• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈប្រជាចលនាមជ្ឈិម៖ កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិចូលរួមកសាងបក្ស ពង្រីកសេដ្ឋកិច្ច-សង្គម

20/07/2021 07:39

កាលពីថ្ងៃទី ១៣ កក្កដា គណៈប្រជាចលនាមជ្ឈិមចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបត្រួសត្រាយការងារប្រជាចលនា ០៦ ខែដើមឆ្នាំ ផ្សព្វផ្សាយភារកិច្ចសម្រាប់ ០៦ ខែចុងឆ្នាំ ២០២១។ លោកស្រី ប៊ូយទីមិញហ្វាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិមបក្សធ្វើអធិបតីសន្និបាត។ ចូលរួមសន្និបាតនៅខេត្តត្រាវិញ មានលោកគឹមរឿង សមាជិកគណៈអចិន្រ្តៃយ៍បក្ស ខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត។

ក្នុង ០៦ ខែដើមឆ្នាំ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ រាតត្បាតស្មុគស្មាញនៅមូលដ្ឋានមួយចំនួនបានជះឥទ្ធិពលអសកម្មដល់វិស័យសេដ្ឋកិច្ច-សង្គម។ ដោយមានការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយ សហគមន៍អាជីវកម្ម ប្រជាជនទូទាំងប្រទេស និងកងកម្លាំងបង្ការទប់ស្កាត់អាសន្នរោគនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តសម្រេចបានបណ្ដាលទ្ធផលសកម្ម សេដ្ឋកិច្ចទ្រង់ទ្រាយលំនឹង អតិផរណាបានត្រួតពិនិត្យ សរុបផលិតផលក្នុងប្រទេស ០៦ ខែដើមឆ្នាំកើន ៥,៦៤% កើនជាង ១,៨% ប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំកន្លង។ បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានជូនអំណោយបុណ្យតេតជាង ១០ លានចំណែកដល់គ្រួសារគោលនយោបាយ អ្នកក្រីក្រក្នុងទូទាំងប្រទេស។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្ដាចលនាអាស្រ័យបណ្ដាថ្នាក់ បណ្ដាផ្នែកបំផុស បំផុតគឺការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ល។

បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ កីមឡង

ភារកិច្ចសម្រាប់ ០៦ ខែចុងឆ្នាំ ២០២១ គឺអនុវត្តសម្រេចត្រូវតាមសន្ទុ ធានាគុណភាពបណ្ដាគម្រោងការដែលការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ផ្សព្វផ្សាយអនុវត្តកម្មវិធីសកម្មភាពអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ស្ដីពីការងារចលនា កម្មវិធីការងារឆ្នាំ ២០២១ ត្រួតពិនិត្យការអនុវត្តការងារប្រជាចលនាតាមផែនការ។ អនុវត្តមានប្រសិទ្ធភាពឆ្នាំ “ជំរុញមាំការអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន” ដោយមានបណ្ដាខ្លឹមសារសំខាន់ៗក្នុងសេចក្ដីណែនាំលេខ ០១-HD/BDVTW ចុះថ្ងៃទី ១៦ មីនា ឆ្នាំ ២០២១ របស់គណៈប្រជាចលនាមជ្ឈិមបក្សណែនាំភារកិច្ចសំខាន់ៗមួយចំនួនអនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋានឆ្នាំ ២០២១។ បង្កើនការក្ដាប់ស្ថានភាពជីវភាព របស់ប្រជាជនអាស្រ័យរងឥទ្ធិពលពីជំងឺកូវីដ-១៩ ស្ថានភាពជនជាតិ សាសនា សកម្មចូលរួមការងារសម្រុះសម្រួលនៅមូលដ្ឋាន សហការដោះស្រាយបណ្ដាបញ្ហាតប់ប្រមល់កើតឡើងក្នុងប្រជាជន។ បង្កើនការងារសាវនាការពលរដ្ឋ សន្ទនាដោះស្រាយបណ្ដាសំណើ បំណងប្រាថ្នាស្របច្បាប់ លិខិតរបស់ពលរដ្ឋ ដោះស្រាយសម្រេចបណ្ដាករណីបណ្ដឹងតវ៉ាស្មុគស្មាញ អូសអន្លាយ។ ផ្លាស់ថ្មីការងារផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ បង្កភាពព្រមព្រៀងក្នុងសង្គម កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចូលរួមកសាងបក្ស ពង្រីកសេដ្ឋកិច្ច-សង្គម។

នៅក្នុងអង្គសន្និបាត បណ្ដាយោបល់ពិភាក្សារបស់តំណាងបានធ្វើឲ្យច្បាស់លាស់ជាងទៀតនូវលទ្ធផលដែលសម្រេចបានក៏ដូចជាចំណុចដែលនៅអន់ខ្សោយក្នុងការងារប្រជាចលនា ទន្ទឹមនឹងនោះលើកឡើងនូវបណ្ដាទម្រង់ប្រជាចលនាសកម្មភាពមានប្រសិទ្ធភាពនៅមូលដ្ឋាន ស្នើវិធីសាស្រ្តអនុវត្តភារកិច្ច ០៦ ខែចុងឆ្នាំ។ បណ្ដាយោបល់ប្រមូលផ្ដុំទៅក្នុងការជំរុញមាំចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ការងារប្រជាចលនាជាមួយការអនុវត្តមានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គម បំបាត់ភាពក្រីក្រ ពង្រីកតួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាផ្នែក អង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់។

លោកស្រីប៊ូយធីមិញហ្វាយកត់សម្គាល់បណ្ដាការខិតខំ លទ្ធផលនៃការងារប្រជាចលនា។ ទន្ទឹមនឹងនោះ ស្នើនៅពេលខាងមុខ ការងារចលនាគប្បីចាត់តាំងអនុវត្តល្អបណ្ដាភារកិច្ចដែលបានដាក់ចេញ បន្តជំរុញមាំចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”  ម្ចាស់ការក្ដាប់បំណងប្រាថ្នារបស់ប្រជាជន។ ចលនាប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់អនុវត្តល្អបណ្ដាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ប្រឡងប្រណាំងពលកម្មផលិត ពង្រីកសេដ្ឋកិច្ច-សង្គម។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បង្កលក្ខណៈជាងទៀតចំពោះការងារប្រជាចលនា និងកម្មាភិបាលបំពេញការងារប្រជាចលនា។ គណៈប្រជាចលនា គណៈកម្មាធិការបក្សនៃបណ្ដាខេត្ត ក្រុង គណៈកម្មាធិការស្ថិតក្រោមឱវាទមជ្ឈិមបក្សឧស្សាហ៍សហការស្អិតល្មួតជាមួយបណ្ដាថ្នាក់ បណ្ដាផ្នែក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្ដាអង្គការមហាជននយោបាយ-សង្គមធ្វើសេនាធិការមានប្រសិទ្ធភាពឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចដឹកនាំ ចង្អុលការអនុវត្តល្អការងារប្រជាចលនា បន្តរក្សាបណ្ដាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា ពង្រីកទូលាយបណ្ដាទម្រង់មានប្រសិទ្ធភាព រួមចំណែកកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ចូលរួមកសាងបក្ស អនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គម ធានាកិច្ចការពារជាតិ-សន្តិសុខឆ្នាំ ២០២១៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.