• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំង៉ុកបៀងអនុវត្តល្អការងារតបស្នងសងគុណ

30/07/2021 09:03

  ពិនិត្យ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនមុខសញ្ញាគោលនយោបាយនៅឃុំង៉ុកបៀង។

     ឃុំង៉ុកបៀង ស្រុកថ្កូវ មានគ្រួសារយុទ្ធជនពលី ១១៥ គ្រួ អ្នកម្តាយវៀតណាមវីរភាព ០៧ រូប យុទ្ធជនជំងឺ ពិការ ៣២ នាក់។ ក្រៅពីនោះ ជាគ្រួសារមានសគុណចំពោះបដិវត្តន៍រាប់រយគ្រួ បានទទួលឧបភោគសោធនតាមកំណត់របស់រដ្ឋ។ អនុវត្តសេចក្តីសេចក្តីសម្រេចចិត្តលេខ ២២/២០១៣/ QĐ-TTg ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៣ របស់ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្តីពីការឧបត្ថម្ភ អ្នកមានសគុណ ចំពោះបដិវត្តន៍អំពីលំនៅឋាន” ដើមឆ្នាំ ២០២១ ឃុំង៉ុកបៀង បានចាត់តាំងសាងសង់ផ្ទះឧបការគុណ ជូនដល់គ្រួសារគោលនយោបាយបាន  ០៥ ខ្នង បង្កើនចំនួន គិតតាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ ឃុំសាង សង់បានផ្ទះឧបការគុណបាន ៨៧ ខ្នងជាមួយទឹកប្រាក់ជាង ១,៦ ពាន់លានដុង។ ហើយគ្រួសារ ០៥ គ្រួទៀត កំពុងស្នើ ដើម្បីឧបត្ថម្ភផ្ទះនៅចុងឆ្នាំ ២០២១។ លោកយាយសឺនធីហាយ កើតឆ្នាំ ១៩៣៥ នៅភូមិ យ៉ុងកាវ មានប្តីពលីជីវិតក្នុងសម័យតស៊ូទុកឱ្យ គាត់ទទួលបន្ទុកចិញ្ចឹមកូនទាំង ៣ នាក់ បានឱ្យដឹងថា៖ រយៈពេលកន្លងហើយ បានរដ្ឋឧបត្ថម្ភផ្ទះ ឧបការគុណ ខ្ញុំត្រេកអរយ៉ាងខ្លាំង។ ក្រៅពីការឧបត្ថម្ភផ្ទះឧបការគុណ  ខ្ញុំនៅទាំងបានទទួលរបប ឧបភោគសោធនរៀងរាល់ខែ បានទទួលគាំពារ សុខាភិបាល បានពិនិត្យជំងឺជាញឹកញាប់។ល។ នៅវ័យចាស់ បានរដ្ឋគិតគូរគ្រប់សព្វដូចសព្វថ្ងៃ នេះខ្ញុំស្ងប់ចិត្ត ហើយគ្មានទាមទារអ្វីទៀតឡើយ។
     ចំពោះគ្រួសារបងថាច់សួស្តី នៅភូមិព្រៃវល្លិជាអ្នកតម្កល់បូជាយុទ្ធជនពលីក៏បានទទួលរបប ឧបត្ថម្ភរបស់បក្ស និងរដ្ឋផងដែរ។ ឆ្នាំ ២០១៩ គ្រួ សារបងទទួលបានការឧបត្ថម្ភសាងសង់ផ្ទះឧប ការគុណ ជាមួយទឹកប្រាក់ ៥០ លានដុង គ្រួសារ បងរួមបំពេញថវិកាខ្លះទៀត សាងសង់បានផ្ទះ មួយខ្នងយ៉ាងសមរម្យ។ បងថាច់សួស្តីបានឱ្យដឹងថា៖ ទទួលបានការឧបត្ថម្ភផ្ទះ ជាប្រភពកម្លាំងជំរុញឲ្យគ្រួសារខ្ញុំឈានឡើងក្នុងជីវភាព។ លោកឪពុកបានពលីជីវិតគឺ ដើម្បីប្រទេសជាតិ ដើម្បី ប្រជាជន បក្សនិងរដ្ឋមិនបំភ្លេចចោលការពលីនោះឡើយ។ អាស្រ័យហេតុនោះ ខ្ញុំក៏តែងអប់រំកូន ចៅឱ្យបន្តប្រវេណីស្នេហាជាតិ រួមកសាងមាតុភូមិ ឱ្យកាន់តែស្រស់ស្អាតជាង។
     អនុវត្តល្អការងារតបស្នងសងគុណ ក្នុងឱកាស ថ្ងៃ ២៧ ខែកក្កដា ជារៀងរាល់ឆ្នាំ ឃុំង៉ុកបៀង តែងចាត់តាំងការជួបជុំ ជូនអំណោយបណ្តាគ្រួសារ មានសគុណ យុទ្ធជនជំងឺពិការ គ្រួសារអ្នក ម្តាយវៀតណាមវីរភាព។ ក្រៅពីនោះ ចំពោះអ្នកមានសគុណ ចំពោះបដិវត្តន៍ គ្រួសារគោលនយោបាយជាជនជាតិខ្មែរ ក្នុងបណ្តាឱកាសដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា។ល។តែងមានក្រុម ទៅសួរសុខទុក្ខជូនអំណោយ សម្តែងពីការយក ចិត្តទុកដាក់ចំពោះគ្រួសារមានសគុណ គ្រួសារ គោលនយោបាយ។ ប៉ុន្តែឆ្នាំនេះ អាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ ១៩ ឃុំមិនចាត់តាំងការជួបជុំបណ្តាគ្រួសារអ្នកមានសគុណ បានត្រឹមតែរក្សាការជូនអំណោយដល់គ្រួសារទាំងនោះ។
     ដើម្បីថែទាំសុខភាពមុខសញ្ញាគោលនយោបាយ អ្នកមានសគុណ កាលពីខែកុម្ភៈឆ្នាំ ២០២១ ឃុំង៉ុកបៀងបំផុសចលនាក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត នៅទីក្រុងហូជីមិញ មកពិនិត្យផ្តល់ថ្នាំដោយឥត គិតថ្លៃជូនអ្នកជំងឺដែលជាអ្នកមានសគុណជាង ១០០ នាក់។ លោកឡឹមភឿកហៀង អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងបានឱ្យដឹងថា៖ មូលដ្ឋានតែងចង្អុលការដល់បណ្តាផ្នែកពាក់ព័ន្ធឲ្យពិនិត្យឡើងវិញ រួចបំពេញបន្ថែមបណ្តាមុខ សញ្ញាកុំឱ្យនៅសល់ចន្លោះ រាប់ទាំងអ្នកដែលនៅ មូលដ្ឋានដទៃបញ្ជូនមកដើម្បីគ្រួសារមានសគុណ ណាក៏ដោយនៅលើភូមិសាស្រ្តសុទ្ធតែបានទទួល របបតាមការកំណត់។ ផ្តើមពីនោះ ធ្វើសម្រេចបណ្តាសំណុំលិខិតស្នើទៅថ្នាក់លើដោះស្រាយ របបគោលនយោបាយតាមការកំណត់។ ពិនិត្យរួម គោលនយោបាយសុខុមាលភាពសង្គម របបឧបភោគសោធនសម្រាប់គ្រួសារគោលនយោបាយ អ្នកមានសគុណ យុទ្ធជនជំងឺ ពិការបានផ្សព្វផ្សាយ អនុវត្តយ៉ាងហ្មត់ចត់ គ្មានពាក្យចចាមអារ៉ាមអាក្រក់ ក្នុងប្រជាជនឡើយ៕​  អត្ថបទ-រូបថត៖ សម្បត្តិ
TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.