម្ភ ០៣ សហករណ៍បានបុលទុនពីមូលនិធិឧបត្ថម្ភអភិវឌ្ឍចំនួន ១,៦ ពាន់លានដុង គិតមកទល់ពេលនេះសរុបបំ ណុលរបស់បណ្តា សហករណ៍បុល ៤,១២៣ ពាន់លានដុង។
       ឆ្នាំ ២០២១ សម្ព័ន្ធសហករណ៍ខេត្តបន្តជំរុញមាំការងារពង្រឹង ពង្រីកសេដ្ឋកិច្ចសមូហភាព កាត់បន្ថយបណ្តាចំណុចអន់ខ្សោយ ប្តេជ្ញារំសាយសហករណ៍ ដែលសកម្មភាពគ្មានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សកម្មភាពរបស់ក្រុមសហការសហករណ៍។ ចលនាជំរុញទឹកចិត្ត និងសហការបង្កើតថ្មីសហករណ៍ ក្រុមសហការ។ ពង្រីកទូលាយបណ្តាទម្រង់ក្រុមសហការ សហករណ៍គំរូ ជឿនលឿន។ ពិនិត្យអង្កេត ពង្រឹងពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាព សកម្មភាពរបស់បណ្តាសហករណ៍ ក្រុមសហការលើ ភូមិសាស្រ្តខេត្ត។ ជំរុញមាំការសហការចងសម្ព័ន្ធរវាងបណ្តាក្រុមសហការ សហករណ៍ ជាមួយគ្នា និងរវាងក្រុមសហការ សហករណ៍ជា មួយបណ្តាភាគីសេដ្ឋកិច្ចផ្សេងចងសម្ព័ន្ធស្អិតល្មួតរវាងការពង្រីកការផលិតភ្ជាប់ជាមួយទីផ្សារ ច្នៃផលិត និងច្នៃផលិតផល។ យកចិត្តទុកដាក់ បណ្តុះបណ្តាល បំពាក់បំប៉នលើកកម្ពស់ចំណេះដឹងជូនកម្មាភិបាលសហការសហករណ៍។ សហករណ៍ ១០០% ធ្វើសកម្មភាពត្រូវតាមច្បាប់សហករណ៍ឆ្នាំ ២០១២។ ស្រុក ទីផ្សារ រួមខេត្ត ទីក្រុងទាំងអស់មានពី ០២ ទម្រង់សហករណ៍របៀបថ្មីឡើងទៅភ្ជាប់ជាមួយកន្សោមតម្លៃ និងផលិតផលសំខាន់របស់មូលដ្ឋាន។ ខិតខំពង្រីកសមាជិកក្រុមសហការ សហករណ៍សហ ព័ន្ធសហករណ៍កើនពី ១០% ឡើងទៅ។ សហករណ៍ចូលរួមជាសមាជិកសម្ព័ន្ធសហករណ៍សម្រេចពី ៨០% ឡើងទៅ។
       នាឱកាសនេះ សម្ព័ន្ធសហករណ៍ខេត្តបានជូនលិខិតសរសើរ ១២ ច្បាប់ដល់សមូហភាព បុគ្គល បណ្តាសហករណ៍ មូលនិធិឥណទានប្រជាជន និងកម្មាភិបាលសម្ព័ន្ធសហករណ៍ដែលមានស្នាដៃឆ្នើមក្នុងចលនាកសាង និងពង្រីកសហករណ៍ឆ្នាំ ២០២០៕ 
               

       ម៉ីញ៉ឹង-តឹងង៉ុក

 

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.