11/06/2021 07:38
យោងតាមនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរ ក្នុងដំណាក់កាលត្រួតពិនិត្យ វិនិច្ឆ័យបណ្តាករណីរឿងពុករលួយ ករណីរឿងសេដ្ឋកិច្ចគប្បីយកចិត្តទុកដាក់ពិសេសដល់ការងារដកហូតយកមកទ្រព្យសម្បត្តិដែលត្រូវរឹបយក ធ្លុះធ្លាយ ឆ្លងតាមនោះ ដាក់ចេញសាលក្រមសមស្រប សកម្មចលនាជនជាប់ពិរុទ្ធ ជនជាប់ចោទ ជនជាប់គុក បណ្តាអ្នកមានការទាក់ទិនស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិដែលបានរឹបយក ប្រមូលផលមិនស្របច្បាប់ដើម្បីបានទទួលគោលនយោបាយលើកលែងអាណិតអាសូររបស់ច្បាប់។ នគរបាលខេត្ត សភាត្រួតពិនិត្យប្រជាជនខេត្ត តុលាការប្រជាជនខេត្តសហការព្រមៗគ្នា ស្និទ្ធស្នាល ម្ចាស់ការអនុវត្តដោយមានប្រសិទ្ធភាពបណ្តាវិធានការ ធានាដកហូតយកមកទ្រព្យសម្បត្តិដែលត្រូវរឹបយក ធ្លុះធ្លាយ។ នាយកដ្ឋានអនុវត្តសាលក្រមខេត្តធានាប្រសិទ្ធភាពវិនិច្ឆ័យទ្រព្យសម្បត្តិក្នុងដំណាក់កាលអនុវត្តសាលក្រម ជៀសវាងមានកើតឡើងការទំនាស់ បណ្តឹងតវ៉ា ថ្កោលទោសរបស់អ្នកដែលទាក់ទិន។ល។ អធិការកិច្ចខេត្ត ម្ចាស់ការសហការជាមួយនឹង បណ្តាអង្គភាពមានការទាក់ទិនធ្វើសេនាធិការឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចង្អុលការអនុវត្តល្អការងារអធិការកិច្ច ដោះស្រាយសេចក្តីបណ្តឹងតវ៉ា ថ្កោលទោសករណីទាក់ទិនដល់ការងារប្រឆាំងបង្រ្កាបអំពើពុករលួយ បង្កើនបណ្តាសកម្មភាពអធិការកិច្ចដើម្បីម្ចាស់ការបង្ការ រកឃើញ និងវិនិច្ឆ័យទាន់ពេលបណ្តាអំពើល្មើសច្បាប់អំពីពុករលួយ អសកម្ម ខ្ជះខ្ជាយ រួមចំណែកលើកកម្ពស់សុពលភាព លទ្ធផលគ្រប់គ្រងរដ្ឋក្នុងការតស៊ូប្រឆាំងបង្រ្កាបអំពើពុករលួយ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក៏សំណូមពរលេខាបក្សបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត អ្នកជាប្រមុខ បណ្តាស្ថាប័ន អង្គភាពប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្តការងារអធិការកិច្ច ត្រួតពិនិត្យ ដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោសទាក់ទិនដល់ការងារបង្ការបង្រ្កាបអំពើពុករលួយតាមសិទ្ធិអំណាច សមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូន ត្រួតពិនិត្យហ្មត់ចត់ការរៀបរាប់ ប្រកាសចំហទ្រព្យសម្បត្តិ ប្រភពចំណូលរបស់កម្មាភិបាល បក្ខជនស្ថិតក្នុងក្របខ័ណ្ឌរៀបរាប់ទ្រព្យសម្បត្តិ ប្រភពចំណូលត្រឹមត្រូវតាមសេចក្តីកំណត់ សហការអនុវត្តសាលក្រមដែលមានអានុភាពគតិយុត្តិជាមួយនឹងស្មារតីសកម្ម ប្រញាប់ មិនទុកឱ្យស្ទះនៅអូសបន្លាយ បង្កមតិសង្គមមិនល្អក្នុងមហាជនប្រជនជន៕
ប្រែសម្រួល៖ រតនា