• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំដាយអាង៖ ជំរុញមាំអនុវត្តបណ្ដាលក្ខឋានជនបទថ្មីខ្នាតគំរូ

14/03/2025 10:05

ក្នុងឆ្នាំ ២០២៤ ឃុំដាយអាង ស្រុកថ្កូវ អនុវត្តការលើកកម្ពស់គុណភាព ១៩/១៩ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់តាមសេចក្ដីសម្រេចលេខ ៦៨៧/QĐ-UBND ចុះថ្ងៃទី ០៧/៤/២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញដំណាក់កាល ២០២១-២០២៥ និងបានគណៈកម្មាធិការប្រជាជនស្រុកពិនិត្យវាយតម្លៃសម្រេចបណ្ដាលក្ខឋាន។ ឃុំកំពុងជំរុញអនុវត្តបណ្ដាលក្ខឋានខ្នាតគំរូ។

ដងផ្លូវឃុំដាយអាង បានវិនិយោគទុនកសាងស្អាតបាតរឹងមាំ។

  លោក ត្រឹងវ៉ាំងកឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអាង បានឱ្យដឹងថា៖ តាមរយៈការអនុវត្តន៍បណ្ដាលក្ខឋាន មូលដ្ឋានបានជ្រើសយកលក្ខឋានអប់រំដើម្បីអនុវត្តឱ្យបានរួចរាល់។ បច្ចុប្បន្ន លើភូមិសាស្រ្ត មានសាលារៀនចំនួន ៤ គឺ៖ អនុវិទ្យាល័យដាយអាង បឋមសិក្សាដាយអាងអា បឋមសិក្សាដាយអាងបេ និងសាលាមត្តេយ្យដាយអាង។ មានសាលា ៣/៤ កន្លែងមានមូលដ្ឋានសម្ភារ និងឧបករណ៍សម្រេចសម្បទាជាតិកម្រិត ១។ មាន ១/៤ សាលាមានមូលដ្ឋានសម្ភារ និងឧបករណ៍សម្រេចសម្បទាជាតិកម្រិត ២ (សាលាអនុវិទ្យាល័យដាយអាង)។ បណ្ដាមណ្ឌលសាលារៀនលើភូមិសាស្រ្ត សុទ្ធតែផ្សព្វផ្សាយអនុ វត្តទម្រង់អប់រំបរិស្ថានតាមរយៈបណ្ដាសកម្មភាពជាប្រចាំ និងបែងប្រភេទសំរាមក្នុងសាលារៀន ធានាបរិស្ថានសាលាជ្រះស្អាត ។ល។ មូលដ្ឋានបានសម្រេចបណ្ដាសំណុំលិខិត កំពុងរង់ចាំថ្នាក់លើពិនិត្យទទួលស្គាល់សម្រេចលក្ខឋានខ្នាតគំរូអំពីការអប់រំ។

  ទន្ទឹមនឹងនោះ ឃុំក៏បានជ្រើសយកភូមិដើមជ្រៃ អនុវត្ត “ទម្រង់ភូមិប្រាជ្ញា” ជាមួយសេដ្ឋកិច្ចឧបនីយកម្មស្វ័យប្រវត្តិសរីរាង្គ ដាក់ផ្គុំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ(ស្រោចស្រពសម្រក់) ជាមួយផ្ទៃដី ២៥ ហិកតា មានសមាជិក ៤៩ រូបចូលរួម។ ទម្រង់ប្រិតសំចៃបានទឹក បន្ថយប្រាក់ចំណាយជួលកម្លាំងពលកម្ម នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ តួយ៉ាងដូចជាទម្រង់របស់គ្រួសារកសិ ករ ត្រឹមមិញហ្វី កំពុងអនុវត្តឧបនីយកម្មស្វ័យប្រវត្តិជាង ៨០%នៃកិច្ចការដាំដុះ។លើភូមិសាស្រ្តភូមិ មានប្រជាជន ១.៣៧៩១/ ១.៤៦២ នាក់ស្ថិតក្នុងវ័យពលកម្មដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចប្រាជ្ញាដូចជា៖ ទូរទស្សន៍ ទូរស័ព្ទដៃ កំព្យុទ័រ ។ល។ តាមរយៈនោះ ប្រជាជនអាចប្រសព្វជាមួយព័ត៌មានអំពីគោលការណ៍ គោលនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ បច្ចេកទេស សំណុំបែបបទរដ្ឋបាល ប្រាក់អគ្គិសនី ប្រាក់ទឹក។ល។នៅលើ  app ក្រាំងព័ត៌មានអេឡិចត្រូនិចខេត្តមានលក្ខណសង្គមជាផ្លូវការសម្រច ៩៤,៣២%។ ទូទាំងឃុំមានគ្រួសារប្រជាជន ២.៩៥៩/២.៩៦៦ គ្រួប្រើប្រាស់អគ្គិសនី ក្នុងនោះមាននាឡិកាដើមចំនួន ២.៩៣៩ គ្រួ។ ២០ គ្រួបន្តកន្ទុយសុវត្ថិភាព។

  អំពីលក្ខឋានផលិត(លក្ខឋានទី ២) ឃុំមានទម្រង់ចងសម្ព័ន្ធកន្សោមតម្លៃកសិកម្មចម្បង ភ្ជាប់ជាមួយសេដ្ឋកិច្ចរបត់ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ចំពោះល្ពៅនៃក្រុមសហការដាំល្ពៅភូមិដើមជ្រៃ ។ ក្រុមសហការបានចុះកិច្ចសន្យាចងសម្ព័ន្ធជាមួយមូលដ្ឋានវិនិយោគផ្គត់ផ្គង់ប្រភពវត្ថុធាតុច្រកចូលគឺគ្រាប់ពូជ  ថ្នាំការពាររុក្ខជាតិ ជី ឧបត្ថម្ភបច្ចេកទេស។ល។ ទន្ទឹមនឹងនោះ មូលដ្ឋានក៏ជាអង្គភាពប្រមូលទិញផលិតផលកសិកម្មរបស់សមាជិកក្រុមសហការ(មានកិច្ចសន្យាច្រកចូល-ចេញ)។ បណ្ដាសមា ជិកក្រុមសហការបានអនុវត្តបច្ចេកទេសប្រើប្រាស់ផ្ទាំងគម្របកៅស៊ូ បន្ថយបានកត្តាឥទ្ធិពលជាច្រើន។

   បច្ចុប្បន្ន សហករណ៍កសិកម្មដាយអាង នៅតែរក្សាសកម្មភាពបានល្អដោយមានសមាជិក ១៤០ រូបចូលរួម។ មុខរបរ និងវិស័យសកម្មភាពសំខាន់របស់សហករណ៍គឺផ្គត់ផ្គង់សម្ភារកសិកម្ម សេវាកម្មកសិកម្មរបស់ប្រជាកសិករ។ ជាក់ស្ដែងគឺវិនិយោគ ជី ថ្នាំការពាររុក្ខជាតិ ថ្នាំកម្ចាត់ដង្កូវជំងឺសម្រាប់ទម្រង់ដាំត្រាវ ដំណាំ ស្រូវលើភូមិសាស្រ្ត។ល។ រួមចំណែកបង្កើនប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងបញ្ជាការ។

   ឃុំមានផលិតផល OCOP ចំនួន ៤ ប្រភេទ បានទទួលស្គាល់សម្រេចផ្កាយ ៣ មានផលិតផល ២ ប្រភេទបានលក់នៅលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច រួមមាន៖ ផលិតផលប្រើប្រាស់ប្រជុំជីវភាពគ្រួសារបង្រួញតូច និងផលិតផលរូបគំនូរអង្ករវិមានសាមគ្គី។ ក្រៅពីនោះ បណ្ដាផលិតផលខាងលើ បានចុះផ្សាយជាប្រចាំ និងលក់លើបណ្ដាញ zalo facebook ប៉ាន់ស្មានសម្រេច ១៥%នៃបរិមាណផល៕ អត្ថបទ- រូបថត៖ សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.