17/04/2023 07:55
លោកសឺនវណ្ណរឿន (ខាងឆ្វេង) អនុប្រធានការិយាល័យជនជាតិស្រុកកូវកែ សំណេះសំណាលជាមួយលោកឡេក្វឹកធ្វឹង។
លោកឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀងមានប្រសាសន៍ថា៖ មុននឹងដំណើរការកសាងសំ ណង់នេះ មូលដ្ឋានបានស្វែងយល់ ពិគ្រោះយោបល់ជាមួយប្រជាជនរួចបានប្រជាជនឯកភាពខ្ពស់។ ជាពិសេសប្រជា ជននៅទាំងស្ម័គ្រចិត្តបរិច្ចាគដីជាង ៣.០០០ ម៉ែត្រក្រឡា គិតជាតម្លៃជាង ០៣ ពាន់លានដុងដើម្បីរំសាយទីធ្លាកសាង សំណង់។ នេះជាសំណង់ដ៏សំខាន់ដែលមាមីងខ្មែរជិត ៤០០ គ្រួសារចង់បាន។ កាលមុននេះ ប្រសិនបើមាមីងមិនទៅតាម ផ្លូវទូកក៏ត្រូវធ្វើដំណើរតាមផ្លូវថ្នល់វាងមានចម្ងាយជិត ០៧ គីឡូម៉ែត្រ ទើបដល់មជ្ឈមណ្ឌលឃុំចូវដៀង និងទីប្រជុំជនកូវកែ។ ពេលដែលផ្លូវកៅស៊ូនេះបានកសាងសម្រេច មាមីងក៏ដូចជាសិស្សានុសិស្សខ្មែរនៅទីនេះទៅសាលារៀន និងទៅផ្សារដោយផ្លូវទូកដូចពីមុនទៀត។
យើងខ្ញុំបានទៅជួបសំណេះសំណាលជាមួយមីង ថាច់ធីសល់ នៅពេលដែលគាត់ទើបតែជូនចៅទៅសាលារៀនដោយទូកក្តារ ៣ បន្ទះ គាត់បានឲ្យដឹងថា៖ ក្មួយឃើញស្រាប់ហើយ ខ្ញុំទើបតែជូនចៅទៅសាលាតាមផ្លូវទឹក ប្រសិនបើរដូវវស្សាភ្លៀងខ្យល់ម្តងៗ អាចនឹងយឺតពេលរៀនក៏មាន ហើយមិនសុវត្ថិភាពទៀតផង។ ឥឡូវបានរដ្ឋអំណាចកសាងផ្លូវកៅស៊ូ គ្រួសារខ្ញុំក៏ដូចជាមាមីងនៅទីនេះត្រេកអរយ៉ាងខ្លាំង ព្រមទាំងស្ម័គ្រចិត្តបរិច្ចាគដី ដើមឈើ ដើម្បីកសាងផ្លូវ។ ពេលផ្លូវនេះបានកសាងសម្រេច ពិតជាបង្កលក្ខណៈឲ្យមាមីង ក៏ដូចជាសិស្សានុសិស្សធ្វើដំណើរទៅមក សុវត្ថិភាព ជាពិសេស ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅផ្សារលក់ដូរបានតម្លៃខ្ពស់។
មីងថាច់ធីសល់ មានផ្ទះនៅភ្ជាប់ផ្លូវដែលកំពុងកសាង។ នៅពេលទទួលបានដំណឹងថារដ្ឋអំណាចកសាងផ្លូវ មីង ស្ម័គ្រចិត្តបរិច្ចាគដី និងដើមឈើ សរុបតម្លៃជាង ១០០ លានដុង។
បងថាច់ធីសមវណ្ណា ប្រធានការិយាល័យជនជាតិស្រុក កូវកែមានប្រសាសន៍ថា៖ ការងារជនជាតិ និងគោលនយោ បាយជនជាតិតែងបានទូទាំងប្រព័ន្ធនយោបាយយកចិត្តទុកដាក់អនុវត្តល្អ។ ជាពិសេសគឺតែងបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកយកចិត្តទុកដាក់ចង្អុលការបានល្អជានិច្ច។ ដោយបានបក្ស និងរដ្ឋយកចិត្តទុលដាក់ ឧបត្ថម្ភកសាងសំណង់សំខាន់ៗក៏ដូចជាឧបត្ថម្ភពង្រីកការផលិត ជួយឲ្យមាមីងខ្មែរកាន់តែជឿជាក់ចំពោះការដឹកនាំ គ្រប់គ្រងរបស់បក្ស និងរដ្ឋ។ ការសាមគ្គីរវាងព្រះសង្ឃ មាមីងខ្មែរ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចកាន់តែស្អិតល្មួតជាងទៀត។ ឆ្នាំ ២០២៣ ការិយាល័យជនជាតិស្រុកកូវកែ បន្តធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក ដឹកនាំ ចង្អុលការអនុវត្តមានប្រសិទ្ធភាពសារាចរលេខ ១៩/CT-TW ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីបង្កើនការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី។ សេចក្តីសម្រេចចិត្តលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចាប័នលើកម្មវិធីគោលដៅជាតិស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ។
លោកសឺនវណ្ណរឿន (ខាងស្តាំ) អនុប្រធាន ការិយាល័យជនជាតិស្រុកកូវកែសំណេះសំណាលជាមួយមីងថាច់ធីសល់។
ឆ្នាំ ២០២២ ស្រុកកូវកែ បានថ្នាក់មជ្ឈិម និងមូលដ្ឋានផ្តល់ថវិកាជាង ០៨ ពាន់លានដុងសម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងនោះថវិកាមជ្ឈិមផ្តល់ជាង ០៧ ពាន់លានដុង។ ថវិកាមូលដ្ឋានផ្តល់ជាង ០១ ពាន់លានដុដ។ ស្រុកបានវិនិយោគកសាងសំណង់ថ្មី និងជួសជុលសំណង់សំខាន់ៗជាច្រើន ដើម្បីឆ្លើយតបតាមគោលបំណងប្រាថ្នារបស់មាមីងខ្មែរក្នុងតំបន់។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២២ ស្រុកកូវកែនៅទាំងបានថ្នាក់មជ្ឈិម និងមូលដ្ឋាន ឧបត្ថម្ភគ្រួសារមាមីងខ្មែរ ៦២ គ្រួតាមគម្រោងការនៃកម្មវិធីគោលដៅជាតិក្នុងការពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២២ សរុបថវិកា ៧៦៤ លានដុង (ថវិកាមជ្ឈិមឧបត្ថម្ភ ៦៩៨ លានដុង មូលដ្ឋានឧបត្ថម្ភ ៦៦ លានដុង)។ ក្នុងនោះមាន ១១ គ្រួសារបានឧបត្ថម្ភកសាងលំនៅឋាន ១៥ គ្រួសារបានឧបត្ថម្ភផ្លាស់ប្តូរមុខរបរ និង ៣៦ គ្រួសារបានឧបត្ថម្ភដាក់បំពង់ទឹកសម្រាប់ប្រើប្រាស់៕
អត្ថបទ-រូបថត៖ សុជា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។