27/08/2021 04:10
បងកាវវុាំងវូយ អុជធូបរំលឹកគុណអ៊ំ ។
ផ្ទះរបស់តាហាយដាំងជញ្ជាំងឥដ្ឋ ដំបូលប្រក់ សង្កសីនៅក្បែរផ្លូវបេតុង។ អាសនសក្ការៈអ៊ំហូ បានតុបតែងយ៉ាងសមរម្យនៅត្រង់ល្វែងកណ្ដាល ហើយនៅជុំវិញមានតម្កល់ឆាយាល័ក្ខណ៍របស់អ៊ំ។ ទទួលបដិសណ្ឋារយើងខ្ញុំ បងកាវវុាំងវូយ កូនប្រុសទី ៥ របស់តាហាយដាំងសំណេះសំណាល អំពីរឿងធ្វើបុណ្យទក្ខិណាទានជូនអ៊ំហូតាំងពីសម័យសង្រ្គាមរហូតដល់ថ្ងៃភូមិភាគខាងត្បូងរំដោះទាំងស្រុងក៏ដូចជាបណ្ដាឆ្នាំដែលតាហាយដាំងបានធ្វើអនិច្ចកម្ម។
តាមបងកាវវុាំងវូយ ចាប់តាំងពីពេលតាហាយដាំង បានធ្វើមរណភាព ផ្ទះនេះបានប្រគល់ឲ្យបងស្រីកាវធីម៉ឹង (កូនស្រីទី ៤ របស់តាហាយដាំង) និងបងស្រីកាវធីរ៉ាញ់ (កូនស្រីទី ៧)។ ទោះបីតែល តោល ប៉ុន្តែកូនៗរបស់តាហាយដាំងនៅតែបន្ត រក្សាការចាត់តាំងបុណ្យទក្ខិណាទានជូនអ៊ំជានិច្ច។ តាមបងកាវវុាំងវូយ ឆ្នាំណាក៏ដូចឆ្នាំណា ឲ្យតែដល់ថ្ងៃទី ០២ ខែកញ្ញា បុណ្យទក្ខិណាទានជូនអ៊ំ តែងបានចាត់តាំងយ៉ាងអធឹកអធមនៅក្នុងផ្ទះតូចនេះ។ នៅសម័យសង្រ្គាមប្រឆាំងបារាំង តាហាយដាំងចូលរួមបំពេញការងារភ័ស្ដុភារ ប្រជាស្វ័យ ត្រាណ។ល។ គាត់តែងដើរចលនាបម្រើឲ្យកងទ័ពយើង។ គាត់មានកូន ០៨ នាក់ (ប្រុស ០៤ ស្រី ០៤)។ កូនប្រុសរបស់គាត់សុទ្ធសឹងបានស្នង បន្តគាត់ចូលរួមធ្វើបដិវត្តន៍ ក្នុងនោះ មានកូនប្រុស ម្នាក់បាន ពលីជីវិតក្នុងភ្នក់ភ្លើងសង្រ្គាមប្រឆាំងខ្មាំងឈ្លានពាន។
ស្វែងយល់អំពីគ្រួសារចាត់តាំងបុណ្យទក្ខិណាទានជូនអ៊ំ ៥០ លើកបន្តបន្ទាប់ចាប់តាំងពីពេល អ៊ំធ្វើអនិច្ចកម្ម បងកាវវុាំងវូយឲ្យដឹងថា៖ ឪពុកខ្ញុំ បានរៀបរាប់ថា នៅបណ្ដាឆ្នាំ ១៩៦៨-១៩៦៩ ឪពុកខ្ញុំទិញបានវិទ្យុមួយគ្រឿង សម្រាប់ស្ដាប់ព័ត៌មានហេតុការណ៍របស់កងទ័ពអ៊ំហូ។ ដោយសារវិទ្យុនោះទើបឪពុកខ្ញុំដឹងថាអ៊ំហូធ្វើអនិច្ចកម្ម។ នៅរសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ ១៩៦៩ ស្ថានីយវិទ្យុហាណូយផ្សាយព័ត៌មានអំពីមរណភាពរបស់ អ៊ំ ដូច្នោះ ហើយឪពុកខ្ញុំក៏រៀបចំអសានៈសម្រាប់ អុជធូប រំលឹកគុណអ៊ំរាល់រាត្រី ទន្ទឹមនឹងនោះចាត់តាំងបុណ្យទក្ខិណាទានមួយឆ្នាំម្ដងតាមប្រពៃណី។ ថ្វីត្បិតសម័យសង្រ្គាមជួបការលំបាកច្រើន ប៉ុន្តែឪពុកខ្ញុំនៅតែរក្សារហូតដល់ថ្ងៃ ភូមិភាគខាងត្បូង រំដោះទាំងស្រុង (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥)។ ដល់ពេលឪពុកខ្ញុំទទួលមរណភាព បងប្អូនខ្ញុំ នៅ តែរក្សាការចាត់តាំងបុណ្យទក្ខិណាទានជូនអ៊ំរហូតដល់សព្វថ្ងៃនេះ។
ក្រោយថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ពេលប្រទេសជាតិបានរំដោះទាំងស្រុង គ្រួសារតាហាយដាំង ក៏ដូចជាគ្រួសារដទៃជាច្រើនទៀត ជីវភាពសេដ្ឋកិច្ចគ្រួសារនៅជួបការលំបាកច្រើន តាហាយដាំងបោះទូមួយតូចសម្រាប់ធ្វើអាសនសក្ការអ៊ំហូដាក់នៅត្រង់ល្វែងកណ្ដាលផ្ទះ។ បុណ្យទក្ខិណាទានក្រោយបណ្ដាឆ្នាំទើបរំដោះរួចមិនទាន់ សូវមានមនុស្សចូលរួមច្រើនដូចសព្វថ្ងៃឡើយ។ កាលនោះ គ្រួសារគាត់មានអ្វីបូជានោះ មានត្រី ធ្វើត្រី មានមាន់ធ្វើមាន់ ប្រជាជននៅជិតខាងចូល រួមប្រារព្ធបុណ្យទក្ខិណាទានជូនអ៊ំ។ គ្រួសារតា ហាយដាំង ក្នុងមួយឆ្នាំចាត់តាំងបុណ្យទក្ខិណាទាន ០៦ ដង ប៉ុន្តែទក្ខិណាទានសម្រាប់អ៊ំបានចាត់តាំងធំបំផុត។ ព្រោះតាមបំណងរបស់តាហាយដាំង កាលនៅមានជីវិត ក្រោយនេះប្រសិនបើកូនចៅធ្វើបុណ្យទក្ខិណា ទានជូនគាត់គឺឲ្យចាត់ តាំងក្នុងថ្ងៃជាមួយថ្ងៃខួបរបស់អ៊ំហូ។
“កាលនោះ អាស្រ័យដោយសង្រ្គាម បុណ្យទក្ខិណាទានចាត់តាំងសាមញ្ញណាស់ មានតែបង ប្អូនបង្កើតប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវទាក់ទាញមនុស្សចូលរួមកាន់តែច្រើន ទាំងក្នុង និង ក្រៅស្រុក បំផុតគឺថ្នាក់ដឹកនាំមន្ទីរ ផ្នែក ខេត្ត ទីក្រុងហូជីមិញមួយចំនួនអញ្ជើញមកចូលរួមផងដែរ” បងកាវវុាំងវូយឲ្យដឹងដូច្នោះ។ ក្នុងរយៈពេល ០៥ ឆ្នាំ កន្លង បុណ្យទក្ខិណាទានបានចាត់ តាំងដោយមានការចូលរួមយ៉ាងកុះកររបស់ប្រជាជននៅមូលដ្ឋាន គិតជាមធ្យមពី ១០ ដល់ ១២ ស្ពក។ ជាពិសេស ក្នុងពិធីបុណ្យខួប តំណាង គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន និងបណ្ដាអង្គការមហាជនរបស់ទីប្រជុំជនកាងឡុង សាខាបក្សអនុសង្កាត់លេខ ៩ អញ្ជើញចូលរួម។ ទន្ទឹមនឹងនោះ នៅមុខឆាយាល័ក្ខណ៍របស់អ៊ំ ភ្ញៀវអញ្ជើញ ប្រជាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការ ប្រជាជនទីប្រជុំជនរបាយការណ៍ជូនអ៊ំអំពីបណ្ដាស្នាដៃដែលសម្រេចបានក្នុងការពង្រីកសេដ្ឋកិច្ច សង្គម កិច្ចការពារជាតិ សន្តិសុខរបស់ទីប្រជុំជន ក្នុងឆ្នាំកន្លងបណ្ដាភារកិច្ចសំខាន់ៗនៃឆ្នាំខាងមុខ។ “ឆ្នាំនេះ ស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ស្មុគស្មាញ មិនដឹងចាត់តាំងតូចធំ តិចឬច្រើនឡើយ ប៉ុន្តែគ្រួសារបានបម្រុងចិញ្ចឹមជ្រូកសម្រាប់ ចាត់តាំងបុណ្យទក្ខិណាទានជូនអ៊ំឆ្នាំនេះ សូមប្រាថ្នាឲ្យជំងឺអាសន្នរោគឆាប់បាត់ទៅ” បងកាវវុាំងវូយឲ្យដឹងបន្ថែមដូច្នេះ។
ការប្រារព្ធបុណ្យទក្ខិណាទានជូនអ៊ំរបស់គ្រួសារលោកតាហាយដាំង បានចាត់តាំងរាល់ឆ្នាំនេះ ជាសកម្មភាពសំដៅអប់រំប្រវេណីស្នេហាជាតិសាមគ្គី “ផឹកទឹកនឹកប្រភព” ដល់ជំនាន់ក្រោយ។ ទន្ទឹមនឹងនោះ នេះក៏ជាលក្ខណៈដើម្បីចលនាប្រជាជនជ្រោមជ្រែងចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញផងដែរ៕ ប្រែសម្រួល៖ ថាច់ហ្វាង