• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំង៉ូវឡាក៖ អនុវត្តល្អការងារត្រៀមបម្រុងឱ្យការបោះឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

23/03/2021 08:22

ដើម្បីត្រៀមបម្រុងអនុវត្តការងារបោះឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ គណៈអចិន្រ្តៃយ៍ រណសិរ្សមាតុភូមិឃុំ ក្រុមប្រឹក្សាប្រជាជន ឃុំង៉ូវ ឡាក(ស្រុកយ្វៀងហាយ) អនុវត្តបណ្តាជំហានតាមលំដាប់លំដោយត្រូវតាមការកំណត់អំពីការបោះឆ្នោត និងច្បាប់បោះឆ្នោត។

លោកផាមវុាំងហុង ប្រធានគណៈកម្មការបោះឆ្នោតឃុំង៉ូវឡាកពិនិត្យបណ្តាខ្លឹមសារអនុវត្តជំហានបន្តទៀតសម្រាប់ការបោះឆ្នោត។​
      ឃុំបានអនុវត្តសម្រេចការទទួលសំណុំលិខិត ក្រោយម៉ោង ១៧ ថ្ងៃទី ១៤​ មីនា ឆ្នាំ ២០២១ ដោយមានបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦ ចំនួន ៥៦ នាក់ រួមមាន៖ តំណាងបុរសភេទចំនួន ៣៧ នាក់ ស្រូបយកអត្រា ៦៦,០៨% តំណាងជានារីភេទចំនួន ១៩ នាក់ ស្រូបយកអត្រា ៣៧,៩២% តំណាងវ័យក្មេង (អាយុក្រោមពី ៤០ ឆ្នាំ) ចំនួន ២៨ នាក់ ស្រូបយកអត្រា ៥០% តំណាងជាជនជាតិខ្មែរចំនួន ២៧ នាក់ ស្រូបយកអត្រា ៤៨,២១%  តំណាងក្រៅបក្សចំនួន ៨ នាក់ ស្រូបយកអត្រា ១៤,២% គ្មាន តំណាងចេញឈរឆ្នោតដោយខ្លួនឯង។ ទន្ទឹមនឹងនោះ ឃុំបានអនុវត្តសម្រេចនីតិវិធីយល់ព្រម ចំនួនមណ្ឌលបោះឆ្នោត ១៧ កន្លែង នៅក្រុមបោះឆ្នោតចំនួន ១៧ កន្លែង ដោយមានសមាជិកនៃក្រុមបោះឆ្នោតនីមួយៗចំនួន ៧ នាក់។
       លោក ផាមវុាំងហុង ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មការបោះឆ្នោតឃុំង៉ូវឡាក បានឱ្យដឹង៖ ក្រោយពេលទទួលបានបណ្តាសារលិខិតណែនាំរបស់ថ្នាក់លើស្តីពីការបោះឆ្នោត មូលដ្ឋាន សហការជាមួយរណសិរ្សឃុំ ចាត់តាំងការពិគ្រោះយោបល់បណ្តាជំហានចាត់តាំងការយកយោបល់ម្ចាស់ឆ្នោត ចំពោះបេក្ខជនចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនឃុំនៅ ១០/១០ ភូមិ លើភូមិសាស្រ្ត និងស្ថាប័នម្ចាស់ឆ្នោតទាំងអស់ សុទ្ធតែយល់ព្រមចំពោះបេក្ខជនចេញឈរឆ្នោត។ ដើម្បីប្រជាជនយល់ច្បាស់ពីការងារបោះឆ្នោត មូលដ្ឋានបានចាត់តាំងការផ្សព្វផ្សាយបានជាង ១០ លើក ដោយមានអ្នកចូលរួមចំនួន ៧២៥ នាក់។ ក្រោពីនោះ នៅទាំងចាត់តាំងផ្សព្វផ្សាយ  លើដំណាក់ផ្សាយសំឡេងរបស់ឃុំបាន ៧ លើកជាមួយបណ្តាខ្លឹមសារដូចជា៖ ផ្សព្វផ្សាយថ្ងៃបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បណ្តាសេចក្តីសម្រេចបង្កើតគណៈកម្មការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រ​ជាជនឃុំង៉ូវឡាក​ នីតិកាលទី ៧ អាណត្តិកាល ២០២១-២០២៦។
       ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ម៉្លោះហើយគណៈកម្មការបោះឆ្នោត ក៏តែងសហការផ្សព្វផ្សាយគួបផ្សំជាមួយការប្រជុំប្រជាជន សហការជាមួយបណ្តាមូលដ្ឋានសាសនាលើភូមិសាស្រ្ តដើម្បីធ្វើការផ្សព្វផ្សាយជូនមាមីង។ ទង្វើនោះគឺសំដៅកាត់បន្ថយដល់កម្រិតទាបបំផុត អំពីអត្រាម្ចាស់ឆ្នោតមិនទៅបោះឆ្នោត និងអត្រាសន្លឹកឆ្នោតមិនស្របច្បាប់នៅតាមបណ្តា ក្រុមបោះឆ្នោត។
       អំពីរចនាបទសម្បទា កម្រិតវិជ្ជារបស់បេក្ខជន ចេញឈរឆ្នោតមានវិញ្ញាបនបត្រវិទ្យាល័យ និងជំនាញមហាវិទ្យាល័យកើនប្រមាណ ៣៥% បេក្ខជនចេញឈរឆ្នោតជាជនជាតិខ្មែរកើន ១៥% ប្រៀបជាមួយអាណត្តិកាលមុន។ លោក ផាមវុាំងហុង បានឱ្យដឹងបន្ថែមទៀតថា៖ រចនាមបទអំពីសម្បទា និងប្រជាប្រិយភាពរបស់តំណាងក្រុមប្រឹក្សាប្រជាជនឃុំគឺសមស្របជាមួយស្ថានភាពបច្ចុប្បន្ន ទន្ទឹមនឹងនោះ សមស្របជាមួយទឹកចិត្តបំណងប្រាថ្នារបស់ប្រជាជន ស័ក្តិសមជាតំណាងប្រកប ដោយសេចក្តីក្លៀវក្លា បង្កបានជាស្ពានតភ្ជាប់រវាង ស្ថាប័នរដ្ឋ និងប្រជាជននាំយកយោបល់ សំណើរបស់ម្ចាស់ឆ្នោតឡើងកាន់វេទិកាបណ្តាសម័យប្រជុំដោះស្រាយសិទ្ធិប្រយោជន៍ជូនប្រជាជន។
       ក្នុងការអនុវត្តន៍កិច្ចការដែលនៅសេសសល់អំពីការបោះឆ្នោត គណៈកម្មការបោះឆ្នោតនឹងបង្កើនការផ្សាយសំឡេងលើដំណាក់ផ្សាយសំឡេងរបស់ឃុំដោយតភ្ជាប់ទៅជាមួយបណ្តាឧគ្ឃោសនស័ព្ទ នៅតាមបណ្តាភូមិស្តីពីជីវប្រវិត្តិសង្ខេបរបស់បេក្ខ ជន ចេញឈរឆ្នោតម្នាក់ៗ ជូនដល់ម្ចាស់ឆ្នោតត្រៀមបម្រុងបណ្តាបដាផ្សព្វផ្សាយ សញ្ញាពេចន៍ ទន្ទឹមនឹងនោះ បិទប្រកាសបញ្ជីរាយនាមបេក្ខជនចេញឈរឆ្នោត បញ្ជីរាយនាមម្ចាស់ឆ្នោត ដើម្បីទទួលម្ចាស់ឆ្នោតប្រមាណ ១៦.០០០ នាក់មកបោះ ឆ្នោត៕
 

  អត្ថបទ-រូបថត៖ សម្បត្តិ

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.