• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គ្រួសារប្រជាជន ២៦ គ្រួនៅភូមិមាត់ខ្វែងខ្វះអគ្គិសនីប្រជុំជីវភាព

14/12/2020 15:20

ជាច្រើនឆ្នាំកន្លងហើយ គ្រួសារប្រ ជាជន ២៦ គ្រួនៅភូមិមាត់ខ្វែង ឃុំង៉ូវ​ឡាក ស្រុកយ្វៀងហាយ​ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយឬត្រូវប្រើ​ ប្រាស់ប្រភពអគ្គិសនីបន្តកន្ទុយ ដើម្បី ប្រជុំជីវភាព និងផលិត។ ខណៈបានសំណើស្នើឡើងរដ្ឋអំណាចមូលដ្ឋាន និងផ្នែកជំនាញការជាច្រើនលើកពិតមែនប៉ុន្តែមកដល់ពេលនេះគ្រួសារប្រជាជន ២៦ គ្រួ នៅភូមិមាត់ខ្វែងនៅតែស្ថិត ក្នុងស្ថានភាពខ្វះអគ្គិសនីដដែល។

                                 រូបថត៖ រតនា

       ឆ្លងតាមការផ្តោះប្តូរជាមួយនឹងលោកថាច់ង៉ុកទ្រី ប្រធានគណៈកម្មការប្រជាជនភូមិមាត់ខ្វែង៖ ជាច្រើនឆ្នាំកន្លងហើយ គ្រួសារប្រជាជន ២៦ គ្រួ នៅភូមិមាត់ខ្វែងមិនទាន់មានអគ្គិសនីប្រជុំជីវភាព និងបម្រើការផលិតកសិកម្ម(សំខាន់នោះគឺចិញ្ចឹម បង្កងជើង ស បង្គានាគ និងចិញ្ចឹមក្តាម)។ដើម្បីទុកឲ្យមានប្រភពអគ្គិសនីប្រជុំជីវភាពគ្រួសារប្រជាជនមួយចំនួនក្នុងតំបន់ត្រូវទាញបន្តកន្ទុយពីបណ្តាគ្រួសារផ្សេងឬគ្រួសារមួយចំនួនដែលមានលក្ខណៈដើម្បីទាញបន្តកន្ទុយឬត្រូវប្រើប្រាស់ចង្កៀងប្រេងកាត់ឬធុងអាគុយ។ ខណៈនឹងដឹងថាការប្រើប្រាស់ប្រភពអគ្គិសនីបន្តកន្ទុយ គឺមិនសុវត្ថិភាព មិនត្រឹមត្រូវតាមការកំណត់ពិតមែន ប៉ុន្តែដើម្បីទុកឲ្យបានប្រើប្រាស់អគ្គិសនីប្រជុំជីវភាពនោះ គ្រួសារប្រជាជនមួយចំនួនត្រូវប្រថុយ។ ក៏តាមប្រសាសន៍លោកថាច់ង៉ុកទ្រីដែរ ក្នុងចំនួនគ្រួសារប្រជាជន ២៦ គ្រួនៅភូមិមាត់ខ្វែងនេះ រស់នៅប្រជុំជីវភាពនិងផលិតលើកផ្ទៃដីជិត ៤០ ហិកតា។ ពីព្រោះមិនទាន់មានប្រភពអគ្គិសនីបានជាប្រជាជនសំខាន់គឺប្រកបរបរចិញ្ចឹមបង្គាតាមរូបភាពពន្លែងពង្រាយផ្តល់ប្រភពចំណូលទាប។ សក្តានុពលពង្រីករបរចិញ្ចឹមជលផលតំបន់នេះនៅមានសុពលភាពច្រើន ប៉ុន្តែ  អាស្រ័យដោយខ្វះប្រភពអគ្គិសនីបានជាមិនអាចណាពង្រីកបាន។
      ចំពោះបណ្តាករណីបន្តកន្ទុយចរន្តបណ្តាញ អគ្គិសនីបានផ្ទេរទៅឆ្ងាយក្រវិចក្រវៀនតាមបណ្តា ស្រូវចិញ្ចឹមបង្គាជាមួយនឹងបណ្តាប្រភេទខ្សែ​អគ្គិ​សនីមិនធានាគុណភាព មិនបានត្រឹមត្រូវតាមសំ​ណូមពរបច្ចេកទេសដែលបានបន្តបណ្តោះអាសន្ន​​នៅ លើបណ្តាឈើឫស្សីអាច និងត្រូវបាក់រលំដោយ​ចៃដន្យបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ រូបភាពចរន្ត​អគ្គិសនីដោយរបៀបបន្ត  កន្ទុយមិនត្រឹមតែបង្កឲ្យ គ្រោះថ្នាក់ប៉ុណ្ណោះវានៅទាំងបង្កឲ្យបង់ខាតអគ្គិសនីយ៉ាងច្រើនទៀតផង។
      ដើម្បីទុកឲ្យមានអគ្គិសនីប្រជុំជីវភាព គ្រសារ លោកមាថាច់ភឿននៅភូមិមាត់ខ្វែងត្រូវបន្តកន្ទុយពឹងអាស្រ័យពីគ្រួសារមួយនៅចម្ងាយពីផ្ទះលោកមាជិត ៥០០ ម៉ែត្រជាមួយនឹងប្រាក់ចំណាយទិញខ្សែអគ្គិសនីខ្ពស់បង្គួរ។ ពីព្រោះប្រភពអគ្គិសនីដែលបានបន្តកន្ទុយមិនគ្រប់ពូកែ បានជាគ្រួសារលោកថាច់ភឿន បានត្រឹមតែប្រើប្រាស់ប្រជុំជីវ ភាពអុជភ្លឺប៉ុណ្ណោះមិនអាចប្រើប្រាស់ក្នុងការចិញ្ចឹមជលផលបានឡើយ។ ផ្ទៃដីជិត ៤.០០០ ម៉ែត្រក្រឡាចិញ្ចឹមជលផលរបស់គ្រួសារបានត្រឹមតែចិញ្ចឹមពន្លែងពង្រាយពីព្រោះមិនគ្រប់ថាមពលសម្រាប់ពង្រីកការចិញ្ចឹមឧស្សាហកម្ម។
      លោកសើុងហ្វាងឡុង ប្រជាជនម្នាក់នៅភូមិមាត់ខ្វែងបានចែករំលែកថា៖ ជាច្រើនឆ្នាំកន្លងហើយ គ្រួសារប្រជាជនរាប់សិបគ្រួក្នុងភូមិបានសំណើស្នើជាច្រើនលើកជួនពេលផ្ញើលិខិតឡើងដល់គណៈកម្មាធិការប្រជាជនឃុំ និងផ្នែកអគ្គិសនី ហើយបានផ្នែកអគ្គិសនីចុះមកពិនិត្យជាច្រើនលើកដែរ​ ប៉ុន្តែរហូតមកដល់ពេលនេះគង់តែមិនទាន់មានលទ្ធផលនៅឡើយ។
លោក ហូមិញហ្វឹង នាយកអគ្គិសនីយ្វៀង ហាយបានឲ្យដឹងថា៖ចំពោះការឆ្លុះបញ្ចាំងអំពីសំណូមពរប្រើប្រាស់អគ្គិសនីបម្រើជីវភាព និងផលិតរបស់ប្រជាជនតំបន់ភូមិមាត់ខ្វែងនេះ ផ្នែកអគ្គិសនីយ្វៀងហាយបានពិនិត្យជាក់ស្តែង។ ថ្វីត្បិតអាស្រ័យដោយរចនាភូមិសាស្ត្រស្មុគស្មាញ់ ត្រូវដើរឆ្លងប្រឡាយ និងស្រះ អណ្តូងជាច្រើនកន្លែងបានការដំណើរការកសាងបន្ទាបថាមពលអគ្គិសនីជួបការទុក្ខលំបាកជាច្រើនបន្ថែមពីមូល ហេតុដែលតំបន់ទីប្រជុំជនស្នាក់នៅតំបន់នេះនៅរត់រាយបានកាន់តែលំបាកខ្លាំង ក្នុងបញ្ជាក់ទីតាំងជាក់ស្តែងដើម្បីបន្ទាបថាមពលអគ្គិសនី។ ហេតុដូច្នោះបានចំណាយថវិកាវិនិយោគបន្ទាប អគ្គិសនីនៅតំបន់នេះកាន់តែច្រើនទៀត។ ថ្វីត្បិតផ្នែកអគ្គិសនីត្រូវខិតខំអស់ពីសមត្ថភាព ដើម្បីបញ្ជាក់បរិមាណ ប្រាក់ចំណាយវិនិយោគដើម្បីមានទិសដៅដោះស្រាយបានល្អបំផុត ប្រសិទ្ធភាពបំផុតដើម្បីឆ្លើយតបសំណូមពរអំពីអគ្គិសនី ជូនប្រជាជន។  ចំនួនគ្រួសារប្រជាជន ២៦ គ្រួនៅភូមិមាត់ខ្វែង ដូចជាគ្រួសារលោកស៊ើងហ្វាងឡុង លោកថាច់ភឿន និងគ្រួសារជាច្រើនទៀតកំពុងមានតម្រូវការប្រើប្រាស់អគ្គិសនីសម្រាប់ប្រជុំជីវភាព និងពង្រីកការផលិត សង្ឃឹមថាផ្នែកជំនាញការត្រូវមានវិធីសាស្ត្រដើម្បីឆ្លើយតបតម្រូវការស្របច្បាប់ របស់ប្រជាជន។ ទន្ទឹមនឹងនោះ ប្រជាជនក៏យកចិត្តទុកដាក់ដល់បណ្តាគោលការណ៍ និងបញ្ហាគ្រោងផែនការរបស់មូលដ្ឋានដើម្បីរៀបចំផ្លាស់ប្តូររចនាសម្ព័ន្ធការផលិតទីតាំងលំនៅឋានត្រូវតាមគ្រោងផែនការ រៀបចំតំបន់ប្រជាជនស្នាក់នៅរបស់មូលដ្ឋានដើម្បីបង្កភាពព្រមព្រៀងងាយស្រួលឲ្យការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ជំរុញសេដ្ឋកិច្ច-សង្គមមូលដ្ឋានពង្រីកកែលម្អជីវ​ ភាពសម្ភារៈស្មារតីជូនប្រជាជន៕      រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.