20/08/2021 07:44
គាំពារសង្គមខេត្តឧបត្ថម្ភដល់កម្មករបានទាន់ពេល។ រូបថត៖ ង៉ុកស្វង
ក៏ដូចមូលដ្ឋានក្នុងទូទាំងប្រទេសដែរ ០៦ ខែ ដើមឆ្នាំ ២០២១ ការងារប្រមូលគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពលើភូមិសាស្រ្តខេត្ត មានកន្លែងខ្លះក៏ជួបការលំបាកអាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩។ ថ្វីត្បិតដូច្នោះក្ដី គាំពារ សង្គមខេត្តបានផ្សព្វផ្សាយទាន់ពេលព្រមៗគ្នា បណ្ដាភារកិច្ច វិធីសាស្រ្តដើម្បីឧបត្ថម្ភប្រជាជន អាជីវកម្ម ជួបការលំបាកបណ្ដើរកាត់បន្ថយការជះឥទ្ធិពលពីជំងឺចុះកម្រិតទាបបំផុតដល់លទ្ធផល សន្ទុការងារប្រមូលគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពដែលបានដាក់ចេញបណ្ដើរ។
គិតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ សរុប ចំណូលពីគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពរបស់ គាំពារសង្គមខេត្តប្រមាណ ៩៩៦,៥ ពាន់លានដុង សម្រេច ៤៤,៥៦% ប្រៀប នឹងផែនការដែលគាំពារសង្គមវៀតណាម ប្រគល់ឲ្យ ថយចុះ ១២៧,៧ ពាន់លានដុង ប្រៀបជាមួយ រយៈពេលជាមួយនៃឆ្នាំកន្លង។ ទន្ទឹមនឹងនោះ ការងារដោះស្រាយ និងចំណាយ សងរបប គោលនយោបាយគាំពារសង្គម គាំពារដាច់អាជីពជូនពលករបានគាំពារសង្គមខេត្ត អនុវត្តទាន់ពេលត្រូវតាម កំណត់ ធានាសិទ្ធិ និងផលប្រយោជន៍ជូនអ្នកចូល រួម។ ចំនួនប្រាក់ចំណាយ សងបណ្ដារបបគាំពារ សង្គម គាំពារដាច់អាជីពក្នុង ០៦ ខែដើមឆ្នាំជាង ៧០៤ ពាន់លានដុង (កើន ៦៥ ពាន់លាន ដុងប្រៀបជាមួយរយៈពេលជាមួយនៃឆ្នាំ ២០២០) ក្នុងនោះចំណាយពីប្រភពថវិការដ្ឋ ២០,៦ ពាន់ លានដុង និងចំណាយពីមូលនិធិគាំពារសង្គម ៦៨៣,៥ ពាន់លានដុង (កើន ៦៦,៤ ពាន់លានដុងប្រៀបជាមួយពេលដូចគ្នានៃឆ្នាំកន្លង)។
ទន្ទឹមនឹងនោះ គាំពារសង្គមខេត្តបន្តរក្សាមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្តសំដៅបង្កើនគុណភាពដោះស្រាយរបបគាំពារសង្គម គាំពារដាច់ អាជីព បង្កលក្ខណៈងាយស្រួលឲ្យបណ្ដាអង្គការចាត់តាំងបុគ្គល ដូចជា៖ រក្សា និងចាត់តាំងអនុវត្តការទំនាក់ទំនងអេឡិចត្រូនិចក្នុងវិស័យដោះស្រាយបណ្ដារបបឈឺថ្កាត សម្រាលកូន បំប៉នកម្លាំង ស្ដារសុខភាព។ សហការជាមួយប្រៃសនីយ៍អនុវត្តល្អការគ្រប់គ្រងចំណាយសងបណ្ដារបបគាំពារសង្គម គាំពារដាច់អាជីព ដោះស្រាយបញ្ហាជាប់ជំពាក់ទាន់ពេលក្នុងការងារចំណាយសងបណ្ដារបបគាំពារសង្គម គាំពារដាច់អាជីព គ្រប់គ្រងម៉ត់ចត់អ្នកទទួលផល ជូនដំណឹងបង្កើន បន្ថយទាន់ពេល និងធានាសុវត្ថិភាពប្រាក់មុខ អនុវត្តចំណាយសង ដល់ផ្ទះចំពោះអ្នកមានវ័យចាស់ កម្លាំងខ្សោយអនាថា ពិបាកធ្វើដំណើរទៅមក។ល។
ក្រៅពីនោះ ជំរុញមាំការផ្សព្វផ្សាយចំណាយ សងបៀវត្សចូលនិវត្តន៍ ឧបត្ថម្ភគាំពារសង្គមប្រចាំខែតាមរយៈATM។ សហការស្អិតល្មួតជាមួយមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច មជ្ឈមណ្ឌលសេវាការងារធ្វើកាត់បន្ថយទាន់ពេលបណ្ដាករណីដែលមានការងារធ្វើពេលចុះឈ្មោះដាច់អាជីព សំណូមពរប្រមូលបណ្ដាករណីទទួលផល ឧបត្ថម្ភដាច់អាជីពមិនត្រូវតាមកំណត់។ ក្រៅពីនោះ អនុវត្តកិច្ចចង្អុលការរបស់គាំពារសង្គមវៀត ណាមស្ដីពីការចំណាយសងបៀវត្សចូលនិវត្តន៍ ពីខែឧសភាដល់ខែសីហាឆ្នាំ ២០២១ ឲ្យអ្នកទទួលផលបានទទួលប្រាក់មុខក្នុងពេលគម្លាតសង្គមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងនោះ គាំពារសង្គមខេត្តបានម្ចាស់ការធ្វើការជាមួយប្រៃសនីយ៍ខេត្តត្រាវិញ កសាងផែនការ របាយការណ៍ជម្រាប គណៈកម្មាធិការប្រជាជនខេត្ត ចាត់តាំងផ្សព្វផ្សាយ និងផ្សព្វផ្សាយចំណាយសងទាន់ពេល ធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺ បង្កភាពព្រមព្រៀង កត់ត្រា និងវាយតម្លៃខ្ពស់ របស់អ្នកទទួលផល។
ជាពិសេស អនុវត្តសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល និងសេចក្ដីសម្រចចិត្តលេខ ២៣/ QĐ-TTg ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ របស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការអនុវត្តគោល នយោបាយមួយចំនួនឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាកអាស្រ័យជំងឺកូវីដ -១៩។ ឆ្លងតាមរយៈនោះ រួមចំណែកស្ដារការផលិត ធ្វើអាជីវកម្ម កាត់បន្ថយដល់កម្រិតទាប បំផុតបណ្ដាឥទ្ធិពលអសកម្មរបស់មហាសន្នរោគ ធានាជីវភាពជូនពលករ។ អនុវត្តកិច្ចចង្អុលការរបស់អគ្គនាយករងគាំពារសង្គម វៀតណាមត្រឹង ឌិញឡេវក្នុងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសចាត់តាំងកាលពីថ្ងៃទី ០៩ ខែកក្កដា គាំពារសង្គមខេត្ត បានប្រញាប់ផ្សព្វផ្សាយអនុវត្ត បណ្ដាគោលនយោបាយដែលពាក់ព័ន្ធ។ ក្នុងនោះ មានគោលនយោបាយ ០៣ យ៉ាងពាក់ព័ន្ធផ្ទាល់ ដល់ផ្នែកគាំពារសង្គមវៀតណាម រួមមាន៖ បន្ថយកម្រិតគបគាំពារគ្រោះថ្នាក់ពលកម្ម ជំងឺមុខរបរ ផ្អាកបណ្ដោះអាសន្នការគបចូលមូលនិធិចូលនិវត្តន៍ និងមរណភាព ឧបត្ថម្ភបណ្ដុះបណ្ដាលរក្សាការងារធ្វើជូនពលករពីមូលនិធិគាំពារដាច់អាជីព។ ក្នុងនោះ អនុវត្តគោលនយោបាយបន្ថយកម្រិតគបគាំពារគ្រោះថ្នាក់ ពលកម្ម ជំងឺអាស្រ័យមុខ របរគាំពារសង្គមខេត្តបានប្រញាប់ពិនិត្យឡើងវិញ រួចផ្សាយសេចក្ដីជូនដំណឹងដល់អង្គភាព ៨៩៤ កន្លែង មានពលករ ៤២.៣៨៩ នាក់បានបន្ថយ កម្រិតវាល់ ចំនួនប្រាក់បានបន្ថយបណ្ដោះអាសន្ន គិតតាំងពីថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ ប្រមាណ ១៣ ពាន់លានដុង។
ការផ្សព្វផ្សាយឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨ បានគាំពារសង្គមខេត្តអនុវត្តឆាប់រហ័ស ទាន់ពេល បង្កលក្ខណៈដើម្បីពលករ និង អ្នកប្រើប្រាស់ពលករងាយប្រសព្វគោលនយោបាយ ធានាមានប្រសិទ្ធភាព និងត្រូវតាមច្បាប់។ ក្នុងនោះ ក្រៅពីឧបត្ថម្ភបណ្ដាអង្គភាពអនុវត្តបែបបទ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការពិនិត្យឡើងវិញ បញ្ជាក់មុខសញ្ញាឧបត្ថម្ភគាំពារ សង្គមខេត្ត ជំរុញមាំការងារផ្សព្វផ្សាយព័ត៌មានទាន់ពេល គ្រប់គ្រាន់អំពីបណ្ដាគោលនយោបាយ ឧបត្ថម្ភ បង្កើនការណែនាំ ឆ្លើយសំណួរពាក់ព័ន្ធដល់ពលករ និងអ្នកប្រើប្រាស់ពលកររួចរបាយការណ៍ទាន់ពេលដល់គាំពារសង្គមវៀតណាម មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច៕
ប្រែសម្រួលៈ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។