14/07/2022 15:15
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងទទួលបណ្ណទទួលស្គាល់ឃុំថាញ់ហ្វាសើុងសម្រេចលក្ខឋានជនបទថ្មី។
ឃុំថាញ់ហ្វាស៊ើង មានផ្ទៃដីធម្មជាតិជាង ២.២៩០ ហិកតា ផ្ទៃដីកសិកម្ម ២.០៧០ ហិកតា។ ក្នុងទូទាំងឃុំមានគ្រួសារប្រជាជនចំនួន ២.១៣៧ គ្រួ ដោយមានចំនួនមនុស្សរាយ ៧.៩៦៥ នាក់ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរមានចំនួន ១.៥២៤ គ្រួ ស្មើអត្រា ៧១,៣%។ ប្រជាជនភាគច្រើនរស់នៅពឹងពាក់លើការផលិតកសិកម្ម ឧស្សាហសិប្បកម្ម ចិញ្ចឹមជលផល និងសេវាកម្មលក់ដូរតូចតាច។
ចាប់ពីពេលផ្សព្វផ្សាយកសាងឃុំជនបទថ្មីពីឆ្នាំ ២០១៨ មកទល់ពេលនេះ មូលដ្ឋានកៀរគរប្រភពកម្លាំងកសាងជនបទថ្មីបានជាង ១៦៧ ពាន់លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមជាង ១៤,៦ ពាន់លានដុង ថវិកាខេត្ត ២៥៦ លានដុង ថវិកាស្រុកជាង ៧៤៨ លានដុង ទុនកៀរគរក្នុងប្រជាជនបានជាង ២,៧ ពាន់លានដុង។ល។ គិតមកទល់ចុងឆ្នាំ ២០២១ ឃុំបំផុសចលនាប្រជាជនអនុវត្តសម្រេច ១៩/១៩ លក្ខឋានជន បទថ្មី។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២១ សម្រេច ៥២,១៩៦ លានដុង អត្រាគ្រួសារក្រថយចុះនៅ ១,១២% ពលករចំនួន ៥.៣៣២ នាក់មានការ ងារធ្វើជាប្រចាំ។
នៅក្នុងពិធីប្រកាស ទទួលការផ្ដល់សិទ្ធិរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងជូនបណ្ណទទួលស្គាល់ឃុំ សម្រេចលក្ខឋានជនបទថ្មីដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិ ការប្រជាជនឃុំ ថាញ់ហ្វាស៊ើង។ ក៏ក្នុងឱកាសនោះដែរ គណៈចាត់តាំងបានជូនបណ្ណសរសើរ ៤ ច្បាប់របស់ប្រធានគណៈកម្មាធិ ការប្រជាជនខេត្តដល់បុគ្គល ៤ រូប ជូនលិខិតសរ សើរ ១១ ច្បាប់របស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងដល់សមូហភាព ១ កន្លែង និងបុគ្គល ១០ រូបដែលមានស្នាដៃក្នុងការកសាងជនបទថ្មី៕ ដំណឹង-រូបថត៖ សម្បត្តិ