14/09/2021 09:13
កាលនៅមានជីវីត លោកប្រធានហូជីមិញតែង យកចិត្តទុកដាក់យ៉ាងសំខាន់ និងរំឡែកទឹកចិត្ត មនោសញ្ជេតនាយ៉ាងពិសេសសម្រាប់ជនជាតិភាគតិច។ នៅបណ្តាខែ ឆ្នាំដែលរស់នៅ និងធ្វើសកម្មភាពនៅតំបន់ប្រភពដើមប៉ាក់ប៉ (ខេត្តកៅ បាំង) អ៊ំមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងជន ជាតិតំបន់ភ្នំនៅទីនេះ។ ក្រោមពន្លឺកាំរស្មីរបស់បដិវត្តន៍ ពិតជាមានការស៊ូទ្រាំ ការទុក្ខលំបាក់វេទនា សាក់ល្បងឥតឧបមាក៏ដោយ ប៉ុន្តែបណ្តាជនជាតិភាគតិចចិត្តមួយថ្លើមមួយរឹងបឹងជឿជាក់ និងតាមបក្ស តាមអ៊ំហូ រួមចំណែកទៅក្នុងបុព្វហេតុរំដោះជនជាតិ។ បញ្ជាក់បានថាតួនាទីរបស់បណ្តាជនជាតិភាគតិចក្នុងផ្លូវត្រាច់ចរតស៊ូ ដើម្បីប្រទេសវៀតណាមតែមួយសន្តិភាព ឯករាជ្យ ឯកភាព។ អ៊ំបានសង្កត់ធ្ងន់ថា៖ “អាស្រ័យដោយ កម្លាំងសាមគ្គីតស៊ូរួមរបស់បណ្តាជនជាតិ បានជា ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះបានឯករាជ្យ សេរីភាព បណ្តាជនជាតិភាគតិចបានសមភាពរួមជាមួយនឹងជនជាតិវៀតណាម បណ្តាប្រជាជាតិទាំងមូល គឺជាបងប្អូនរួមក្នុងគេហដ្ឋានតែមួយ គ្មានការបែងចែកវណ្ណ ជាតិសាស្ត្រភាសា និយាយទៀត”។
នៅក្នុងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ជនជាតិកិញ និងជនជាតិភាគតិច “សុទ្ធតែជាកូនចៅវៀតណាម សុទ្ធតែជាសាច់លោហិត ជាបងប្អូនបង្កើត យើងប្រថុយរស់ប្រថុយស្លាប់ជាមួយនឹងគ្នា សុខស្រួលទុក្ខលំបាកវេទនាមាន គ្នា អត់ឃ្លានជួយឧបត្ថម្ភគ្នា។ល។ ទន្លេអាចនឹងគោក ភ្នំអាចនឹងរិករឹល ប៉ុន្តែទឹកចិត្តសាមគ្គីរបស់យើងមិនអាចណារិករឹលបានឡើយ។ យើងប្តេជ្ញាចិត្តរួមកម្លាំងជាកងកម្លាំងតែមួយមកដើម្បីរក្សាខ្ជាប់លំនឹងសិទ្ធិសេរីភាពរបស់យើង”។ ផ្តើមពីសតិអារម្មណ៍ និងការយកចិត្តទុកដាក់ ថែទាំរបស់លោកប្រធានហូជីមិញជាមួយនឹងបណ្តាជនជាតិភាគតិច បានក្លាយទៅជាត្រីវិស័យទៅក្នុងការងារ គោលនយោបាយជនជាតិរបស់បក្ស រដ្ឋយើង។ ទស្សនជានិច្ចកាលនៅក្នុងសតិអារម្មណ៍របស់អ៊ំហូជាមួយនឹងបណ្តាជនជាតិភាគតិចដោយបាន ត្រដាងឡើងក្នុងទស្សនឥតងាករេ ក្នុងគោលនយោបាយរបស់បក្ស រដ្ឋយើងនាពេលបច្ចុប្បន្ននេះ អ៊ំហូបានសង្កត់ធ្ងន់ជាច្រើនលើកនោះ គឺ “ក្នុងគោលនយោបាយនោះមានពីរប្រការសំខាន់គឺ៖ សាមគ្គីបណ្តាជនជាតិ និងលើកស្ទួយជីវភាពរបស់ ជនជាតិ”។
ស្ថិតលើមាតុភូមិខេត្តត្រាវិញវិរភាពប្រវត្តិសាស្ត្រ ក៏បានកំណតត្រានូវការពលីបូជា ការរួមវិភាគ ទានយ៉ាងធំរបស់បណ្តាជនជាតិភាគតិចនិយាយ រួមជនរួមជាតិខ្មែរនិយាយដោយឡែក ទៅក្នុងបុព្វហេតុរំដោះមាតុប្រទេស ស្ថាបនា និងអភិឌ្ឍតំបន់ដីវិរភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បុរល្អល្អះ សុខដុម។ ផ្តើមពីអតីតកន្លងទៅរហូតមកដល់នាពេលបច្ចុប្បន្ននេះ ជនរួមជាតិខ្មែរសុទ្ធ តែរឹងបឹង ជំនឿជឿងតាមគោលមាគ៌ា គោលការណ៍របស់របស់បក្ស រដ្ឋ ប្រឡងប្រណាំងស្នេហាជាតិ សកម្មរៀនសូត្រតាមអ៊ំហូដោយឆ្លងតាម ទង្វើជាក់ស្តែង ជាមួយនឹងទឹកចិត្តគោរពស្រឡាញ់ យ៉ាងអតិបរមាឥតព្រំដែនសម្រាប់អ៊ំ។
សេចក្តីរំពឹងគិតនូវដំបូន្មានរបស់អ៊ំហូបានបង្រៀន ប្រដៅ ត្រាវិញជានិច្ចកាលតែងយកចិត្តទុកដាក់ និងចង្អុលការអនុវត្តល្អការងារជនជាតិ សាសនា នៅលើភូមិសាស្ត្រជាមួយនឹងគោលដៅមិនបពា្ឈប់ លើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនជនជាតិ។ ជាក់ស្តែងនោះគឺ ផ្តើមពីអនុវត្តល្អគោលនយោបាយបានញុាំងឱ្យជីវភាពរបស់ជនរួមជាតិបច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃសន្សឹមៗនឹងឈានឡើងក្នុងជីវភាព គ្រួសារនីមួយៗ ទិដ្ឋភាពភូមិស្រុកតំបន់ជនរួមជាតិខ្មែរ តែងបានរីកចម្រើន ។
បុណ្យភ្ជំបិណ្ឌសែនដូនតាប្រពៃណីរបស់ជន រួមជាតិខ្មែរបានឈានដល់ហើយ ជាបុណ្យភ្ជំបិណ្ឌ សុខដុមថ្មីបានដល់ជាមួយនឹងជនរួមជាតិខ្មែរ ក្នុងលក្ខណៈដែលជនរួមជាតិខ្មែរកំពុងព្រួតដៃសាមគ្គីជាមួយនឹងបណ្តាជនជាតិ ជាមួយនឹងបក្ស រដ្ឋយើងទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ យ៉ាងសកម្មដើម្បីសាមគ្គីរុញច្រានរោគជំងឺរសាយផុត ទៅឆាប់នាំមកភាពសុខសាន្តជូនប្រជាជន ដើម្បីស្តារឡើងសេដ្ឋកិច្ច ជីវភាពរស់នៅ៕ រតនា