29/07/2022 14:20
ពិធីទទួលស្គាល់ឃុំឡុងសើុងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១។ រូបថត៖ ម៉ីញ៉ឹង
ឡុងសើុងជាឃុំស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលរបស់ស្រុកកូវង៉ាង មានគ្រួសារប្រជាជន ៣.១៧៨ គ្រួ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រា ៥០,២៩%។ ប្រជាជនក្នុងឃុំភាគច្រើន ប្រកបរបរផលិតកសិកម្ម សិប្បកម្ម ចិញ្ចឹមជល ផលនិងលក់ដូរតូចតាច។ រួមជាមួយការខិតខំនិងប្ដេជ្ញាចិត្តខ្ពស់របស់ទូទាំងប្រព័ន្ធនយោបាយនិងការព្រមព្រៀងរបស់ប្រជាជនគ្រប់ជាន់ ស្រទាប់ មកទល់ពេលនេះ ឃុំបានអនុវត្តសម្រេច ១៩/១៩ លក្ខឋានជនបទថ្មី។ ជីវភាពរបស់ប្រ ជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ដោយសារមានបណ្ដាផលិតផលកសិកម្ម ជលផល ចិញ្ចឹមសត្វសម្បូរបែប រួមចំណែកបង្កើន ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ ២០២១ សម្រេចជាង ៥២ លានដុង គ្រួ សារក្រីក្របានកាត់បន្ថយនៅតែ ៦៦ គ្រួ ស្មើ ១,៩៣% នៃចំនួនគ្រួសារប្រជាជនក្នុងឃុំ។ គមនាគមន៍ជនបទភាគច្រើនបានក្រាលកៅស៊ូនិងផ្គត់ផ្គង់ឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន លំនៅឋានរបស់ប្រជាជន ៩៤,៥% សម្រេចតាមសេចក្ដីកំណត់របស់ក្រសួងស្ថាបនា។
ស្ថិតក្នុងពិធីនេះ ទទួលការផ្ទេរសិទ្ធិរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងប្រ គល់ជូនបណ្ណទទួលស្គាល់ឃុំឡុងសើុងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១ និងជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ០៥ បណ្ណដល់បណ្ដាបុគ្គលមានស្នាដៃឆ្នើម ក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិ កសាងជន បទថ្មីឆ្នាំ ២០២១។ នាឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុក ឃុំជូនលិខិតសរសើរដល់សមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងការកសាងឃុំជនបទថ្មី ៥៦ កន្លែងនិងរូប៕ ម៉ីញ៉ឹង-លឺវវ៉ូ
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។