• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំតឹបសើងចេញបង្ហាញមុខក្លឹប “កសិករល្អ ០៣ យ៉ាង”

12/01/2021 08:26

                                                 ក្លឹបកសិករភូមិបេនទ្រី​។

      ក្លឹប “កសិករល្អ ០៣ យ៉ាង” របស់សមាគមកសិករភូមិបេនទ្រី ចេញបង្ហាញមុខដោយមានសមាជិក ១១ នាក់ អាស្រ័យលោកបូយវុាំងហ្វី ប្រធានសាខាសមាគមកសិករភូមិធ្វើអធិការ បណ្ដាសមាជិកជានគរបាលភូមិ ប្រធានសាខាសមាគមនារីនិងសមាជិកសមាគមកសិករ។ ភារកិច្ចរបស់ក្លឹបគឺ ផ្សព្វផ្សាយ ចលនាសមាជិក និងប្រជាជនឲ្យលើកកម្ពស់ការយល់ដឹង និងអនុវត្តល្អ គោលការណ៍ គោលមាគ៌ា គោលនយោបាយក្រឹត្យច្បាប់របស់បក្សនិងរដ្ឋនិងបណ្តាសេចក្តីកំណត់របស់មូលដ្ឋាន សកម្មចូលរួមរកឃើញ ថ្កោលទោស ព័ទ្ធចាប់ឧក្រឹដ្ឋជន បង្ការ គ្រប់គ្រងការពារទ្រព្យសម្បត្តិខ្លួនឯង ចូលរួមធានាសុវត្ថិភាពចរាចរណ៍ ជួសជុលរៀបចំផ្លូវគមនាគមន៍ជនបទចូលរួមគ្រប់គ្រង អប់រំមុខសញ្ញាគ្រប់ប្រភេទនៅលើភូមិសាស្រ្ត បង្កលក្ខណៈជួយឧបត្ថម្ភដល់មុខសញ្ញាដែលជ្រុលជ្រួសកែខ្លួនល្អ ចលនាក្រើនរំលឹកសមាជិក មិនទុកឲ្យកូនចៅរបស់ខ្លួនប្រព្រឹត្តគ្រោះអបាយមុខគ្រោះថ្នាក់ចរាចរណ៍រកឃើញនិងចូលរួមសម្រុះសម្រួលទាន់ពេលបណ្តាករណីវ័ណ្ឌទំនាស់បណ្តឹងតវ៉ាក្នុងផ្ទៃក្នុង ប្រជាជននៅមូលដ្ឋាន។
      នេះគឺជាទម្រង់បានពង្រីកទូលាយ ពីទម្រង់ សំខាន់ៗរបស់ស្រុក  ពីក្លឹប “កសិករល្អ ០៣ យ៉ាង” នៅភូមិបាតី (អា) បង្កើនចំនួនមកទល់ ពេលនេះ ទូទាំងឃុំតឹបសើុង មាន ៣ ក្លឹប ហើយ នេះជាក្លឹបទី ១៩ របស់ស្រុកថ្កូវ ៕ 

 

     *ឃុំហាមយ៉ាងបង្ហាញមុខក្លឹប “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍”

                                          ក្លឹបនារីនៅភូមិបន្ទាយក្រ C ។

     ក្លឹប “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍” នៅភូមិបន្ទាយក្រ C ឃុំហាមយ៉ាង បានបង្កើតឡើង ដោយមានសមាជិកា ២០ នាក់ ជាកម្មាភិបាល សមាគមសមាជិកានារីរបស់ភូមិ អាស្រ័យដោយប្រធានសាខាសមាគមធ្វើជាអធិការ។ ភារកិច្ចរួមរបស់ក្លឹបគឺ៖ ចាត់តាំងផ្សព្វផ្សាយ ចលនាបងប្អូននារីក្តាប់និងលើកកម្ពស់ ស្មារតីប្រតិបត្តិអនុវត្តត្រឹមត្រូវតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋនិងបណ្តាសេចក្តីកំណត់របស់រដ្ឋ អំណាចមូលដ្ឋាន កសាងគ្រួសារ “គ្មាន ៥ យ៉ាង -ស្អាត ៣ យ៉ាង” កសាងគ្រួសារជនបទថ្មី ជាពិសេស អនុវត្តល្អច្បាប់ចរាចរណ៍ផ្លូវគោក។ នេះជាទម្រង់ប្រមូលផ្តុំសមាជិកាបងប្អូននារី ចូលរួមជាមួយស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយ ចលនាអនុវត្តល្អសុវត្ថិភាពចរាចរណ៍។
     នាឱកាសនេះដែរ អាជីវកម្មឯកជន Yamaha ឌឹកទិននៅទីប្រជុំជនថ្កូវក៏បានជូនមួកការពារសុវត្ថិភាពដល់សមាជិកាក្នុងក្លឹប ៕                ខាក់លឿង-ថាច់ហៀង

 

 

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Trên 140 học viên hoàn thành khóa bồi dưỡng lý luận chính trị cho đối tượng kết nạp Đảng

Chủ tịch UBND tỉnh Lê Văn Hẳn thăm, chúc mừng lễ Phật đản

Công điện về tổ chức kỳ thi tốt nghiệp THPT và tuyển sinh đầu cấp giáo dục phổ thông 2025

Kiểm tra công tác chuẩn bị nhân sự và sắp xếp tổ chức bộ máy tại huyện Càng Long

Họp mặt kỷ niệm 30 năm ngày thành lập Hội Người cao tuổi Việt Nam

Lãnh đạo tỉnh thăm, chúc mừng lễ Phật đản tại Hội Đoàn kết sư sãi yêu nước tỉnh

Ban CHQS huyện Trà Cú giải Nhất toàn đoàn Hội thi tổ dân quân bắn mục tiêu bay thấp

Đoàn kết, nghĩa tình từ mô hình góp quỹ hỗ trợ đảng viên tại xã Long Toàn

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.