23/11/2021 13:56
ថ្នាក់ដឹកនាំគាំពារសង្គមខេត្ត ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១១៦ ។ រូបថត៖ ហុងឌឹម
ប្រឈមមុខនឹងទុក្ខលំបាកដោយសារអាសន្នរោគបង្កឡើង គិតតែក្នុងឆ្នាំ ២០២១ រដ្ឋាភិបាល បានផ្សាយសេចក្ដីសម្រេចចិត្តសំខាន់ៗ ០២ យ៉ាង (សេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ និងសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP ចុះថ្ងៃទី ២៤ កញ្ញាឆ្នាំ ២០២១) ស្ដីពីការឧបត្ថម្ភពលករ អ្នកប្រើប្រាស់ពលករជួបការលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ- ១៩ រួមចំណែកស្ដារឡើងវិញការផលិត ធ្វើអាជីវ កម្មធានាជីវភាព និងសុវត្ថិភាពជូនពលករឧបត្ថម្ភ ពលករជម្នះការលំបាកលំនឹងជីវភាព ជម្នះការ ដាច់ចង្វាក់ផ្គត់ផ្គង់តម្រូវការពលករ និងខ្វះពលករ។ ទន្ទឹមនឹងនោះ ឧបត្ថម្ភ អ្នកប្រើប្រាស់ពលករ បន្ថយប្រាក់ចំណាយ ខិតខំសម្របសម្រួលជាមួយ ស្ថានភាពធម្មតាថ្មី រក្សាការផលិត ធ្វើអាជីវកម្ម បង្ក ការងារធ្វើជូនពលករ បង្ហាញឲ្យឃើញការយកចិត្តទុកដាក់ ចែករំលែករបស់បក្ស រដ្ឋ ចំពោះពលករ និងអ្នកប្រើប្រាស់ពលករដែលត្រូវរងឥទ្ធិពលអាសន្នរោគកូវីដ-១៩។ ពង្រីកតួនាទីនៃគោលនយោបាយគាំពារដាច់អាជីពជាកន្លែងបង្អែករបស់ពលករ និងអ្នកប្រើប្រាស់ពលករ។ យោងតាមនោះ គិតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ គាំពារសង្គមខេត្ត បានផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយ ឧបត្ថម្ភពលករ អាជីវកម្មទាន់ពេលតាម សេចក្ដីសម្រេចចិត្តលេខ ៦៨។ ជាក់ស្ដែងគឺផ្អាក គបមូលនិធិចូលនិវត្តន៍ និងមរណភាពឲ្យ ០៦ អង្គភាពដែលមានពលករ ៧៣៦ នាក់ គ្រប់ លក្ខណៈសរុបទឹកប្រាក់ជាង ៤,៥៦៦ ពាន់លានដុង បន្ថយកម្រិតវាល់មូលនិធិគ្រោះថ្នាក់ពលកម្ម ជំងឺដោយសារមុខរបរដល់អង្គភាព ៨៤៩ កន្លែង មានពលករ ២៩.១៩១ នាក់ សរុបទឹកប្រាក់បន្ថយជាង ៣,២៨៨ ពាន់លានដុង។ បញ្ជាក់បញ្ជីរាយនាមពលករផ្អាកការអនុវត្តន៍សហការពលកម្មសំ រាកការងារដោយគ្មានទទួលប្រាក់ខែដល់ ១១៤ អង្គភាព មានពលករ ៤.១៩២ នាក់ បញ្ជីរាយនាមពលករផ្អាកការងារ ៧៩ អង្គភាពមានពលករ ២៤.៥៧៨ នាក់ មាន ០៧ អង្គភាព ដោយមានពលករ ៤៩៦ នាក់ ដើម្បីអង្គភាពស្នើបុលទុន សងបៀវត្ស ស្ដារការផលិតឡើងវិញ។
អំពីលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១១៦ គិតដល់ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២១ គាំ ពារសង្គមខេត្ត បានផ្ញើបញ្ជីរាយនាមពលករដល់អង្គភាពទាំងអស់ដែលស្ថិតក្នុងក្របខ័ណ្ឌបានទទួលឧបត្ថម្ភបន្ថយកម្រិតវាល់របស់អង្គភាព ប្រើប្រាស់ពលករលើភូមិសាស្រ្តខេត្ត ដើម្បីអង្គភាពពិនិត្យឡើងវិញរួចបង្កើតបញ្ជីរាយនាមផ្ញើដល់ស្ថាប័នគាំពារសង្គមស្នើទទួលឧបត្ថម្ភ ចំនួន ទឹកប្រាក់តាមការប៉ាន់ស្មានបន្ថយក្នុង ១២ ខែ ប្រមាណ ១៦,៦២៨ ពាន់លានដុង បន្ថយ ០១% កម្រិតវាល់គាំពារដាច់អាជីពដល់ ៨០៧ អង្គភាពមានពលករ ២៧.៤២០ នាក់ ប្រហាក់ប្រហែល នឹងទឹកប្រាក់ជាង ១,៥ ពាន់លានដុង (ចំនួនប្រាក់ បន្ថយ ០១ ខែ)។ គិតតាំងពីថ្ងៃទី ០១ តុលាដល់ ថ្ងៃទី ០១ វិច្ឆិកាបានដោះស្រាយឧបត្ថម្ភជូនពលករ ៤៨.៤០២ នាក់កំពុងចូលរួមគាំពារដាច់អា ជីព និងពលករដែលបានផ្ដាច់កិច្ចសន្យាសហការ ពលកម្ម ប៉ុន្តែនៅពេលចូលរួមគាំពារដាច់អាជីព បានរក្សាទុកតាមកំណត់ជាមួយទឹកប្រាក់ជាង ១០៧ ពាន់លានដុង។ អំពីការងារចំណាយសងបណ្ដារបបគាំពារសង្គម គាំពារដាច់អាជីព គាំពារ សុខាភិបាលក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តបានចំណាយសង ដោះស្រាយជូនអ្នក ចូលរួម ២២.០៣៨ លើក ជាមួយទឹកប្រាក់ជាង ១.១៨៦,៩១៣ ពាន់លានដុង។ ក្នុងនោះ មានអ្នកចូលរួម ១៣.៣៧៥ លើកនាក់ទទួលរបបគាំពារសង្គម ជាមួយទឹកប្រាក់ចំណាយសងជាង ៩៣០,៩៧២ ពាន់លានដុង មាន ៨.៦៦៣ លើកនាក់ទទួលរបប ឧបត្ថម្ភដាច់អាជីពជាមួយទឹកប្រាក់ជិត ២៥៥,៩៤១ ពាន់លានដុង។ ទន្ទឹមនឹងនោះ ទូទាត់ចំណាយសងប្រាក់ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលដល់អ្នកជំងឺ ១.១៨០.៣៣៩ លើកនាក់ជា មួយទឹកប្រាក់ ៤៨០,៩៩៧ ពាន់លានដុង។ គិតដល់ថ្ងៃទី ៣១ តុលាឆ្នាំ ២០២១ គាំពារសង្គមខេត្ត មានមនុស្ស ៧០.២៣០ នាក់ចូលរួមគាំពារសង្គម សម្រេច ៨៣,០៩% នៃ ផែនការ។ ក្នុងនោះ មាន ៥៣.៩៥៧ នាក់ចូលរួមគាំពារសង្គមដោយបង្ខំសម្រេច ៨៥,៥១% នៃផែនការមាន ១៦.២៧៣ នាក់ចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត សម្រេច ៧៥,៩៦% នៃផែនការ (ខ្ពស់ ជាងមធ្យមរួមទូទាំង ប្រទេស ៤,៨៥%)។ ចំនួនអ្នកចូលរួមគាំពារដាច់ អាជីពប្រមាណ ៤៦.៩១៥ នាក់ សម្រេច ៨៣,៥៧% នៃផែនការ។ ចំនួនអ្នកចូលរួមគាំពារសុខាភិបាល ៩៤០.២៤៦ នាក់ សម្រេច ៩៥,៩០% នៃផែនការ។
អាស្រ័យដោយជំងឺអាសន្នរោគ បើប្រៀបជាមួយចុងឆ្នាំ ២០២០ ចំនួនអ្នកចូលរួមគាំពារសង្គម ចាប់បង្ខំថយចុះ ៣.០២៦ នាក់ ចំនួនអ្នកចូលរួម គាំពាសង្គមកើន ១.៤៤៣ នាក់ ចំនួនអ្នកចូលរួម គាំពារដាច់អាជីពថយចុះ ៣.១៣៧ នាក់ ចំនួនអ្នកចូលរួមគាំពារសុខាភិបាលថយចុះ ៣០.៦៤២ នាក់។ តាមការគ្រោងទុកឆ្នាំ ២០២១ នេះ បណ្ដាកម្រិតផែនការអំពីចំនួនអ្នកចូលរួម ចំនួនប្រមូលប្រាក់គាំពារសង្គម គាំពារដាច់អាជីព គាំពារសុខាភិបាលនឹងជួបការលំបាកច្រើនអាស្រ័យដោយការប្រែប្រួលនៃអសន្នរោគនៅលើភូមិសាស្រ្តខេត្ត។
ស្ថិតនៅចំពោះមុខទុក្ខលំបាកសាកល្បងក្នុងការងារប្រមូល និងពង្រីកចំនួនអ្នកចូលរួមគាំពារសង្គម គាំពារដាច់អាជីព គាំពារសុខាភិបាល គណៈនាយកគាំពារសុខាភិបាលខេត្តបានចង្អុលការបណ្ដាការិយាល័យជំនាញគាំពារសង្គមខេត្ត គាំពារសង្គមបណ្ដាស្រុក ទីផ្សាររួមខេត្តផ្តុំកម្លាំងអនុវត្តភារកិច្ចសំខាន់ៗ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១៕ ថាច់ហ្វាង